ស្រ្តីរកសីុគ្រឿងញៀនម្នាក់ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត

0

ខេត្តបន្ទាយមានជ័យ​
​បុ​៉​ន្មា​ន​ខែ​ចុង​ក្រោយនេះ​គេ​ឃើញតែ​ប៉ូលីស​ប្រឆាំង​និង​គ្រឿងញៀន​និង​កំលាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចុះ​ចាប់​អ្នក​ជក់​និង​អ្នក​ចែក​គ្រឿងញៀន​ចាន​ជា​បន្តបន្ទាប់​យកមក​ដា​ក់​គុក​ទាំងស្រី​ទាំងប្រុស​យកមក​ដាក់គុក​ស្ទើរ​ចង់​ពេញ​គុក​នៅតែ​មិន​អស់​នៅតែមាន​អ្នក​ជក់​និង​អ្នកលក់​ជាច្រើន​ទៀត​មិនចេះ​អស់​។​ជាក់ស្តែង​ស្ត្រី​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះ​ចាប់​និង​ឃាត់ខ្លួន​បាន​ទាំង​មនុស្ស​និង​វត្ថុតាង​មួយចំនួន​បញ្ជូនទៅ​តុលាការ​។​ការចាប់ខ្លួន​ស្ត្រី​ជួញដូរ​គ្រឿងញៀន​នោះ​នៅវេលា​ម៉ោង​៤.៣០​នាទ​ល្ងាច​ថ្ងៃទី​២៩​image (1)

ខែកញ្ញា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​បែ​៉​ត​ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឪ​ប៊ូ​រិ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​។​ដោយសារ​តំបន់​ច្រក​ប៉ោយប៉ែត​ជា​តំបន់​ជាប់​ព្រំដែន​ខ្មែរ​ថៃ​ហើយ​គ្រឿងញៀន​បានធ្វើ​ចរាចរ​កាក់​តាម​ច្រក​នេះ​និង​ធ្វើការ​ចែកចាយ​យ៉ាងសកម្ម​ទៀត​នោះ​ទើប​លោក​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​ចុះ​តាមដាន​និង​ធ្វើការ​ប​ង្រា​ប​ជាប្រចាំ​។​លុះ​ថ្ងៃទី​២៩​

ខែកញ្ញា​កំលាំង​អាវុធហត្ថ​របស់លោក​ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជា​ដា មេ បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កំលាំង​ចុះ​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ស្ត្រី​ជួញដូរ​គ្រឿងញៀន​ម្នា​ក់នៅ​និង​កន្លែងកើតហេតុ​និង​បាន​ដកហូត​ម៉ា​ទឹកកក​ចំនួន​០.៧៦​ក្រាម​និង​គ្រឿងញៀន​កេ​តា​មី​ុ​ន​ចំនួន​១.៩៨​ក្រាម​និង​ទូ​រស​ព្វ័​ដៃ​មួយគ្រឿង​រួច​បញ្ជូនមក​

ទីប​ញ្ជា​អាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួ​បន្ត​។​លោក​ឪ​បូ​៊​រិ​ន​បាន​និយាយ​បន្តថា ចំណែក​ស្ត្រីរ​កសី​ុ​គ្រឿងញៀន​មានឈ្មោះ ពេ​ជ​អា​ជី អាយុ​២៨​ឆ្នាំ​រស់នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបនទាយមានជ័យ​។​ជនសង្ស័យ​ក្រោយពី​ធ្វើការ​សាកសួ​រួច​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ជួញដូ​គ្រឿងញៀន​ពិតប្រាកដ​មែ​៉​ន​នៅ​ថ្ងៃទី​៣០​ស​មិត្ត​កិច្ច​បាន​កសាង​សំនុំរឿង​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