(កំពង់ធំ)៖ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានពីបងប្អូនប្រជានេសាទនៅតែនេសាទហួសដែនកំណត់ និងប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ព្រមទាំងបានផ្សព្វផ្សាយដល់បងប្អូនប្រជាជាពលរដ្ឋពីវិធានការនៃការទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ បានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចចាប់ពីអភិរក្សឡូទ៍លេខ២និងឡូលេខ២ស្ទួនស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារដឹកនាំកម្លាំងចម្រុះចុះជាកស្តែងលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទរបាំងស្បៃមុងនៅកន្លែងរួមមាន របាំងសាច់អួនចំនួន១១របាំងប្រវែង១៥០០ម៉ែត្រ
លូលបចំនួន៣២មាត់ ឡុកចំនួន១៦គ្រឿង បង្គោលឈើចំនួន៩០០ដើម ត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់ ៧០គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា សម្រាប់ឧបករណ៍នេសាទរបស់បងប្អូនប្រជាជាពលរដ្ឋដែលបានឃាត់សម្រាស់ស្បៃមុង៥ដុំស្មើ១០០ម៉ែតការ៉េ ការប្រើប្រាស់មធ្យោបាយកាណូតចំនួន០៤គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន ៦០លីត្រ៕





































