សៀមរាប ៖ ប្រភព ព័ត៌មាន បានបង្ហើប ឲ្យដឹងថា ក្នុងរយៈ ពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន សុខ សំណាង ថៅកែ ឈ្មោះស៊ូ ដែល ទទួលបាន សិទ្ធិ រកស៊ី ឈើក្នុង ទ្រង់ ទ្រាយធំ បន្ត ពី ក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ បាននិងកំពុងតែសម្រុក កាប់បំផ្លាញព្រៃឈើ ស្ទើររលាយ សាបសូន្យក្នុ ងបរិវេណ ក្រុមហ៊ុន និងក្រៅ ក្រុមហ៊ុន ហើយ ពួកគេតែង តែប្រើប្រាស់ រថយន្តខ្នាត យក្ស ធំៗ ដឹកជញ្ជូន ឈើរាប់ សិបតោន លើស ទម្ងន់ពីច្បាប់ កំណត់ ដែលជាការ បំផ្លិចបំផ្លាញ ផ្លូវថ្នល់យ៉ាង ធ្ងន់ធ្ងរបំផុត ហើយទង្វើ ទាំង អស់នេះ ត្រូវបាន គេរិះគន់ថា ក្រុមហ៊ុននេះ មានចេតនាផ្គើន ទៅនឹង បទបញ្ជា របស់សម្តេចអគ្គមហាបតី តេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋា ភិបាល យ៉ាងពេញ ទំហឹង ។
ប្រភព ដដែលបាន រាយការណ៍ថា កន្លងមក ក្រុមហ៊ុន សុខ សំណាង នេះ មិនមាន អាជ្ញាប័ណ្ណអ្វី ដែលរាជ រដ្ឋាភិបាល បានប្រគល់ ឲ្យក្នុងការវិនិយោគ ផ្នែកវិស័យ កសិកម្ម និងឧស្សា ហកម្ម ដំណាំកៅស៊ូនោះទេ ប៉ុន្តែ ក្រុមហ៊ុននេះ បានឃុប ឃិតគ្នា ជាមួយ ក្រុមហ៊ុន២ទៀត គឺក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ ដែល មាន ទីតាំង នៅស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ ដើម្បី ចែកលាភ សក្ការៈ គ្នា ចំណេញ កេងលើ រាជរដ្ឋាភិ បាលកម្ពុជា តែម្ដង ។
ប្រភព បានបញ្ជាក់ ទៀតថា ក្រោយពី ក្រុមហ៊ុន សុខ សំណាង បាន ទទួល សិទ្ធិស្ងាត់ៗ ពីក្រុមហ៊ុន ដាតារ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីងរ៉ាប់ប៊ើ រួចមក ក្រុមហ៊ុន សុខ សំណាង ក៏បាន ចាប់ផ្តើម សម្រុក កាប់បំផ្លាញ ព្រៃឈើ និងប្រមូល ទិញឈើ ក្រៅបរិវេណ ក្រុមហ៊ុន ដូចជា ឈើលេខ១, ឈើលេខ២ រួមទាំង ឈើគ្រញូង ផងដែរ ។ ឈើទាំង ឡាយ ដែល ក្រុមហ៊ុននេះ កាប់បាន និងប្រមូល ទិញបាន គេតែង តែដឹកជញ្ជូន ចែកចាយ លក់នៅ តាមបណ្តាខេត្ត-ក្រុងផ្សេងៗ ដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពងចាម ព្រៃវែង ស្វាយរៀង និងខេត្តមួយ ចំនួនទៀត ។
ពាក់ព័ន្ធ នឹងបញ្ហា នេះ មានមជ្ឈដ្ឋាន ជាច្រើនបាន និយាយថា គេមិន ដឹងថា តើ
មាន ក្រុមហ៊ុន ចំនួន ប៉ុន្មាន ទេ ដែលរត់ ការបាន សិទ្ធិ វិនិយោគ លើដីសម្ប ទាន អភិវឌ្ឈន៍ត្រឹម ត្រូវ ពីរាជ រដ្ឋាភិបាល ហើយ ពួកគេ បែរជាយក ឡាយសិន (License) នោះ ទៅគួក ជេរលក់ បន្តទៅ ឲ្យក្រុម ហ៊ុនផ្សេងៗ ជាភាគីទី២ ឬទី៣ទៀត ដែលមិន មាន លក្ខណៈ សម្បត្តិ គ្រប់គ្រាន់ សោះទៅវិញ? តើទង្វើ បែបនេះ អាចចាត់ ទុកថាជា ការក្បត់ ទំនុក ចិត្ត ឬជា ការរំលោភ បំពាន ច្បាប់ ឬទេ?៕
គួរបញ្ជាក់ផងដែរថា អាជ្ញាធរគ្រប់ជាន់ថ្នាក់គួរតែបង្កើនការត្រួតពិនិត្យភាពមិនប្រក្រតី របស់ក្រុមហ៊ុនមួយចំនួន ដែលធ្វើប្រាសចាកទៅនឹងគោលការណ៍របស់រដ្ឋាភិបាល។ លោក សេង វឿត នាយផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់បានមានប្រសាសន៍តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឲ្យដឹងថា ក្រុមហ៊ុនទាំងអស់ដែលឆ្លងកាត់តំបន់លោកគ្រប់គ្រង គេសុទ្ធតែបង្ហាញច្បាប់ទំលាប់ត្រឹមត្រូវ ដូច្នេះជំនាញរបស់លោក បានត្រឹមតែមើលប៉ុណ្ណោះ ។ លោកបន្តថាមានក្រុមហ៊ុនជាច្រើនដែលមានច្បាប់ទម្លាប់ហ្នឹង ភាគច្រើននៅក្នុងខេត្ត សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ ។
ជុំវិញទៅនឹងករណីខាងលើនេះដែរ អ្នកយកព័ត៌មានកោះសន្តិភាពបានព្យាយាមទាក់ទងទៅលោក ស្រ៊ូ នឹង លោក ស្រ៊ីម ដើម្បីបំភ្លឺជុំវិញការដឹកជញ្ជូនឈើរបស់គាត់ដែរ ប៉ុន្តែទូរស័ព្ទរបស់លោកទាំងពីរមិនអាចទាក់ទងសុំការពន្យល់បានទេ នៅរសៀលថ្ងៃទី២៩ ខែកញ្ញានេះ។