​ស៊ី​រី​មិន​ឯកភាព​ឲ្យ​អាមេរិក​វាយប្រហារ​ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ​នៅក្នុង​លើទឹក​ដី​របស់ខ្លួន​

0

​ ​

​នៅ​ថ្ងៃទី​២៩​ខែកញ្ញា​រដ្ឋមន្ត្រីការបរទេស​ស៊ី​រី​លោក​Walid Muallem បានប្រកាស់​ឲ្យ​ដឹងថា គម្រោង​វាយប្រហារ​របស់​អាមេរិក​ទៅ​ក្រុម​លើ​ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ​IS នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​អូសបន្លាយ​រយៈពេល​៣​ឆ្នាំ​។ ចំណែក​ភាគី​ស៊ី​រី​មិន​យលព្រម​ឲ្យ​អាមេរិក​វាយប្រហារ​នៅក្នុង​ប្រទេស​របស់ខ្លួន​នោះឡើយ​។​
​កាលពី​ថ្ងៃទី​២២​ខែកញ្ញា​កន្លងមក​យន្តហោះ​ចម្បាំង​អាមេរិក​នៅ​ប្រទេស​សហគមន៍​អារ៉ាប​បាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​IS ប្រទេស​នៅក្នុង​ប្រទេស​ស៊ី​រី​។​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក​Chuck Hagel បា​ប្រកាស់​ឲ្យ​ដឹងថា​យន្តហោះ​ចម្បាំង​អាមេរិក​បាន​បើក​ការវាយប្រហារ​៤៣​លើក​ទៅលើ​គោលដៅ​នានា​របស់​ក្រុម​អ៊ិ​ស្លាម​នៅក្នុង​ទឹកដី​ស៊ី​រី​។​
​តាម​អង្គការ​ខ្លម​មើល​សិទ្ធិមនុស្ស​នៅ​ស៊ី​រី​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​អង់គ្លេស​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​យន្តហោះ​ចម្បាំង​អាមេរិក​បាន​វាយប្រហារ​ទម្លាក់​គ្រាប់​ទៅលើ​ទីតាំង​ក្រុម​IS នៅ​ទី​ក្រុម​Homs និង​Raqqa​។​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ​ទី​ព្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោកស្រី ស៊ូ​សាន​រ៉ា​យ បានប្រកាស់ថា​អាមេរិក​នឹង​ជួយ​ដល់​ក្រុម​បះបោរ​សី​រី​នៅក្នុង​សង្គ្រាម​វាយប្រហារ​ទៅលើ​ក្រុម​IS ហើយ​ហ្វឹកហ្វឺន​ដល់​កម្លាំង​ទាហាន​បះបោរ​សី​រី​ជាង​៥​ពាន់​នាក់​។​
​នៅក្នុង​ព្រឹត្តិការ​មួយ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នោះដែរ មេ​បញ្ចា​ការ​កងទ័ព​អ៊ីរ៉ង​នាយ​ឧ​ត្ត​ម​សេនី​Ahmad Reza Borstan បានប្រកាស់ថា​ទាហាន​អ៊ីរ៉ង​នឹង​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​IS នៅក្នុង​ទឹកដី​អ៊ីរ៉ាក់ ប្រសិនបើ​ក្រុម​IS​ឆ្ពោះ​មកកាន់​ព្រំដែន​ប្រទេស​អ៊ីរ៉ង​។ កន្លងមក​អ៊ីរ៉ង​ក៏បាន​ថ្កោលទោស​ដល់​អាមេរិក​ដែល​បើក​ការវាយប្រហារ​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​ចាត់ទុកថា​ជាការ​ឈ្លានពាន​អធិបតេយ្យភាព​របស់​ស៊ី​រី​។​
