បន្តាយមានជ័យះ នៅវេលាម៉ោង៥.៣០នាទីថ្ងៃទី៣០កញ្ញាឆ្នាំ២០១៤សមត្តកិច្ចនគរបាលក្រុង ប្រចាំការប៉ុស្តិ៏សង្កាត់ប៉ោយប៉ែតដែលដឹកនាំដោយលោកអ៊ឹម ភារាក់ នាយប៉ុស្តិ៏បានទទួលនូវ សាលដិការរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងដើម្បិតាមចាប់ជនសង្ស័យឃាត់ករប្រព្រិត្តអំពើមនុស្សឃាតរួចរត់គេចខ្លួន នៅភូមិរាមគុណឃុំគៀបស្រុកមោងឬស្សីខេត្ត បាត់ដំបង កាលពីថ្ងៃទី១១ .៣.២០០៩ យោងតាមដិការលេខ២១៧ ចៅក្រមស៊ើបសួរ ។
លោកអ៊ឹម ភារាក់ នាយប៉ុស្តិ៏នគរបាលរដ្ឋាបាលសង្កាត់ប៉ោយប៉ែតបានប្រាប់ផ្នាក់ ងារយក ពត៏ មានយើងថា មុខសញ្ញាជនសង្ស័យមានឈ្មោះ ចក់ កំសត់ ហៅសាវាត់អាយុ៣៤ឆ្នាំ មាន ស្រុក កំណើត នៅខេត្តបាត់ដំបង និងមានអំពើឃាតកម្មដោយគ្រងទុក រួចរត់កេច ខ្លួននៅ ភ្នំ ពេញបានមួយរយះ ទើបមកប៉ោយប៉ែតបំណងចូលទឹកដីថៃដើម្បីកេចខ្លួន តែត្រូវ បានកម្លាំង ជំនាញតាមស្រាវជ្រាវចាប់ បាននៅមុខផ្សារាចាស់ ក្នុងពេលកំពុងអង្គុយផឹកស៊ី ។
ការឃាត់ ខ្លួន ជនសង្ស័យនេះធ្វើឡើងក្រោម ការសហការគ្នារវាងនគរបាលខេត្ត បាត់ដំបងលោកជាវណ្ណី និង ខេត្ត បន្ទាយ មានជ័យដែលមាន ។បច្ចុប្បន្នជនសង្ស័យត្រៀមនិងប្រគល់ទៅអោយនគរបាល ខេត្តបាត់ដំបងវិញនិងដើម្បីចាតការតាមច្បាប់ ។