​នាយករដ្ឋមន្ត្រី​ថៃ សន្យា​បញ្ចប់ អំពើហិង្សា នៅ​ភាគខាងត្បូង​ប្រទេស នៅ​ឆ្នាំ ២០១៥

0

​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់ អូ​ឆា បាន​និយាយ​នៅមុន​ពេល ទៅ​ចូលរួម​ប្រជុំ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដោយ​សន្យាថា នឹង​បញ្ចប់​អំពើហិង្សា នៅតាម​បណ្តា​ខេត្ត​ភាគខាងត្បូង ប្រទេស​ថៃ រយៈពេល​មួយឆ្នាំ គឺ​នៅ​ឆ្នាំ​២០១៥ ។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤​ថា ការ​ថ្លែង​អះអាង របស់លោក ប្រា​យុទ្ធ នេះ បាន​ធ្វើឡើង​បន្ទាប់ពី​បញ្ជូន​សារ លា​ចុងក្រោយ ជា​មេបញ្ជាការ​កងទ័ព នៅ មូលដ្ឋានទ័ព​នៃ​ខេត្ត ណាក់​ខន ស៊ី កាលពី​ថ្ងៃអាទិត្យ ។​
​លោក​ថ្លែងថា រដ្ឋាភិបាល ត្រូវតែ​បញ្ចប់​អំពើហិង្សា នៅ​ខេត្ត​ភាគខាងត្បូង មុន​ពេលដែល​

ប្រទេស​ចូល រួម​សហគមន៍​ក្នុង​តំបន់ ហើយ​ប្រជាជន​ប្រទេស​ផ្សេងទៀត នឹង​ចាប់ផ្តើម​ធ្វើដំណើរ​មក​ប្រទេស​ថៃ​។ រដ្ឋា ភិ​បាល​សង្កត់ធ្ងន់​បន្ថែមទៀត លើ​ការចរចា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព​យូរអង្វែង​នេះ​។​​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បន្ថែមថា កិច្ចពិភាក្សា​សន្តិភាព ត្រូវតែ​ប​ញ្ជូ​ល​ទាំង​អ្នកពាក់ព័ន្ធ​ជាច្រើន នៅក្នុង ជម្លោះ ហើយ​វា​នឹង​ចាប់ផ្តើម​ចរចា ជាថ្មី​ម្តងទៀត ជាមួយនឹង​ដំណើរ​ការល្អ ៕