​សំរាម​កកកុញ​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម និង​នៅក្នុង​ទឹកទន្លេ ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

0

​កំពង់ឆ្នាំង​៖​ ​ទន្លេ​ផ្សារ​ក្រោម​មាន​សួនច្បារ​ចំនួន​២ ទី​១​គឺ​សួន​ត្រី​កាហោ និង​ទី​២​សួនច្បារ​នាង​កណ្តៀតក្អម​ដែលជា​ទីកន្លែង​សំរាប់​អោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ អង្គុយ​លំហែរ​កំសាន្ត និង​ទស្សនា​ភ្នំ​នា​ងក​ង្រី​។​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ គេ​សង្កេតឃើញ​សំរាម​ថង់​ផ្លា​ស្ទីក សំបក​ចាន​ស្នោរ និង​ប្រអប់​ស្នោរ ត្រូវបាន​អ្នក​មក​ទស្សនា​កំសាន្ត​មួយចំនួន​បោះចោល​ពាសពេញ​តាម​សួន គល់ឈើ តាម​ច្រាំង និង​នៅលើ​ផ្ទៃ​ទឹក​យ៉ាង​អនាធិប្បតេយ្យ ដែល​មកដល់ពេលនេះ​មិនទាន់មាន​ការសំអាត​នៅឡើយ​។​3
​ ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤​នេះ អ្នកយកព័ត៌មាន​យើង​បាន​ទៅ​ផ្តិត​យក​រូបភាព​ទាំងនេះ​ដោយ​សង្កេតឃើញថា​៖​នៅលើ​សួន​ទាំង​២​ខាងលើ​នោះ មាន​ធុងសំរាម​ដែល​គេ​បានដាក់​សំរាប់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ទុក​សំរាម​នៅ​ទីនោះ​។​តែ​អ្វីដែល​គួ​អោយ​សោកស្តាយ​នោះ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បានមក​ទស្សនា​កំសាន្ត​នៅលើ​សួន​ទាំង​២​ខាងលើ បែរជា​បោះចោល​សំរាម​ដែលមាន​ថង់​ផ្លា​ស្ទីក ចាន​ស្នោ ប្រអប់​ស្នោរ កាកសំណល់​ផ្សេងៗ​អោយ​អណ្តែត​ពេញ​ផ្ទៃ​ទឹកទន្លេ​ខ្លួនឯង ទៅវិញ​។​ចំណែក​នៅលើ​ក្បែរ​រូបសំណាក​ត្រី​កាហោ​វិញ​គេ​ឃើញ​មានការ​ចោល​សំរាម​នៅតាម​គល់ឈើ ចង​ចោល​នៅតាម​មែកឈើ​ក្នុង​សួន​យ៉ាង​អនាធិប្បតេយ្យ ដោយ​មិនបាន​គិតថា​ទីនោះ​ក៍​ជា​មុខមាត់​របស់​ពួកគាត់​ផង​សោះឡើយ​។​4
​ដោយឡែក​នៅ​សួន​នាង​កណ្តៀតក្អម​វិញ អាជ្ញាធរខេត្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​បាន ខិតខំ​កសាង​រូបសំណាក​តំណាង​ផ្សេងៗ​ចំនួន​៣​ដើម្បី​លំអរ​សួន ដោយនៅ​ទីនោះ​មាន​រូបសំណាក​នាង​កណ្តៀ​ត​ក្អម​,​រូបសំណាក​សត្វ​គ្រុឌ​ទ្រ​ឆ្នាំង​,​និង​រូបសំណាក​នា​ងគ​ង្ហី​ង ពេលនេះ​ត្រូវបាន​អ្នកម៉ៅការ​ថែរ​រក្សា​សួន​ទាំងនោះ យក​ទីតាំង​រូបសំណាក​ទាំង​៣​កន្លែង មក​ជួល​អោយ​អ្នកលក់ដូរ​បបរ​បាយ ទឹកក្រឡុក គ្រឿងក្លែម នៅលើ​ខឿន​សួន​ដោយ​បានដាក់​ឆ័​ត្រ​និង​គ្រែ​លក់ដូរ​ដោយ​បាំង​រូបសំណាក​ទាំងនោះ​និង​គ្មាន​កន្លែង​សម្រាប់​អង្គុយ​លំហែរ​ដូចដែល​បានរៀបចំ​ទុក​នោះទេ មើលទៅ​បែប​អនាធិប្បតេយ្យ​សំបើម​ណាស់ គឺ​គេ​យកតែ​លុយ​ដាក់​ហោប៉ៅ​ខ្លួន​មិន​គិតពី​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​នោះឡើយ​។1
​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ក្រោម​បាន​និយាយថា​៖​ការដែល​អាជ្ញាធរ​ក្រុង​បណ្តែតបណ្តោយ​អោយ​អ្នកម៉ៅការ​យក​ទីតាំង​សួន​ខាងលើ​ជួល​តាម​អំពើ​ចិត្ត​នោះ បន្តិចទៀត​នឹង​ពិបាក​ដល់​អាជ្ញាធរខេត្ត​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​ដូច​ករណី​លក់​សងខាង​ផ្សារលើ និង​ជួរ​ដើម​ស្រល់​មាត់ទន្លេ​ផ្សារ​ក្រោម​យ៉ាងដូច​ច្នោះ​ឯង​។​2
​ប្រជាពលរដ្ឋ​សំណូមពរ​លោក​អភិបាលខេត្ត មេត្តាជួយ​ចាត់វិធានការ​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ សោ​ភ័​ណ្ឌ​ភាព និង​បរិ​ដ្ឋា​ន​នៅ​បរិវេណ​សួន​ទាំង​២ និង​តាម​មាត់ទន្លេ​ឡើងវិញ​ផង ព្រោះ​បញ្ហា​បែបនេះ​វា​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​របស់​ខេត្ត ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​សូម​ចូល​រូ​ម​ភ្ញាក់រលឹក​ដាក់​សំរាម​ចូលក្នុង​ធុងសំរាម​ដែល​នៅក្បែរនោះ​កុំ​បោះចោល​ទៅក្នុង​ទឹកទន្លេ​ទៀត កាលណា​លោកអ្នក​បោះ​កាកសំណល់​ដែល​មិន​រលាយ​ចូលទៅក្នុង​ទឹកទន្លេ​គឺ​វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្សី​បាតទន្លេ​យ៉ាងធ្ងន់ធ្ងរ​និង​ធ្វើអោយ​បាត់បង់​នូវ​ពូជ​មច្ឆា​ជាតិ​ទៀតផង​៕​5