កណ្តាលៈ យុវជនម្នាក់ត្រូវនគរបាលស្រុកកណ្តាលស្ទឹង ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ បន្ទាប់ពីទទួលពាក្យបណ្តឹង ពីម្ចាស់ម៉ូតូដែលជាមិត្ត
ភ័ក្ត្រតាមរកឃើញ ក្រោយពីឆបោកយកម៉ូតូពួកម៉ាកយកទៅបញ្ចាំ។ នគរបាលខេត្តកណ្តាលស្ទឹង បានឱ្យដឹងថា ករណីឆបោកនេះបានកើតឡើង តាំងពីវេ លាម៉ោង៤ និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ មកម្លេះ ដោយជនសង្ស័យឈ្មោះញឹប ចាន់ណារី អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តក ណ្តាល ចំណែកឯម្ចាស់
ម៉ូតូឈ្មោះនុន កែវឡុង អាយុ២២ឆ្នាំរស់នៅភូមិរលួស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅវេលាកើតហេតុខាងលើ ជនសង្ស័យញឹម ចាន់ណារី បាន ទៅផ្ទះជនរងគ្រោះ ក៏បានជួបហ្នឹងជីដូនរបស់ជនរងគ្រោះឈ្មោះយាយភឺន ៧១ឆ្នាំ រួចក៏ បានកុ
ហកថា ចៅរបស់លោកយាយឈ្មោះនុន កែវឡុង ឱ្យមកយកម៉ូតូ។
ដោយយល់ថា ជាមិ ត្តភ័ក្ត្ររបស់ចៅធ្លាប់ចេញចូលផ្ទះជារើយៗនោះ លោកយាយក៏ប្រគល់សោរម៉ូតូឱ្យ ហើយជន សង្ស័យក៏បានជិះយកទៅបញ្ចាំនៅហាងបញ្ចាំម៉ូតូមួយនៅម្តុំផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានប្រាក់៥០ដុល្លារ ដើរស៊ីចាយអស់ ក៏គេចទៅសំងំលាក់ខ្លួននៅក្នុងទឹកដីខេត្តកំពង់ស្ពឺ រួចក៏ ត្រូវបានម្ចាស់តាមរកឃើញ ក៏ចាប់ខ្លួននាំទៅយកម៉ូតូវិញ ហើយក៏បានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្ត និងកសាងសំណុំរឿងបញ្ជូន ទៅតុលារការ នៅថ្ងៃទី៣០ ខែ ឆ្នាំដដែល។ រីឯម៉ូតូម៉ាក់ស្មាសរីវ៉ូព៌ណខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ ស្លាក់លេខ កណ្តាល 1A. 5989 ក៏បានប្រគល់ជូនម្ចាស់ដើមវិញផងដែរ។
ចំណែកឯម្ចាស់ម៉ូតូឈ្មោះនុន កែវឡុង បានប្រាប់ថា កាលពីថ្ងៃកើតហេតុនោះ ខ្លួនមិន បាននៅផ្ទះទេ ទើបបានជាជនសង្ស័យទៅបោកម៉ូតូពីជីដូនខ្លួន។ លោកបានបញ្ជាក់ថា ខ្លួន និ ងជនសង្ស័យធ្លាប់រាប់អានគ្នាពីមុនមក តែពុំជាជិតស្និទ្ធប៉ុន្មាននោះទេ តែពេលមកដល់ផ្ទះជីដូ នប្រាប់ថា ញឹប ចាន់ណារី មកយកម៉ូតូទៅ ខ្លួនក៏តាមរកតែមិនបានជួបសោះ លុះថ្ងៃទី២៨ ខែ កញ្ញា ក៏បានជួបជនសង្ស័យនៅស្រុកកំណើតរបស់គេ នៅឯខេត្តកំពង់ស្ពឺ ក៏បានប្តឹងនគរបាល ឱ្យចាប់ឃាត់ខ្លួនតែម្តងទៅ ។