​រដ្ឋាភិបាល​ស៊ី​រី​ដឹកនាំ​ដោយ​លោក​បា​សា​អាល​អាសាដ​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការ
​វាយប្រហា​របស់​អាមេរិក ក៏ដូចជា​បណ្តុះបណ្តាល​ក្រុម​បះបោរ ដោយ​គោលដៅ​វាយប្រហារ​នោះ​អាច​សម្តៅ​ទៅលើ​ទាហាន​រដ្ឋាភិបាល​ស៊ី​រី ក្នុងការ​ផ្តួលរំលំ​រដ្ឋា​ភិ​បាល​លោក​អាល​អាសាដ​ដោយ​យក​លេស​វាយប្រហារ​ក្រុម​IS ។​
​ក្រុមអ្នកវិភាគ​ក៏​យលឃើញ​ដូច្នោះ​ដែរ អាមេរិក​មានបំណង​ផ្តួលរំលំ​លោក​អាល​អាសាដ​តាំងពី​ជាង​៣​ឆ្នាំមុន​មក​ម្លោះ​តែ​ត្រូវ​រារាំង​អត់​ឈប់ឈរ​ពី​ប្រទេស​រុស្ស៊ី​និង​ចិន​។ ពេលនោះ​កម្លាំង​ទាហាន​អាកាស់​អាមេរិក​ក៏​មិនអាច​ចូលទៅ​ដែនអាកាស់​ស៊ី​រី​ដូចជា​ពេលនេះ​ដែរ ដោយ​ខ្លា​ចរង​ការបាញ់​ទម្លាក់​ពី​ប្រព័ន្ធ​ការពារ​ដែនអាកាស់​ដ៏​ទំនើប​។ ប៉ុន្តែ​ពេលនេះ​អាមេរិក​បានគ​ម្រាម​ដល់ កម្លាំង​ការពារ​ដែនអាកាស់​រប​ស់​អ៊ីរ៉ង​ថា មិន​ត្រូវមាន​សកម្មភាព​បាញ់ប្រហារ​ទៅលើ​យន្តហោះ​ចម្បាំង​អាមេរិក​នោះឡើយ ដោយសារតែ​នេះ​ជាក​ត​ព្វ​កិច្ច​រួម​របស់​ពិភពលោក​ក្នុងការ​ក​ម្ចាស់ ភេរវកម្ម​ពិភពលោក​មួយ​នេះ​។
​ក្រុម IS មិន​ត្រឹមតែ​គម្រាម​អាមេរិក​និង​លោក​ខា​លិច​ប៉ុណ្ណោះ​ទេ សូម្បីតែ​រុស្ស៊ី ចិន អ៊ីរ៉ង​ក៏​គម្រាមកំហែង​ដូចគ្នា​។ ដូច្នេះ​បើ​ប្រទេស​ណាមួយ​រារាំង​សកម្មភាព​វាយប្រហារ​ដែល​ដឹកនាំ​ដោយ​អាមេរិក​នោះ​ប្រទេស​នោះ​នឹងត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​នាពេល​អ​នាគ​ត់ ពី​ការរីក​រាលដាល​នៃ​ក្រុម​IS​។​
​ការវាយប្រហារ​របស់​អាមេរិក​គឺ​ត្រូវ​ចំណាយ​រយៈពេល​យូ ហើយ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​នៅក្នុង​សង្គ្រាម​នោះ​ទៀតផង​។​តាម របាយការណ៍​មួយ​បានបង្ហាញ​ឱ្យឃើញថា ក្នុង​សង្គ្រាម​វាយប្រហារ​នោះ អាមេរិក​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន ពោលគឺ​១​វិនាទី អាមេរិក​ត្រូវ​ចំណាយ​យ៉ាងតិច​៨៧​ដុល្លារ​សម្រាប់​ការវាយប្រហារ​ទាំងនោះ ។ ចំនួន​ទាំងនោះ​អាច​នឹង​កើន​ឡើងជា​បន្ដទៀត ប្រសិនបើ​ពលរដ្ឋ​អាមេរិក​គាំទ្រ​ឱ្យ​ពង្រីក​ការវាយប្រហារ​ជា ទ្រង់ទ្រាយ​ធំ​ទៅលើ​ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ​(IS) ។​
