បន្ទាយមានជ័យ៖ អាចជាគ្រោះថ្នាក់ដល់មនុស្សលើកដំបូងនៅក្នុងប្រតិបត្តិការរុះរើ សម្អាតខ្មោចកាស៊ីណូហ្គ្រែនដាយម៉ិននិងកាស៊ីណូប៉ោយប៉ែតរីសតនៅប្លុកតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាភូមិក្បាលស្ពាន១និងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។
បណ្ដាលអោយរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់រអិលធ្លាក់ពីលើដងសន្ទូចពេលដំណើរការរុះរើសម្អាតប្រចាំថ្ងៃ ដែលកើតឡើងកាលពី ម៉ោង៥និង៣៥នាទីល្ងាចនៅការដ្ឋានរុះរើអាគារឆេះកាស៊ីណូហ្គ្រេនដាយមិនស៊ីធី ខាងជើងផ្លូវ ។
ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនៅការដ្ឋានបានអោយដឹងថា : មូលហេតុនៃគ្រោះថ្នាក់នោះ មកពីករណីដាច់ខ្សែកាបគ្រឿងចក្រស្ទូចដែក(ក្រែន) បណ្តាលអោយរអិលធ្លាក់ចុះមកដី ។ កម្មករម្នាក់មានឈ្មោះជីវ ភឿក ភេទប្រុស ហៅឈួយ ភេទប្រុសអាយុ៥០ឆ្នាំប្លាយ រស់នៅភូមិក្បាលកោះសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានធ្លាក់ចុះមកជាមួយហើយប៉ះទង្គិចជាខ្លាំងដល់ផ្នែកខាងក្នុងពោះនិងទ្រូងផងដែរ ។
មន្ត្រីបន្តថា : បន្ទាប់ពីមានឧបទ្ទហេតុនោះ ក្រុមជាងរបស់ក្រុមការងារនៃគណ:កម្មការទទួលចំពោះកិច្ច សម្របសម្រួលការរុះរើអគារកាស៊ីណូ ហ្គ្រេន ដាយមិននិងប៉ោយប៉ែតរីសត បានសង្គ្រោះនិងបញ្ជូនកម្មកររូបនេះរងរបួសធ្ងន់ ទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ពេទ្យក្រុងដីថ្មី) ។
ប្រភពបានបន្តថា : ដោយស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះត្រូវបានគេបញ្ជូនបន្តទៅនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី។
លោកវេជ្ជៈបណ្ឌិត ទុ បារាំង ប្រធានមន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន-មង្គលបូរីបានប្រាប់ឲ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ថា៖ជនរងគ្រោះមានឈ្មោះ ជីវ ភឿក ហៅឈួយភេទប្រុស អាយុ៥០ឆ្នាំ.មុខរបបកម្មកររុះអគាររស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ត្រូវបានបញ្ជូនចេញពីមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ត្រូវបានរថយន្តសង្គ្រោះបន្ទាន់.មកកាន់មន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។
ពេលមកដល់មន្ទូីរពេទ្យខេត្ត នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយក្រុមគ្រូពេទ្យបានធ្វើការពិនិត្យតាមបច្ចេកទេស ឃើញថាជនរងគ្រោះធ្លាយគ្រឿងក្នុងឬពោះវៀនបណ្តាលឈាមដក់ក្នុងពោះចុកចាប់និងឈឺចាប់យ៉ាងខ្លាំងឬធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត ទុ បារាំង បានបន្តថា៖ អ្នកជម្ងឺត្រូវបានសង្គ្រោះបន្ទាន់និងធ្វើការវៈកាត់យ៉ាងម៉ត់ចត់ប្រមាណ២ម៉ោង ទាំងពីយប់ថ្ងៃទី០៧ខែកុម្ភ: ដល់រំលងអធ្រាតចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ដល់ព្រឹកឡើងឃើញអាការៈល្អឡើងវិញ ឬអាចថា អាការ:អ្នកជម្ងឺរួចផុតពីគ្រោះថ្នាក់ តែស្ថិតក្នុងសភាពតាមដាន សង្គ្រោះព្យាបាលដ៏យកចិត្តទុកដាក់បំផុត ។
ទោះជាយ៉ាងណា ករណីនេះ ខាងក្រុមហ៊ុនម៉ៅការរុះរើ សម្អាតសំណង់អគារកាស៊ីណូហ្គ្រែនដាយម៉ិននិងកាស៊ីណូ ប៉ោយប៉ែតរីសត និងគណ:កម្មការទទួលចំពោះកិច្ចជាអនុប្រធានសម្របសម្រួលការរុះរើអគារកាស៊ីណូ ហ្គ្រេន ដាយមិននិងប៉ោយប៉ែតរីសត ោះថ្នាក់កម្មករដែលកំពុងស្ថិតក្នុងម៉ោងនិងធ្វើការងារជាក់ស្តែងនេះឡើយ ៕ដោយ៖ឃិន គន្ធា




































