សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់អ្នកលក់ដូរតាមចិញ្ចើមផ្លូវនិងសួនច្បារដើមពោធិ៍ទទួលលទ្ធផល បាន៧០% ហើយ នៅឡើយតែផ្លូវទៅខាងក្រោយផ្សារ

0

កំពង់ឆ្នាំង ក្រោយពីបញ្ចប់ឱសានវ៉ាតនៅថ្ងៃទី ០៦ ខែកុម្ភៈ របស់រដ្ឋបាលក្រុងកំពង់ឆ្នាំងស្ដីពីការរៀបចំសណ្តាប់ធ្នាប់លក់ដូរលើចិញ្ចើមផ្លូវសាធារណៈសួនច្បារដើមពោធិ៍

នៅថ្ងៃទី០៧ ខែកុម្ភៈនេះសមត្ថកិច្ចពិនិ ត្យឃើញប្រជាពលរដ្ឋជាអ្នកលក់ដូរបានរុះរើតុនិងរោងដាក់អីវ៉ាន់លក់ដូរថយក្រោយតាមការណែនាំបាន
មួយចំនួនធំហើយដែលអាចទទួលយកបាន។

លោកវីរៈសេនីយ៍ឯក ហង្ស ប៊ុនហាក់អធិការរងនគរបាលក្រុងកំពង់ ឆ្នាំងទទួលផ្នែកចរាចរណ៍និងសណ្ដាប់ធ្នាប់ ជាអ្នក
ដឹកនាំសមត្ថកិច្ចរៀបចំសណ្ដាប់ធ្នាប់លក់ដូរនៅចំ ណុចខាងលើនេះនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ បាននិយាយឲ្យដឹងថា អនុវត្តតាមសេចក្តីជូនដំណឹង លេខ ០០២ /២៣ ចុះថ្ងៃទី ៣០ ខែមករាឆ្នាំ
២០២៣ របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង បានកំណត់អោយអ្នកលក់ដូរទាំងអស់រើ
តុគ្រែឬយ៉ាប និងរោងថយក្រោយនៅលើចិញ្ចើមផ្លូវការ៉ូឡាដោយត្រូវទុកផ្លូវដើរ
៣ម៉ែត្រស ម្រាប់អ្នកថ្មើជើង។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈនេះ ពេលសមត្ថកិច្ចចុះទៅត្រួតពិនិត្យឃើញអ្នកលក់ដូរ៧០%បានខិ តថយក្រោយតាមការណែនាំត្រឹម ត្រូវហើយ នៅសល់តែមួយចំនួនតូ ចប៉ុណ្ណោះដែលបានធ្វើការណែនាំឲ្យខិតថយក្រោយបន្ថែមទៀត ។តែអ្នកខ្លះថយក្រោយហើយមកមុខវិ ញដូចជាវែកចកអញ្ចឹងពេលសម ត្ថកិច្ចទៅបាត់។

ដោយឡែកនៅលើចិញ្ចើមផ្លូវផ្នែក
ខាងកើតស្របតាមបណ្ដោយរបងមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តវិញ គឺមិនទាន់
មានរបៀបរៀបរយទេ ភាគច្រើនដាក់ទំនិញលក់ដូរពេញចិញ្ចើមផ្លូវតែម្ដង ហើយមួយចំនួនទៀតសាងសង់យ៉ាបគ្របយកចិញ្ចើមផ្លូវដាក់ទំនិញលក់ដូរតែម្ដង។

ករណីនេះសមត្ថកិច្ចបានធ្វើការ ណែនាំបន្ថែមទៀត តាមសេចក្តីជូនដំណឹង និងបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងបានប្រាប់ថា នៅអាទិត្យទី ៣ ខែកុម្ភៈនេះ សមត្ថកិច្ចចម្រុះនឹងចុះអនុវត្តវិធាន
ការរដ្ឋបាលរុះរើសំយ៉ាបលា នឡយ និងការដាក់ទំនិញលក់ដូរលើចិញ្ចើមផ្លូវសាធារណៈឲ្យអស់ដោយសមត្ថកិច្ចចម្រុះមិនទទួល ខុសត្រូវការបែក បាក់ខូចខាតនោះឡើយ។ ដូចនេះសូមបងប្អូនប្រជា ពលរដ្ឋជាអ្នកលក់ដូរនៅចំណុចខា ងលើនេះចូលរួមរៀបចំសណ្តាប់ធ្នា ប់លក់ដូរតាមមុខតូបរបស់ខ្លួនឲ្យមានរបៀបរៀប
រយ ។ បើពុំនោះទេពេលហួសឱសាន
វាត អាចរងការបែកបាក់ខូចខាតពេលសមត្ថកិច្ចចម្រុះចុះទៅរៀបចំជាក់ស្ដែង៕សុខ គឹមសៀន