កំពង់ឆ្នាំង: កាលពីថ្ងៃទី៥ ខែកុម្ភ:ឆ្នាំ២០២៣ នៅវេលាម៉ោង ០៤:៣០នាទី អាជ្ញាធរស្រុកកំពង់លែងបានដឹកនាំកម្លាំងចម្រុះចំនួន០៧នាក់ ដឹកដោយលោកហ៊ូ ប៊ុនថន អភិបាលរង ស្រុកកំពង់លែង លោក ថ្លាង ចំរ៉ុង មេបញ្ជាការរងកងរាជអាវុធហត្ថ លោក វរសេនីយ៍ទោ សៀងប៊ុនសាន អធិការងទទួលផែននគរបាលយុត្តិធម៍ស្រុកកំពង់លែង បានចុះល្បាតត្រួតពិនិត្យ មេីលដីព្រៃសហគមន៍ពេល ចុះមកដល់ចំណុចត្រពាំងចំបក់ ស្ថិតក្នុងភូមិសាស្រ្ត ក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ស្រាប់ឃេីញ មានត្រាក់ទ័រចំនួន០៣គ្រឿងមិនបានស្គាល់ពីអត្តសញ្ញាណ បានលួចចូលមកឈូសឆាយដីព្រៃសហគមន៍ នៅចំណុចខាងលេីដោយមិនមានការអនុញ្ញាតពីអជ្ញាធរណាម្នាក់នោះឡេីយ។
ក្រោយពេលអាជ្ញាធរស្រុកបានដឹកនាំកម្លាំងចម្រុះចុះមកហាមឃាត់ស្រាប់តែម្ចាស់ត្រាក់ទ័របានរត់គេចខ្លួនបាត់ បន្សល់ទុកត្រាក់ទ័រនៅនឹងកន្លែង។
បច្ចុប្បន្ន ត្រាត់ទ័រចំនួន០៣គ្រឿងខាង
លើត្រូវបានអាជ្ញាធរស្រុក ប្រគល់ជូនសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ដតាមនិតិវិធី៕ដោយសុខ គឹមសៀន