កម្រាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជុំវិញបឹងទន្លេសាបសម្រាប់ឆ្នាំ២០២២

0

(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត ជាប្រធាន បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តផ្ទាល់ ជាមួយឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្ត និងលោក វីរៈសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចុះបង្ក្រាប់ទប់ស្កាត់បទល្មើសបឹងទន្លេសាប និងផ្សព្វផ្សាយពីគោលការណ៍ដល់បងប្អូនប្រជានេសាទ។

តាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថា សម្រាប់ស្រុកស្ទោងមាន១ឃុំ រស់នៅអចិន្ត្រៃយ៍លើទឹកបឹងទន្លេសាប គឺឃុំពាមបាង ដែលមាន៥ភូមិ ប្រជាពលរដ្ឋសរុប ៧៥៤គ្រួសារ ស្មើ៣២៨២នាក់ ស្រី១៥៨០នាក់ មានមុខរបរសំខាន់គឺនេសាទត្រី។ មានកន្លែងអភិរក្សជលផលចំនួន២គឺ កន្លែងអភិរក្សបឹងទន្លេឆ្មារ និងកន្លែងអភិរក្សបាឡត។ មានសហគមន៍នេសាទចំនួន៣គឺ សហគមន៍នេសាទពាមបាង សហគមន៍នេសាទដូនស្ដើង និងសហគមន៍នេសាទពៅវើយ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មានសហគមន៍ការពារធម្មជាតិចំនួន១គឺ សហគមន៍ការពារធម្មជាតិបាឡត និងតំបន់រាំងសារ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។

ឯកឧត្តមក៏បានបន្តទៀតថា ស្រុកកំពង់ស្វាយមាន១ឃុំ រស់នៅអចិន្ត្រៃយ៍លើទឹកបឹងទន្លេសាប គឺឃុំផាត់សណ្ដាយ ដែលមាន៥ភូមិ ប្រជាពលរដ្ឋសរុប១.២២៩គ្រួសារ ស្មើនឹង៥.៩០២នាក់ ស្រី៣.០៣២នាក់ មានមុខរបរសំខាន់គឺនេសាទត្រី ។
មានកន្លែងអភិរក្សជលផលចំនួន២គឺ កន្លែងអភិរក្ស២ស្ទួន និងកន្លែងអភិរក្សអតីតឡូត៌លេខ២ មានសហគមន៍នេសាទចំនួន០១គឺ សហគមន៍នេសាទផាត់សណ្ដាយ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានសហគមន៍ការពារធម្មជាតិចំនួន០១គឺ សហគមន៍ការពារធម្មជាតិទួលនាងសាវនិងតំបន់ស្នូលស្ទឹងសែន ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។

អំពីបទល្មើសកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃលិចទឹក ក្នុងឆ្នាំ២០២២ នេះគឺគ្មាន។ អំពីបទល្មើសជលផលធំៗដូចជា យ៉ាំងកាវ(អួនអូសទឹកសាប) ឈិបយ ម្សៅគីមី ក្នុងឆ្នាំ២០២២នេះមិនមានកើតឡើងទេ។ ដោយឡែកមានករណីឆក់ត្រជាក់កើតឡើង ១ករណី សមត្ថកិច្ចយើងបង្ក្រាបបានប្រមូលយកវត្ថុតាងទាំងអស់រក្សាទុក រីឯជនសង្ស័យគេចខ្លួនបាត់ (មិនស្គាល់អត្តសញ្ញាណ) ក្រៅពីនោះ នៅមានបទល្មើសនេសាទមួយចំនួនទៀតដូចជា របាំងលបណ៏ររ៉ាវ សាច់អួនក្រឡាញឹក របាំងស្បៃមុង ឈៀងអូសលៀសដោយកម្លាំងម៉ាស៊ីន ក្រុមការងារប្រចាំការកំពុងខិតខំធ្វើការបង្ក្រាបជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលរងខេត្តចុះអនុវត្តផ្ទាល់ ជាលទ្ធផលការបង្ក្រាប ប្រចាំឆ្នាំ២០២២ យើងអនុវត្តបានចំនួន១០៥ករណី ស្ថិតនៅក្នុងភូមិសាស្តឃុំពាមបាងស្រុកស្ទោងនិងឃុំផាត់សណ្តាយស្រុកកំពង់ស្វាយលទ្ធផល ក្នុងឆ្នាំ២០២២ ក្រុមការងារខេត្តកំពង់ធំបានចុះពង្រឹងទប់ស្កាត់សរុបលទ្ធផលសម្រេចបានរួមមាន÷ការរៀបចំ និងការអនុវត្តផែនការការងារក្រុមការងារបានអនុវត្តរបតាមផែនការសកម្មភាពការងារនិងបង្ក្រាបបទល្មើសជលផលដោយបានចុះល្បាតបង្ក្រាប ទប់ស្កាត់តាមលិខិតបង្គាប់ការ។ បទល្មើសនេសាទជាប្រចាំរហូតមក ដែលក្រុមការងារនីមួយៗដឹកនាំដោយប្រធានក្រុម។ ការផ្សព្វផ្សាយច្បាប់ និងលិខិតគតិយុត្តិបានចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល សារាចរណែនាំលេខ ០៥ សណន ចុះថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ សេចក្តីជូនដំណឹងលេខ២៧៣៦ កសក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ស្តីពីវិធានការពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើសត្វព្រៃ និងជលផល លិខិតលេខ២៣២១កសក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប លិខិតលេខ២២៣០/២២ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីផែនការប្រចាំការ ទីបញ្ជាការស្រាល រួមទាំងគោលការណ៍ណែនាំថ្មីៗរបស់ថ្នាក់ដឹកនាំ និងការចុះបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេស ក្នុងភូមិសាស្ត្រឃុំតាមបាង ស្រុកស្ទោង និងឃុំ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ព្រឹម រដ្ឋា ដឹកនាំកម្លាំងចុះ បង្ក្រាប និងទប់ស្កាត់បទល្មើសក្រុមការងារបានចុះអនុវត្តការងារទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃលិចទឹក ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ទទួលបានលទ្ធផលដូចខាងក្រោម៖
បទល្មើសកាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធ ដីព្រៃលិចទឹក គ្មាន
។ ការបង្ក្រាបទីតាំងលក់ឧបករណ៍នេសាទល្មើសច្បាប់ គ្មាន និងទីតាំងប្រមូលទិញផលនេសាទខុសច្បាប់គ្មាន។
បញ្ហាប្រឈម ខ្វះខាតមធ្យាបាយ ស្បៀង សម្ភារ ថវិកា ប្រេង គាំទ្រក្រុមប្រតិបត្តិការ។ កិច្ចសហការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅមានកម្រិត។ ការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្តីពីការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅមានកំរឹត ខ្វះកិច្ចសហការពីអ្នកពាក់ព័ន្ធ ខ្វះការចូលរួមពីប្រជាពលរដ្ឋ។ការចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទផ្ទាល់របស់ថ្នាក់ខេត្ត មិនទាន់ស៊ីសង្វាក់ជាមួយថ្នាក់ជាតិ(ពេលថ្នាក់ជាតិចុះមកបង្ក្រាបលើភូមិសាស្តខេត្ត មិនមានការជូនដំណឹង គឺធ្វើរបៀបឯករាជរៀងៗខ្លួន៕