ក្រុងប៉ោយប៉ែត៖
ពលករខ្មែរចំនួន៧០០នាក់ ត្រូវបានសមត្ថកិច្ចច្រកទ្វារខ្លងឡឹកថៃ អោយត្រលប់មកក្រោយវិញ
មួយរយះព្រោះអស់លិខិតបញ្ជាក់លេខរៀង ចូលទៅធ្វើបែបបទដើម្បីចូលទៅរកមុខរបរចិញ្ចិម
ជីវិតក្នុងទឹកដីថៃខាងមុខនេះ ប៉ុន្តែការសម្រុកទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
គឺមានចំនួនពលករខ្មែរយើងសម្រុកយ៉ាងគំហុកចូលទៅដីថៃគក្រុកគក្រែងទាំងយប់ទាំងថ្ងៃ រហូតធ្វើអោយសមត្ថកិច្ចខាងលើនោះ ធ្វើលិខិតបែបបទមិនទាន់ជូនពលរដ្ឋខ្មែរ ហើយក៏រុញ
អោយមកក្រោយវិញជាបណ្តោះអាសន្ន។
សូមបញ្ជាក់ដែលថា គេបានសង្គេតឃើញមានពលរដ្ឋខ្មែរជាច្រើនបានចេញពីស្រុកកំណើត
របស់ខ្លួនឆ្ពោះទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហួសពីការស្មាន ប៉ុន្តែក៏មានការ
បញ្ជាក់ផងដែរលើលិខិតស្នាមចេញពីប៉ូលិសអន្តោរប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើប
សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិខ្លងឡឹក ដែលប្រឈមនិងច្រកទ្វារប៉ោយប៉ែត បានទទួលយក
ពលករទាំងនោះអោយមកធ្វើជាលិខិតស្នាមច្បាស់លាស់ ហើយប្រគល់ទៅអោយក្រុមហ៊ុន
តូចធំរបស់ថៃ មកទទួលយកជាផ្លូវការទើបអាចបន្តដំណើរចូលទៅក្នុងទឹកដីថៃបានដោយសុវ
ត្ថិភាព ។
ចំពោះពលករខ្មែរ ដែលត្រូវថៃរុញអោយមកក្រោយមួយរយះសិននោះ បានលើកឡើងថា ពួក
គេមកដេកចាំធ្វើលិខិតស្នាមចេញទៅនប្រទេសថៃ អស់ចំនួន៥ថ្ងៃ ហើយបន្តដំណើរចេញពី
ទឹកដីរបស់ខ្លួនឆ្ពោះទៅដីថៃ ពលរដ្ឋខ្មែរដ៏ដែលនោះបានបន្តទៀតថា ខាងថៃមិនអនុញ្ញាតិ
អោយពលរដ្ឋខ្មែរណាដែលមិនទាន់មានលិខិតស្នាម រឺគ្មានលេខរៀងចូលទៅធ្វើលិខិតស្នាម
គឺត្រូវអោយមកក្រោយវិញ ដោយមិនអនុញ្ញាតិអោយដេករហេតរហូតរឺធ្វើដំណើរឆ្វេចឆ្វាចចុះ
លើងក្នុងដីថៃឡើយ ពលរដ្ឋដ៏ដែលនោះក៏បានបន្តទៀតថា ថ្វីបើសភាពការនយោបាយក្នុង
ប្រទេសថៃមានភាពស្ងប់ស្ងាត់មែន ប៉ុន្តែគេបានសម្គល់ឃើញការពង្រឹងសន្តិសុខនៅតាម
ព្រំដែនកម្ពុជាថៃ នៅតែរឹតបន្តឹងដ៏ដែល ដូចជាករណី ដែលពលរដ្ឋខ្មែរយើងចូលទៅចាប់លេខ
រៀង សម្រាប់ធ្វើបាស្ព័រឆ្លងដែនចូលទៅដីថៃនោះ ហាក់ដូចជាមានភាពតឹងតែងផងដែរ ។
មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខាងកម្ពុជាបានលើកឡើងថា រឿងប្រជាពលរដ្ឋខ្មែរយើងទៅ
ធ្វើបណ្ណ័ឆ្លងដែនក្នុងដីថៃនោះ គឺពិតជាមានចំនួនច្រើនបំផុត បើគិតជាមធ្យមគឺមានរហូតដល់
ចំនួន៥០០នាក់ឡើងទៅ នេះគឺជាទូរលេខក្រោយបុណ្យភ្ជុំហើយ លោកប្រធានស្នាក់ការ
ច្រកទ្វារដ៏ដែលបានបញ្ជាក់ទៀតថា បើគិតជាថ្ងៃធម្មតាគឺមានត្រឹមតែ៣០០ជាងនាក់តែ
ប៉ុណ្ណោះ ដោយឡែកចំពោះពលករដែលត្រូវថៃចាប់បញ្ជូនមករាល់ថ្ងៃនោះ គឺមានចំនួន
ជាង៣៥០នាក់ ដោយសារតែពលរដ្ឋយើងមួយចំនួនមិនទាន់បានបណ្ណ័បញ្ជាក់សម្គល់ខ្លួនផង
ហើយដើររហេតរហូត ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកតាមរថយន្តជារៀងរាល់ថ្ងៃ
ផងដែរ៕