ចាប់ផ្តើមកសាងស្ពានមួយទៀតឆ្លងស្ទឹងក្រឡាញ់នៅត្រង់វត្តទន្លាប់ឃុំប្រាសាទស្រុកព្រះនេត្រព្រះ-ឃុំសំបួរស្រុកក្រឡាញ់

0

បន្ទាយមានជ័យ៖ ស្ពានបេតុង១ទៀត ប្រវែង៤៦មគុណ៨មឆ្លងស្ទឹងក្រឡាញ់នៅត្រង់ចំណុចវត្តទន្លាប់រង្សីភូមិទន្លាប់ឃុំប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ និងភូមិសំបួរឃុំសំបួរស្រុកក្រឡាញ់ខេត្តសៀមរាប ត្រូវបានរៀបចំពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៣។

ពិធីមានការនិមន្តចូលរួមពីព្រះតេជគុណអ៊ូច សារឹទ្ធិ ព្រះអនុគណស្រុកព្រះនេត្រព្រះ ព្រះតេជគុណជិត សារូ ចៅអធិការវត្តទន្លាប់រង្សីនិងព្រះថេរានុរក្សច្រើនអង្គទៀត ។
និងមានអញ្ជើញជាអធិបតី លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៍បណ្ឌិតម៉ៅ ម៉ាល័យ អាជ្ញាធម៏ដែនដីនិងពុទ្ធបរិស័ទ ញោមញាតិ ប្រជាពលរដ្ឋជាង៥០០នាក់ ។

ក្នុងពេលចាប់ផ្តើមនេះបញ្ចុះបឋមសិលាសាងសង់នោះ មានការចូលចាប់កុសលនិងវិភាគទានសាងសង់ស្ពាន ជាស៊ីម៉ង់ត៍ ដូចជាលោកស្រីជាអធិបតីចំនួន២០តោន ,លោកឃូ ពៅ ចំនួន១០តោន, លោកកែវ ប៊ុនយឿន ២តោន និងសប្បុរសជន ពុទ្ធបរិស័ទចម្រុះជិត១ម៉ឺនដុល្លាសរអា ។

យោងតាមព្រះគ្រូជិត សារូ ចៅអធិការវត្តទន្លាប់រង្សីនិងលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានអោយដឹង : តម្លៃសាងសង់ស្ពានបេតុងនេះ តម្លៃជិត២០ដុល្លាសរអា ម៉ឺនដុល្លាសរអា ។

សូមរំលឹកថា ស្ពានឆ្លងស្ទឹងក្រឡាញ់នេះដែរ មួយទៀតដែលបានសង់រួចររាល់និងត្រៀមធ្វើពិធីសម្ពោធឆ្លងដាក់អោយប្រើប្រាស់,ស្ថិតនៅវត្តអម្ពិលពោធិ៍ប្រាក់ ឃុំប្រាសាទស្រុកព្រះនេត្រព្រះ និងភូមិ-ឃុំសំបួរស្រុកក្រឡាញ់ដែលចំណាយថវិកាជាង១៣ម៉ឺនដុល្លាសរអា ៕ដោយ៖ឃិន គន្ធា