ពលរដ្ឋ​ខ្មែរ​ឥស្លាម​ចំនួន​ជិត​១០០​នាក់​តវ៉ា​ទូក​បូម​ខ្សាច់​

0

​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ក្មេង​ចាស់​ប្រុស​ស្រី មាន​គ្នា​ចំនួន​ជិត​១០០​នាក់ រស់នៅ​ក្នុង​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ផ្តុំគ្នា​តវ៉ា​ចំពោះ​ករណី​ទូក​បូម​ខ្សាច់​ដែល​បង្ករ​ផលប៉ះពាល់​របរ​នេសាទ​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់​។

​លោក រ៉ា ឌី តំណាង​អ្នក​ភូមិ​តវ៉ា​ខាងលើ​បានឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា​នេះ ទូក​បូម​ខ្សាច់​ដុះ​ស្លែ​ដែល​មាន​ម្ចាស់​អាជីវកម្ម​ឈ្មោះ លឹម ធា​រិទ្ឋិ បាន​បូម​ខ្សាច់​មក​ប៉ះ​មង​ដាក់​ត្រី របស់​ពួកគាត់ បង្ករ​ការខូចខាត​អស់​ចំនួន​៣​គ្រួសារ ហើយ​ក្រោយពី​ខូចខាត​ពួកគាត់​បាន​ទាមទារ​សំណង ត្រឹមតែ​២០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ខ្សាច់​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​នោះ​ទេ​។ ដោយ​ឃើញ​ដូចនេះ​ពួកគាត់​បាន​ដោះ​យក​ម៉ាស៊ីន​បូម​ខ្សាច់ មក​រក្សាទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​។​

​លុះ​រហូតដល់​ម៉ោង​១​រសៀល ថ្ងៃ​ដដែល​នោះ​ទើប​មានការ​អន្តរា​គម​ន៏​ពី សមត្ថកិច្ច​សង្កាត់​ដើម​មៀន​ដើម្បី​ឲ្យ​ប្រគល់​ម៉ាស៊ីន​ទៅឲ្យ​ម្ចាស់​គេ​វិញ ហើយ​ម្ចាស់​អាជីវកម្ម ព្រម​ផ្តល់ប្រាក់​សំណង ១០០​ដុល្លារ ដើម្បី​បញ្ចប់​ការតវ៉ា​នោះ​។

​លោក លឹម ធា​រិទ្ឋិ ម្ចាស់​អាជីវកម្ម​បាន​លើកឡើង​ថា លោក​ទទួលបាន​ច្បាប់​អនុញ្ញាត្តិ​បូម​ខ្សាច់​ដើម្បី​បូម​ដាក់បន្ទាយ ហើយ​ថា​ករណី​នេះ​ប្រជាពលរដ្ឋ​តវ៉ា​នោះ​ជា​អ្នក​ខុស​ទេ ដោយសារ​ពួក​គាត់​ហ៊ាន​យក​ម៉ាស៊ីន​គាត់​ទៅ​ទុក និង​បាន​យក​កាំបិត​ពូថៅ គម្រាម​កម្មក​រលោក​ថែម​ទៀត​ប៉ុន្តែ​ដើម្បី​បញ្ចប់​ជម្លោះ លោក​ក៏​បាន​សង​ប្រាក់​ចំនួន​១០០​ដុល្លារ ទៅ​នឹង​ការខូចខាត​មង​ដាក់​ត្រី​របស់​ពួកគាត់​នោះ​។

​លោក​អនុ​សេ​នីយ៏ទោ សេង វុទ្ឋី នាយកប៉ុស្ត៏​រដ្ឋបាលស​ង្កា​ត់​ដើ​មមៀន និង​លោក ស៊ូ សេន មេ​ភូមិ​ព្រែក​តា​ពៅ​១​មាន​ប្រសា​ស​ន៏​ដូចគ្នា​ថា ដោយ​មាន​ការស្នើ​សុំ​ជួយ​អន្តរាគ​ម​ន៏ ពី​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​នោះ លោក​ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឲ្យ​យក​ម៉ា​ស៊ី​មក​ប៉ុស្ត៏ប៉ូលីស​ដើម្បី​ដោះស្រាយ ដោយ​ភាគី​ម្ចាស់​អាជីវកម្ម​ខ្សាច់​បូម​ខ្សាច់​ព្រម​ចេញ​ការខូចខាត ជា​ប្រាក់​ចំនួន​១០០​ដុល្លារ ដើម្បី​បញ្ចប់​ជម្លោះ​។

​យ៉ាងណា​ក៏​ដោយ​ករណី​បូម​ខ្សាច់​នេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ម្ចាស់​អាជីវកម្ម ឈ្មោះ លឹម ធា​រិទ្ឋិ​ទទួលបាន​ច្បាប់​អនុញ្ញាតិ​ពី​ខាង​ណា​នោះ​ទេ ហើយ​កន្លងមក​រដ្ឋាភិបាល ក៏​បាន​ដាក់​ឱសានវាទ បញ្ឈប់​ការ​បូម​ខ្សាច់​ទាំងស្រុង​អស់​នៅ​ហើយ នៅ​តាម​ដង​ទន្លេបាសាក់​នេះ​៕​
2

356