​កម្ម​ការ​នី​រោងចក្រ​ប៉ាន់​ឡ​ជាង​២០០​នាក់​ធ្វើ​កូដកម្ម​ទាមទា​លក្ខ​ណ្ឌ័​៩​ចំណុច​

0

ខេត្តស្វាយរៀង​៖​មានកម្ម​ករក​ម្មការ​នី​រោងចក្រ​ប៉ាន់​ឡ​ជាង​២០០​នាក់​បាននាំគ្នា​ធ្វើ​កូដកម្ម​ដើម្បី​ទាមទា​លក្ខ​ណ្ឌ័​ចំនួន​០៩​ចំណុច​ដែល​ក្រុមកម្មករ​កម្ម​ការ​នី​ចោទប្រកាន់ថា ភាគី​ក្រុមហ៊ុន​រំលោភ​លើ​កិច្ចសន្យា​។ ការធ្វើ​កូដកម្ម​នេះ​កើតឡើង​កាលពី​ថ្ងៃទី​៣០​កញ្ញា​២០១៤​វេលា​ម៉ោង​៨•០០​ព្រឹក​នៅមុខ​រោងចក្រ​ប៉ាន់​ឡ​ផលិត​សម្លៀក​
​បំពាក់​ស្ថិតនៅ​ភូមិ​ស្រម៉​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់រោ​ទ៌​។​ 4

បើតាម​តំណាង​កម្មករ​បាន​ឲ្យ​ដឹងថា​មូលហេតុ​នាំ​ឲ្យ​កម្មករ​ក​ម្មារ​នី​ធ្វើ​កូដកម្ម​នេះ​បណ្តាលមកពី​ថៅកែ​ក្រុមហ៊ុន​រំលោភ​លើ​កិច្ចសន្យា​និង​ខ្វះ​ការទទួលខុសត្រូវ​។​ហើយ​ក្រុមកម្មករ​ធ្វើ​កូដ​កម្មនេះ​ទាមទា​លក្ខ​ណ្ឌ័​០៩​ចំណុច​១;​សូមឱ្យ​ក្រុមហ៊ុន​តម្លើង​ប្រាក់​បន្ថែម​តម្លៃ​ឡូ​ក្នុង​មួយ​ឡូ​០៧​កាក់​២;​សុំ​ប្រាក់​បន្ថែម​ម៉ោង​០៩​ដុល្លា​៣;​សូម​បើក​ប្រាក់ខែ​ឲ្យ​ទៀងទាត់​រាល់​ខែ ៤; ផ្តល់​ទឹក​សុទ្ធ​ឲ្យ​កម្មករនិយោជិត​ហូប​ពេលធ្វើការ​៥;​មាន​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​៦;​ធ្វើ​រោង​កន្លែង​ហូបបាយ​៧;​កន្លែងផ្ញើម៉ូតូ​កង់​៨;​ក្រុមហ៊ុន​ត្រូវ​ផ្គត់ផ្គង់​ក្រណាត់​និង​សម្ភារៈ​ផលិត​សម្លៀកបំពាក់​ឲ្យ​គ្រប់គ្រាន់​សម្រាប់​កម្ម​ការ​នី​ដេរ​រាល់​ខែ​៩;​បើ​ករណី​ក្រុមហ៊ុន​គ្មាន​ក្រណាត់​ឲ្យ​កម្ម​ការ​នី​ធ្វើការ​
​ក្រុមហ៊ុន​ត្រូវ​គិត​ប្រាក់ខែ​ឲ្យ​កម្ម​ការ​នី​ប្តូ​រការ​ដេ យក​ប៊ុង​។​2

បើតាម​លោក​ជិន​ឈា​អភិបាលរង​ស្រុក​កំពង់រោ​ទ៌​បាន​ឲ្យ​ដឹងថា​រោងចក្រ​ប៉ាន់​ឡ​នេះ បាន​បង្កើត​ជិត​០៣​ឆ្នាំ​មកហើយ​ដែលជា​រោងចក្រ​ខ្នាតតូច មានកម្ម​ករក​ម្មការ​នី​ប្រមាណ​ជា​២០០​នាក់​ទៅ ៣០០​បុ​ណ្ណោះ​បម្រើ​ការងារ​កាត់ដេ​សម្លៀកបំពាក់ និង​ចាក់អាវ​រងា​រហើយ​បុ​ន្មា​ន​ខែ​ចុងក្រោយ​នេះ​ឃើញថា​ក្រុមហ៊ុន​ខ្វះ​ការផ្គត់ផ្គង់​ក្រណាត់​ឲ្យ​កម្ម​ការ​នី​កាត់ដេ សំលៀកបំពាក់​មានការ​នាំចូល​ផលិតផល់​រអាក់រអួល​ថ្ងៃ​ខ្លះ​គ្មានអ្វី​ឲ្យ​កម្ម​ការ​នី​ធ្វើ​ដូច្នេះ ក្រុម​កម្ម​ការ​នី​សុំ​ប្តូរ​ពី​ដេ​យក​ប៊ុង​មកជា​ប្រាក់ខែ​វិញ​និង​ខែ​ខ្លះ មាន​ការងារ​ច្រើន​ត្រូវ​ថែម​ម៉ោង​កម្ម​ការ​នី​សុំ​ប្រាក់​បន្ថែម​ម៉ោង​៩​6

ដុល្លា​។​លោក​អភិបាលរង​ស្រុក​បន្តទៀតថា​ដោយសារ​ការរអាក់រអួល​ការងារ​និង​មិនទាន់​ត្រូវ​តាម​ស្តង់ដា​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​នាំ​ឲ្យ ក្រុម​កម្ម​ការ​នី​ធ្វើ​កូដកម្ម​ជា​រៀងរាល់ខែ​ដោះស្រាយ​មិនចេះចប់​។​មូលហេតុ​ក្រុមហ៊ុន​ប៉ាន់​ឡ​នេះ ជា​ជន​ជាតិចិន​ទទួល​ការងារ​បន្ត​ពី​ក្រុមហ៊ុន​ផ្សេង ទើប​មានការ​រអាក់រអួល និង​ខ្វះខាត​ទុន​បង្វិល​មិនទាន់​ទើប មាន​បញ្ហា​ទូ​ស្បី ជា​យ៉ាងណា​អាជ្ញាធរ​ព្យាយាម​សម្របសម្រួល​ជាមួយ​តំណាង​ក្រុមហ៊ុន​និង​តំណាង​កម្មករ​កម្ម​ការ​នី​ដើម្បី​ដោះស្រាយ​និង​មានការ​យោគយល់​គ្នា​លទ្ធផល់​ចាំ​ផ្តល់​នៅពេល​ក្រោយ​។​5