សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានបំបែកហ្វូងពលរដ្ឋបនេតចរមួយក្រុមប្រមូលគ្នាមករស់នៅក្នុងសួនច្បារដើមពោធិ៍ បំពុលបរិស្ថានបាត់បង់សោភ័ណភាព

0

កំពង់ឆ្នាំង ពលរដ្ឋមួយក្រុមដែលជាជនបនេតចរគ្មានទិសដៅបានមករស់នៅប្រមូលផ្ដុំគ្នាក្នុងសួនច្បារដើមពោធិ៍កណ្ដាលក្រុងកំពង់ឆ្នាំងបំពុលបរិស្ថានបាត់បង់សណ្ដាប់ ធ្នាប់អនាម័យនិងសោភ័ណភាពជាង១០ថ្ងៃហើយ នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈនេះ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានបំបែកហ្វូងបន្ទាប់ពីទទួលរបាយការណ៍ពីក្រុមអ្នក សារព័ត៌មានយើង។

ស្ត្រីម្នាក់ដែលជាអ្នកថែសួនច្បារដើម
ពោធិ៍ក្នុងក្រុងកំពង់ឆ្នាំងបាននិយាយឲ្យដឹងថា គាត់បានឃើញក្រុមពលរដ្ឋបនេតចរនេះប្រមូលផ្ដុំគ្នារស់នៅក្រោមដើម
ចំប៉ីក្នុងសួនច្បារដើមពោធិ៍ទល់មុខនឹងទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់
ឆ្នាំង នេះជាងដប់ថ្ងៃហើយអ្វីដែលគេទើសភ្នែកនោះគឺពួកគាត់ហូបចុកដេកនៅមុជទឹកបត់ដៃបត់ជើងតូចធំ ហាលសារុង ក្រម៉ា ខោអាវនៅក្នុងសួនច្បារនេះទាំង
អស់ ធ្វើឲ្យពុលបរិស្ថាននៅចំណុច នេះកខ្វក់ពិបាកភ្នែកមើលណាស់ ដូចនេះហើយទើបគាត់ សំណូមពរដល់ក្រុមអ្នកយកព័ត៌មានយើងជួយអន្តរាគមន៍។

ពិនិត្យឃើញករណីដូចខាងលើនេះក្រោយពីអ្នកយកព័ត៌មានយើងបាន
រាយការណ៍ជូនលោកអភិបាលរងក្រុង និងលោកអធិការនគរបាលក្រុងកំពង់ឆ្នាំងរួចមក សមត្ថកិច្ចនគរបាលមួយក្រុមដឹកនាំដោយលោក ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងបានចុះមក
បំបែក ហ្វូងជនបនេតចរមួយក្រុមនេះ។

លោក ហង្ស ប៊ុនហាក់ បានឲ្យដឹងថាការពិតពលរដ្ឋបនេតចរមួយក្រុមនេះ គឺ
៣នាក់ជាជនចំណាកស្រុកដោយស្ត្រីម្នាក់មានកូនខ្ចីតូចម្នាក់ផងមកពីខេត្តតាកែវ ឯ៤នាក់ទៀតគឺ ជាពលរដ្ឋរស់នៅក្នុង
ក្រុងកំពង់ឆ្នាំងយើងនឹងទេ តែបែរជាមកជួប ជុំគ្នាស៊ីផឹកស្រវឹងជាប្រចាំនៅចំណុចទៅវិញ ពលរដ្ឋក្រុមនេះ ក្រុមសមត្ថកិច្ចរបស់លោកធ្លាប់បានដេញចេញជាច្រើនដងហើយ តែទៅហើយមកវិញ ពិបាកណែនាំណាស់។ ប៉ុន្តែទោះបែបណាពេល នេះសមត្ថកិច្ចបានណែនាំឱ្យពួក គាត់ចាកចេញមិនឲ្យពួកគាត់រស់ នៅជាប្រចាំនៅចំណុចសួនច្បារនេះទេ ដែលនាំឲ្យប៉ះពាល់ដល់អនាម័យ បរិស្ថាននិងសោភ័ណភាពនៃទីក្រុងកំពង់ឆ្នាំង
នោះឡើយ៕សុខ គឹមសៀន