បន្ទាយមានជ័យ៖ ក្រោយពី ក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមគម្រូ ចំនួនដប់១៥រូប បានចូលរួមសិក្ខាសាលារៀនសូត្ររយៈពេលពីរថ្ងៃកន្លងរួចមក ស្តីពីការពង្រឹងការប៉ាន់ប្រមាណភាពងាយរងគ្រោះនិងសមត្ថភាព ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌សុខភាព
ក្នុងសហគមន៍ក្រុមអ្នកស្ម័គ្រចិត្តទាំង១៥ រូបនិងក្រុមមន្ត្រីកាកបាទ កម្ពុជាថ្នាក់ជាតិ ស្នាក់ការកណ្តាលព្រមទាំង មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះធ្វើការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព ដល់ភូមិឃុំ គោលដៅនៅក្នុងខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០២៣។
លោកធូ ស៊ីភ័ណ្ណ នាយកសាខាស្តីទីកាកបាទក្រហមកម្ពុជាខេត្តបានឲ្យដឹងថា តាមការប៉ាន់ប្រមាណនេះគឺងាយរងគ្រោះតាមតំបន់គោលដៅនេះគឺយើងបានកំណត់យកដំណាក់កាលចំនួន ៦ ក្នុងឃុំសង្កាត់រួមមាន ទីមួយនិងឃុំបត់ត្រង់ ឃុំឫស្សីក្រោក សង្កាត់អូរអំបិល សង្កាត់ព្រះពន្លាសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត។ លោកបានបន្តថា ធ្វើការប៉ាន់ប្រមាណនេះបានធ្វើការបែងចែកជា ៦ក្រុមដើម្បីធ្វើការអប់រំណែនាំ និងសួរនាំដល់ប្រជាពលរដ្ឋពីបញ្ហាងាយរងគ្រោះ និងបញ្ហាប្រឈមនានា ក្នុងសហគមន៍របស់ពួកគាត់ទាំងនោះក្រុមទីមួយ តាមផែនទីភូមិសាស្ត្រ ទីពីរប្រតិនទិនរដូវកាល ទីបីការវិភាគអ្នកពាក់ព័ន្ធ ទីបួនបញ្ហានិង ដោះស្រាយតាម ទី៥ ប្រវត្តិភូមិសាស្ត្រ ទី៦ តារាងភាពធន់នៅក្នុងសហគមន៍។
លោកធូ ស៊ីភ័ណ្ណបន្តថា៖ ខេត្តបន្ទាយមានជ័យៈរយៈពេលបីបួនឆ្នាំកន្លង ទៅគឺមានគ្រោះមហន្តរាយធម្មជាតិបានកើតឡើងនៅក្នុងខេត្តស្ទើរគ្រប់ស្រុកក្រុងរួមមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម។ ដើម្បីជាការលើកកម្ពស់សកម្មភាពមនុស្សធម៌ ពិសេសកាកបាទក្រហមកម្ពុជាទៅចុះធ្វើសកម្មភាពជាបន្ទាន់ដូចជាផ្តល់អំណោយ រកទីជម្រកអនាម័យបរិស្ថាន សុខភាពពេលដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះរកទីទួលសុវត្ថិភាព៕ដោយ៖ឃិន គន្ធា





































