ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​

0


ខេត្តបន្ទាយមានជ័យ​
​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៤​នេះ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​។​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម លោក គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អី​ុ​ឡុង​សមាជិក​ក្រឹម​ប្រឹក្សា​ខេត្ត​និង មន្ត្រី​អង្គភាព​ជុំវិញ​ខេត្ត​និង​ក្រុមប្រឹក្សា​ខេត្ត​បាន​ចូលរួម​ចំនួន​៦៥​នាក់​ផងដែរ​។​នៅក្នុង​កិច្ចប្រជុំ​នោះ​ក្រុមប្រឹក្សា​ខេត្ត​បាន​មាន​ចំណាប់អារម្មណ៍​លើ​ចំណុច​៣​គឺ​ពលករ​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយមាន​ការប្រថុយប្រថាន​យ៉ាងខ្លាំង​និង​អំពី​បញ្ហា​ប្រឈម​រាល់ថ្ងៃ​នៃ​គ្រោះ​ថា្នក់​ចរាចរ​និង​អំពី​វិស័យ​ទេសចរណ៍​ក្នុងស្រុក​។​ក្នុង​កិច្ចប្រជុំ​នោះដែរ​បាន​លើកយក​សំនួរ​មួយចំនួន​មក​ពិភាគ្សា​ដូចជា​ហេតុ​អី​បានជា​ប្រជា​ពលរ​ដ្ធ​ចូលចិត្ត​ទៅរក​ការងារ​ធ្វើ​នៅ​ប្រ​ទ​រស​ថៃ​យ៉ាង​គគ្រឹកគគ្រេង​យ៉ាង​ប្រថុយប្រថាន​ដូច្នេះ​បើ​ស្រុក​ខែ្មរ​យើង​សំបួរ​ការងារ​ធ្វើ​ដែរនោះ និង​អំពី​បញ្ហា​ប្រឈម​នៃ​គ្រោះថ្នាក់​ចរាចរ​ជា​រៀងរាល់ថ្ងៃ​គ្រោះ​ថា្នក់​ចរាចរ​នៅ​image (6)

ខេត្តបន្ទាយមានជ័យ​យើង​នេះ​កើតឡើង​ស្ទើរតែ​រៀងរាល់ថ្ងៃ​ស្លាប់​និង​របួស​គួ​ឲ្យ​កត់សំគាល់​តើ​យើង​អា​ចរក​វិធី​ណា​ទប់ស្កាត់បាន​ដែររឺទេ ចំណែក​អំពី​វិស័យ​ទេសចរណ៍​វិញ​ក្នុង​ខេត្តបន្ទាយមានជ័យ​គឺ​សំបូរ​ទៅដោយ​តំបន់​ប្រាសាទ​ជាច្រើន​ដូចជា​ប្រាសាទបន្ទាយឆ្មា​ប្រាសាទបន្ទាយទ័ព​និង​តំបន់​ជាច្រើន​ទៀត​សំរាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូលមក​ទស្សនា​។​ក្នុង​កិច្ចប្រជុំ​នោះ​លោក គោ​ស៊ុំ​សារឿ​ត​បាន​និយាយថា​ក្នុង​រយះពេល​ដ៏​ខ្លី​នេះ​ប្រទេស​image (5)

កម្ពុជា​និង​ចូលរួម​សហគមន៍​សេ​ដ្ធ​កិច្ច​អាស៊ាន​ដែលមាន​កិច្ចការ​សំខាន់ៗ​ជាច្រើន​ដូចជា​សេ​ដ្ធ​កិច្ច​សង្គម​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​មានកំ​រិត​ទាប​និង​ត្រូវ​ពង្រឹង​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ចុះ ត​ខំ​ពង្រឹង​សោភ័ណភាព​ទីក្រុង​ឲ្យ​បាន​ស្អាត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ត្រូវ​កសាង​ធនធានមនុស្ស​ឲ្យ​បាន​ច្រើន​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ខិតខំ​ជំរុញ​វិស័យ​កសិកម្ម​ឧស្សាហកម្ម​ខ្នាតតូច​ដើម្បី​អូសទាញ​វិនិយោគ​ដើម្បី​អភិ​វត្ត​ន៍​ប្រទេស​ឲ្យ​បាន​ជឿនលឿន លោក​បាន​និយាយ​image (7)

បន្តថា ខេត្តបន្ទាយមានជ័យ​គឺជា​ខេត្ត​មួយ​ជាប់​និង​ខ្មែរ​ថៃ​ត្រូវ​យកចិត្តទុកដាក់​ទំនាក់ទំនង​ឲ្យ​បានល្អ​ជាមួយ​ភាគី​ថៃ​ដើម្បី​ផលប្រយោជន៍​រួម​។​ត្រូវ​រួមគ្នា​ជាមួយ​ថៃ​ទប់ស្កាត់​បទល្មើស​នៅតាម​ព្រំដែន​ដូចជា ពលករ​ចំណាកស្រុក ខុសច្បាប់​និង​ត្រូវ​ប​ង្រា​ប​បទល្មើស​ផ្សេងៗ​ដូចជា​បទល្មើស​គ្រឿងញៀន​និង​ទំនិញគេចពន្ធ​ជាដើម​៕