ស្ដ្រី​អ្នកនយោបាយ​ឥណ្ឌា​មួយរូប​ជាប់ពន្ធនាគារ​៤​ឆ្នាំ​ពីបទ​ពុករលួយ​

0

​ ​

​ស្ដ្រី​អ្នកនយោបាយ​ជើងចាស់​ឥណ្ឌា ១​រូប គឺ​លោកស្រី Jayaram Jayalalitha ត្រូវបាន​តុលាការ​វិនិច្ឆ័យ​ទោស​ឱ្យ​ជាប់ ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ បន្ទាប់ពី​បាន រកឃើញថា លោកស្រី​បាន​ប្រ​ព្រឹ​ត្ដ​អំពើ ពុករលួយ​ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងច្រើន ក្រាស់ក្រែល​រយៈពេល​១៨​ឆ្នាំកន្លងមក ហើយ​កាលពី​លោកស្រី​នៅមាន​តួនាទី និង​សិទ្ធិអំណាច ។​​លោកស្រី​Jayaram Jayalalitha អតីត ជា​អ្នកដឹកនាំ​ប្រចាំ​នៅ​ភាគខាងត្បូង​រដ្ឋ Tamil Nadu ត្រូវបាន​រកឃើញ​កំហុស ថា បាន​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​ក្នុង​ទំហំ ទឹកប្រាក់​រហូតដល់​១០​លាន​ដុល្លារ​។​
​លោកស្រី Jayaram Jayalalitha ត្រូវ តុលាការ​បញ្ជា​ឱ្យ​បង់ប្រាក់​ពិន័យ​១០ លាន​រ៉ូ​ពី​(​ប្រាក់​ឥណ្ឌា​) និង​ដកហូត​តួនាទី ទាំងស្រុង ។​​សវនាការ​របស់លោក​ស្រី Jayaram Jayalalitha ដែលជា​អតីត​ធ្លាប់ជា​តួកុន ឥណ្ឌា​នេះ​ធ្វើឡើង​ដោយ​តុលាការ ពិសេស​ស្ថិតនៅ​តំបន់​Bangalore​ក្រោម ការ​យាមកាម​សន្ដិសុខ​យ៉ាង​តឹងរ៉ឹង ។​
​ក្រៅពីនេះ​តុលាការ​នៅបាន​ចោទ ប្រកាន់​មនុស្ស​៣​នាក់​ផ្សេងទៀត​ដែល ពាក់ព័ន្ធ​។ លោកស្រី​Jayalalitha​ត្រូវ កាត់ទោស​និង​អនុវត្ដ​ទោស​ភ្លាមៗ​ហើយ ត្រូវបញ្ជូន​ទៅកាន់​ពន្ធ​នាគារ​Parappana Agrahara​ស្ថិតនៅក្នុង​តំបន់​Bangalore ប្រទេស​ឥណ្ឌា ។