កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីនៃមន្ទីរកសិកម្ម ត្រូវ រៀបចំផែនការឱ្យបានច្បាស់លាស់មុននឹងចុះបង្ក្រាបបទល្មើសនេសាទ មិនមែនដើរជួបហើយចាប់ នោះទេ ពោលគឺមុននឹងអនុវត្តវិធានការរដ្ឋបាល ត្រូវអប់រំផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋ ឱ្យបាន
យល់ដឹងអំពីផលប៉ះពាល់នៃការនេសាទខុសច្បាប់ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ត្រីជំនាញ ឱ្យបន្តចុះអនុវត្ត និង តាមដានការអនុវត្ត របស់ប្រជាកសិករ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឱ្យបាន ទាន់ពេលវេលា និងអប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់សទៅ បតាមតំរូវការទីផ្សារ ក្រៅពីនោះត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារ ដើម្បីជួយដល់ប្រជា កសិករ ជៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជំរុញមន្ត្រីជំនាញ ឱ្យធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈ ប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍ ហើយត្រូវចុះត្រួតពិនិ ត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ពិសេសនៅតំបន់អភិរក្សជលផល លើសពីនេះត្រូវ បណ្ដុះបណ្ដាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មី ដែលបានជ្រើសរើស និងបន្តចុះផ្សព្វ ផ្សាយដល់វារីវប្បករទូទៅ ស្ដីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ ដើម្បីលើកស្ទួយដល់កា រនាំចេញ ។
បើតាមរបាយការណ៍របស់លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំ ពង់ចាម បានឲ្យដឹងថា ការងារជលផល នៅឆ្នាំ២០២២ កន្លងទៅនេះ មន្ត្រីបានបង្ក្រាបបទល្មើស ជលផលបានចំនួន ៨៧ករណី ក្នុងនោះបានបំផ្លាញចោលវត្ថុតាងបានចំនួន ៨៥ករណី (លូស្បៃមុង របាំព្រួល និងឧបករណ៍ឆក់ ព្រមទាំងបញ្ចូនវត្ថុតាងបទល្មើសទៅតុលាការ ១ករណី (ជនល្មើស ៧នាក់ និងឧបករណ៍ឆក់ ១២គ្រឿង) ផងដែរ ៕





































