រថយន្ត​មួយគ្រឿង​បាន​បើកបរ​យ៉ាង​លឿន​​ទាំងស្រវឹង​ព្រលះ​ម៉ូតូ​បាក់ជើង​បីនាក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​

0

​បាត់ដំបង​: ជនរងគ្រោះ​ចំនួន​3 នាក់​កំពុង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ដោយ​បាក់ជើង​ទាំងអស់គ្នា​ខណ​:​ដែល​
​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ត្រង់ចំនុច​ខាងមុខ​បញ្ជាការដ្ឋាន​ភូមិភាគ​5 ប្រចាំ​ទិស​សំឡូត ស្ថិតក្នុង​ភូមិ​អូរ​ស្ងួត​
​ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង 3-40 នាទី​នា​ថ្ងៃទី 26-9-14 ស្រាប់តែ​
​មាន​រថយន្ត​មួយគ្រឿង​បាន​បើកបរ​យ៉ាង​លឿន​មក​បុក​ពីក្រោយ​ពេញ​ទំ​ហុ​ឹ​ង​តែម្តង​. ។​20140930_123722_resized
បើតាម​ការអះអាង​ពី​លោក កោ ស៊ុន​កាំ​ង អធិការរង​ស្រុក​សំឡូត​បានអោយដឹងថា នៅមុន​
​ពេល​កើតហេតុ​គឺមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក Dream ព៌​ណ​ខ្មៅ​ជិះ​គ្នា 3 នាក់​ដោយ​ក្នុងនោះ​មាន​នារី​ជំទង់​
​ម្នាក់​ផង​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​ប្រើប្រាស់​ល្បឿន​ធម្មតា​. ។​

20140930_123814_resized - Copy
លោក​អធិការរង​បាន​បន្តថា លុះ​ទៅដល់​ចំនុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​មួយ​
​គ្រឿង​ម៉ាក​កាមរី​ឆ្លាម​ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A 0421 បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​
​ស្របគ្នា ហើយ​បាន​បុក​ចំ​ពេញ​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហុ​ឹ​ង​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​ទាំង 3 នាក់​ហោះ​
​ផ្លោង​ពេញ​ផ្លូវ​ព្រមទាំង​បាក់ជើង​ទាំងអស់គ្នា​ដោយ​ខ្លះ​ស្ថិតក្នុង​ដង្ហើមចង្រិត​ថែម​ទៀតផង​. ។20140930_123701_resized - Copy

ដោយឡែក​
​អ្នកបើកបរ​រថយន្ត​ក៏​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែរ​ព្រោះ​មាន​ឈាម​ហូរ​ចេញ​តាម​ត្រចៀក​ផង​ដែល​ចាំបាច់​តំរូវអោយ​
​សមត្ថកិច្ច​ដឹកបញ្ជូន​អ្នករងរបួស​ទាំងអស់​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​សិន​. ។​
រហូតដល់​ពេលនេះ​អត្តសញ្ញាណ​ជន​ទាំង 4 នាក់​នៅ​មិនទាន់​ដឹង​នៅឡើយ​ដោយ​គ្រាន់តែ​
​ដឹងថា​អ្នកបើកបរ​រថយន្ត​ស្ថិតក្នុង​សភាព​ស្រ​វុ​ឹ​ង​យ៉ាងខ្លាំង​ផង​ទើប​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បែបនេះ​. ។​​បច្ចុប្បន្ន​មធ្យោបាយ​ធ្វើដំណើរ​ទាំងអស់​ត្រូវបាន​សមត្ថកិច្ច​នាំយកទៅរ​ក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​ត្រួត​

​ពិនិត្យ និង​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​. ៕
និយម​រ័ត្ន​