​ក្នុង​មួយថ្ងៃ​មាន​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​សុំ​ភៀសខ្លួន​នៅ​រុស្ស៊ី​៣៥០០​នាក់​

0

​បច្ចុប្បន្ន​មាន​ទីតាំង​ចំនួន ៥៣​កន្លែង​នៅក្នុង​ទឹកដី​រុស្ស៊ី​ស្ថិតក្នុង​គម្រោង​ផ្តា​ល់​ការងា​ធ្វើ​និង​ទីកន្លែង​ស្នាក់នៅ​សម្រាប់​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​
​ប្រធាន​អង្គការ​គ្រប់គ្រង​ជន​អន្តោ​ប​វេស​រុ​ស្សើ​លោក Konstantin Romodamovsky កាលពី​ថ្ង​ស​ទី​២៩​ខែកញ្ញា​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​មកពី​តំបន់​ភាគ​ខាងកើត​ដល់​ទៅ​៣៥០០​នាក់​ដាក់​លិខិត​សុំ​ជ្រកកោណ​បណ្តោះ​អាស​ន្នៅក្នុង​ប្រទេស​រុស្ស៊ី​។​
​លោក​Romodamovsky បន្តទៀតថា ចាប់តាំងពី​មានការ​បះ​ទង្គិច​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន រវាង​កម្លាំង​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​និង​ក្រុ​បះបោរ មាន​ពលរដ្ឋ​នៅ​ទីនោះ​ដល់​ទៅ​១៩០​ពាន់​នាក់​ភៀសខ្លួន​រស់នៅក្នុង​ប្រទេស​រុស្ស៊ី​។​រដ្ឋាភិបាល​រុស្ស៊ី​ផ្តា​ល់​ទីតាំង​៥៣​កន្លែង​សម្រាប់​ស្នាក់នៅ​និង​ប្រក​បរបរ​អជីវ​កម្ម​សម្រាប់​ជនភៀសខ្លួន​ទាំងនោះ​។​
​ការវាយប្រហារ​គ្នា​រវាង​ពលរដ្ឋ​នៅ​ភាគ​ខាងកើត​អ​។​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Donetsk និង Luhansk​បណ្តាល​ឲ្យ​ពលរដ្ឋ​រាប់រយ​នាក់​បាត់​បង់ជីវិត​និង​រាប់សិប​ពា់​នាក់​ត្រូវ​ភៀសខ្លួន​ចោលផ្ទះ​សម្បែង​ទៅកាន់​តំបន់​មាន​សុវត្ថិភាព​។​

​នៅក្នុង​ព្រឹត្តិការ​មួយ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នោះដែរ​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​មួយរូប​បញ្ចា​ក់ថា​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​មានការ​បាញ់ប្រហារ​នៅ​ភាគ​ខាងកើត​បណ្តាល​ឲ្យ​ទាហាន​៩​នាក់​ស្លាប់​និង​ពលរដ្ឋ​ស្លូតត្រង​៣​នាក់​ទៀត ក្រៅពីនេះ​នៅមាន​ពលរដ្ឋ​៣២​នាក់​រងរបួស​។​
​នៅក្នុង​សន្និសីទកាសែត អ្នកនាំពាក្យ​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​លោក​Andriy Lysenko បានប្រកាស់​ឲ្យ​ដឹងថា​មាន​ទា​ហា​៩​នាក់​ស្លាប់​និង​២៧​នាក់​រងរបួស​។ តំបន់​ដែល​រង​ការវាយប្រហារ​ស្ថិតនៅ​ជិត​អាកាស់យានដ្ឋាន​ទីក្រុង Donetsk ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កម្លាំង​ទាហាន​រដ្ឋាភិបាល​។​

​ចាប់តាំងពី​ការ​បះ​ទង្គិច​គ្នា​កើ​ឡើង​នៅ​ភាគ​ខាង​កើតមាន​ពលរដ្ឋ​ដល់​ទៅ​៣៥០០​នាក់​បាត់​បង់ជីវិត​។ នៅ​ថ្ងៃទី​២០​ខែកញ្ញា កម្លាំង​ទាហាន​ក្រុមប្រឆាំង​និង​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដើម្បី​ពិភាក្សា​រក​ទី​បញ្ចា​ប់​នៃ​សង្គ្រាម​។​