បន្ធូរបន្ថយ​ ទោស ដល់ទណ្ឌិតចំនួន ២៤នាក់ក្នុង ពិធីបុណ្យពិសាខបូជា ២២នាក់ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ

0

ខេត្តបន្ទាយមានជ័យ៖ ទណ្ឌិតចំនួន ២៤នាក់ត្រូបានបន្ធូរបន្ថយ​ ទោស ចាប់ពី ៣ខែ ៦ខែ ដល់៩ ខែ ក្នុងឪកាសពិធីបុណ្យពិសាខបូជានិងបុណ្យចូលឆ្នាំខ្មែរខាងមុខ ។បន្ធូរបន្ថយ​ ទោស នេះធ្វើក្នុង។

កិច្ចប្រជុំនៅព្រឹក ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្នុងសាលប្រជុំសាលាខេត្តក្រោមអធិបតីភាព លោកង៉ោម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការ លោកសំរិទ្ធ សុខុន អនុប្រធានគណៈកម្មកា លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន​ ប្រធាន​ ពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ អនុប្រធានគណៈកម្មកា លោកឧត្តមសេនីយ៍ត្រី នូជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ អនុប្រធានគណៈកម្មកា រួមទាំង​មន្ត្រី​ជំនាញកិច្ចការតុលាការ ពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ទៀត។

លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន បានអានស្ថិតិ បញ្ជីឈ្មោះ និងសាវតានៃទណ្ឌិត ជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាព ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្នើ ហើយ សុំការអនុម័ត ពីគណៈកម្មការ បញ្ជូបន្ថយទោស បន្តសុំថ្វាយការសម្រេច ពីថ្នាក់លើ ក្នុងនោះមាន បន្ធូរបន្ថយ​ទោស ពី៣ខែ ៦ខែ ដល់៩ខែ ដល់ទណ្ឌិត
ចំនួន ២៤នាក់ក្នុងពិធីបុណ្យពិសាខបូជា ចំនួន២២នាក់ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

លោកង៉ោម៉េងជ្រួន បានធ្វើការទទួលស្គាល់ លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន​ ប្រធាន​ ពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឪវ៉ាទ បានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះ បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្ត គុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែ៦ ដល់ ៩ខែផងដែរ ។
លោកអភិបាលរងខេត្ត សង្ឃឹមថា ដំណើរការនេះនឹងមិនមាន អំពើពុករលួយ ភាពលំអៀង មិនបក្ខពួក ភាពមិនប្រក្រតី ឬបញ្ហាកើតឡើងឡើយ ពោលធ្វើយ៉ាងណាប្រកបដោយ ការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។
លោកង៉ោម៉េងជ្រួនក៏បាន ផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យ ធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួន
ឲ្យក្លាយជាពលរដ្ឋល្អ​ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់។
ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរបន្តទៀត ដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិជាប់គុក ហើយចេញពីពន្ធនាគារ វិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅ ក្នុងសង្គមបានស្រួលផងដែរ៕ ដោយ៖ឃិន គន្ធា