​ក្នុងការ វាយប្រហារ​តាម​ដែនអាកាស ជា​លើកដំបូង​កាលពីដើម​សបា្ដហ៍​នេះ អាមេរិក​បាន​ប្រើប្រាស់​កាំជ្រួច​មី​ស៊ី​ល ប្រភេទ Toma hawk ដល់​ទៅ​៤៧​ដើម ដោយ​ក្នុង​មួយ​ដើម​មានតម្លៃ ១,៥៩​លាន​ដុល្លារ ។ កាំជ្រួច​មី​ស៊ី​ល​នោះបាន​បាញ់​ចេញពី​នាវាចម្បាំង USS arleigh burke ដែល​កំពុងតែ​ឈរជើង​នៅ​តំបន់ ឈូង​សមុទ្រ​អារ៉ាប់ ។

ការវាយប្រហារ​នោះ​ដោយមាន​ការចូលរួម​ពី​យន្ដហោះ ចម្បាំង​បំបាំងកាយ​ជំនា​ន់ទី​៥ F-22 ផងដែរ ។ ការប្រើប្រាស់​យន្ដហោះ​នោះ​គឺ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច​៦៧​ពាន់ ដុល្លារ​ក្នុង​មួយ​ម៉ោង ។​ក្នុង រយៈពេល​៣​ថ្ងៃ​ដែល​អាមេរិក វាយប្រហារ​កម្លាំង​ទាហាន​អាមេរិក បានសម្លាប់​ក្រុម​ឧទ្ទាម​អ៊ិដ​ស្លាម​IS៧០​នាក់ និង​បំផ្លាញ​ទីតាំង​ចម្រាញ់​ប្រេង​ជាច្រើន​កន្លែង​របស់​ក្រុម​IS នៅក្នុង​ប្រទេស​ស៊ី​រី ។​
​ដោយសារតែ ការចំណាយ​យ៉ាងច្រើន សម្រាប់​សង្គ្រាម​វាយប្រហារ​ទៅលើ​ក្រុម​អ៊ិ​ស្លាម​បង្កើត​រដ្ឋ ពលរដ្ឋ​អង់គ្លេស បាននាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ប្រឆាំងនឹង ការចូលរួម​វាយប្រហារ​ពី​កម្លាំង​ទាហាន​អង់គ្លេស ក្រោយពេល​នាយករដ្ឋមន្ដ្រី លោក​ដេវីដ កាម​រ៉ុ​ន ប្រកាសថា អង់គ្លេស​បាន​ត្រៀមលក្ខណៈ​ចូលរួម​ក្នុង​សង្គ្រាម​នោះ ។​នាយក រដ្ឋមន្ដ្រី​អង់គ្លេស​បានប្រកាស នៅក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជា​ជាតិ​ថា ក្រុម IS ជា​គ្រោះថ្នាក់​ដល់ ពិភពលោក​ទាំងមូល ដូច្នេះ​ពិភពលោក ត្រូវតែ​សហការ​រួម​កម្លាំង​កម្ចាត់​ក្រុម​នោះ​ចេញ ។
​ក្រុម សម្ពន្ធ​មិ​ត្ដ​ប្រឆាំង​ការធ្វើ​សង្គ្រាម នៅក្នុង​ប្រទេស​អង់គ្លេស​បាននាំគ្នា ដង្ហែ​ក្បួន​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល លុបចោល​គម្រោង​ចូលរួម​នឹង​សកម្ម ភាព​វាយប្រហារ​ទាំងនោះ ។ ការវាយប្រហារ​នោះ​មិនអាច​រារាំង​សកម្មភាព របស់​ក្រុម​IS នោះឡើយ ហើយ​ធ្វើឱ្យ​ពួកគេ​កាន់តែ​សាហាវ និង​ត្រូវ​ខាតបង់​ទ្រព្យសម្បត្ដិ​ជាច្រើន​នៅក្នុង​សង្គ្រាម​នោះ ។
រដ្ឋាភិបាល​អង់គ្លេស​នឹង​មិន​ចូលរួម វាយប្រហារ​នៅក្នុង​ប្រទេស​ស៊ី​រី​នោះឡើយ ដោយ​មិន​ទទួលបាន​ការគាំទ្រ​ពី ប្រធានាធិបតី​ស៊ី​រី​បា​សា អាល់​អាសាដ ប៉ុន្ដែ​លោក​កាម​រ៉ុ​ន នឹង​បញ្ជូនទាហាន វាយប្រហារ​ក្រុម​IS នៅ​ប្រទេស​អ៊ីរ៉ាក់​វិញ ៕