មន្ត្រីសាលាខេត្តកែបមួយរូបដែលសូមមិនបញ្ចេញឈ្មោះ បានលួចប្រាប់សារព័ត៌មានខេមរាទាំងការ មិនពេញចិត្តថា មន្ត្រីមាន ស្នាដៃ និងសមត្ថភាព ធ្វើការ យូរឆ្នាំពោរពេញទៅដោយ បទពិសោធន៍ មិនត្រូវបាន ទទួលការតែងតាំង ផ្ទុយទៅវិញ មន្ត្រីដែលពុំមាន សមត្ថភាព ហើយមានជំនាញ ខាងយកចិត្តមេ យួរស្រា អោយមេ បែរជាទទួលការ តែងតាំងទៅវិញ ។
នេះជាការរិះគន់ចំៗ ក្នុងគ្រាដែលលោក អ៊ុក ថា បានប្រកាសឲ្យចូលកាន់តំណែង ជាអភិបាលរងខេត្តកែប កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកែប ដែលត្រូវបានគេដឹងថា ជាអតីតនាយកទីចាត់ ការហិរញ្ញវត្ថុសាលាខេត្ត ក្រោមវត្តមាន លោក លួ រ៉ាមីន អនុរដ្ឋលេខាធីការ ក្រសួងមហាផ្ទៃ ។
មន្ត្រីសាលាខេត្តកែបដដែលនេះ បានបង្ហាញ ការងើងឆ្ងល់ចំពោះការតែង តាំងមន្ត្រីជាន់ខ្ពស់សាលាខេត្តរូបនេះថា ធ្វើឡើងមិនគោរព ទៅតាមបែបបទរដ្ឋបាល មានន័យថា គួរតែអភិបាល ស្រុក អភិបាលក្រុង ឬនាយករដ្ឋបាលសាលាខេត្ត ប៉ុន្តែបែរជាត្រឹមនាយកទីចាត់ការម្នាក់ អាចផ្លោះជា អភិបាលរងខេត្តទៅវិញ ។ ដូច្នេះការតែងតាំងខាងលើ នេះ ជារឿងបក្ខពួកនិយម អ្នកពូកែយកចិត្តមេ អ្នកកាន់ដបស្រាអោយមេ និងមានសេដ្ឋកិច្វសម្រាប់មេ ឡើងធ្វើធំ ។
យ៉ាងណាក៏ដោយពោះការ រិះគន់ទៅលើការតែងតាំង អភិបាលរងខេត្តរូបនេះ សារព័ត៌មានខេមរា មិនអាចសុំការបំភ្លឺណាមួយពីលោក អ៊ុក ថា នោះទេ ៕