ផ្លូវបេតុង១ខ្សែប្រវែង១៣០០ម៉ែត្រ ចំណាយថវិកាដែលប្រើប្រាស់សម្រាប់កសាងផ្លូវបេតុងចំនួន៧៧៦.០០០ .០០០រៀល

0

កំពង់ធំ÷  នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣លោក ឡុង គីសឹង អភិបាលស្រុកសន្ទុក បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងផ្លូវ និងរៀបចំកសាងផ្លូវបេតុង១ខ្សែប្រវែង១៣០០ម៉ែត្រ ចំណាយអស់ថវិកាដែលប្រើប្រាស់សម្រាប់កសាងផ្លូវបេតុងនេះចំនួន៧៧៦.០០០ .០០០រៀល( ប្រាំពីររយជិតសិបប្រាំមួយលានរៀល) ស្ថិតនៅភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ឡុង គីសឹង អភិបាលស្រុកសន្ទុក បានលើកឡើងថា សម្រាប់ផ្លូវបេតុង១ខ្សែ ប្រវែង១៣០០ម៉ែត្រនិងត្រូវបានកសាងនាពេលឆាប់ៗខាងមុខ ថវិកាដែលបានមកពីការប្រកួតប្រជែង សមិទ្ធិកម្មប្រចាំឆ្នាំ២០២២ តាមបណ្តាក្រុង/ស្រុក ទូទាំងប្រទេស។ ក្នុងនោះ ស្រុកសន្ទុក បានជាប់ចំណាត់ថ្នាក់ជ័យលាភី តាមរយះនេះ ជាលំហូរថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមជំនួយ ធនាគារអភិវឌ្ឍអាស៊ីADB ។

លោកអភិបាលស្រុកសន្ទុក បានបន្តទៀតថា ទាំងនេះ គឺជាសមិទ្ធិផលថ្មី១ទៀត សម្រាប់ស្រុកសន្ទុក ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនក្រោមម្លប់នៃសន្តិភាព ដឹកនាំដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សានូវសមិទ្ធផលថ្មីនេះឲ្យបានគង់វង្ស និងយូរអង្វែង ជាងកេរិ៍ដដំណែលដល់កូនចៅយើងជំនាន់ក្រោយ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ មានក្ដីរំភើបរីករាយនូវសមិទ្ឋផលមួយនេះ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ផ្ដល់ផ្លូវបេតុងមួយខ្សែ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព៕