ភ្លើង​បាតុកម្ម​ហុងកុង​រាលដាល​ដល់ និស្សិត​កោះ​តៃវ៉ាន់​

0


​ក្នុងពេលដែល​សិស្ស និស្សិត​កោះ ហុងកុង​នាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ប្រឆាំង រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​បំបិទ​សិទ្ធិ សេរីភាព​ក្នុងការ​អនុវត្ដ​ប្រជាធិបតេយ្យ នៅលើ​កោះ​ហុងកុង ពេលនេះ​ភ្លើង​បា​តុ កម្ម​ក៏បាន​រាលដាល​ដល់​និស្សិត​កោះ តៃវ៉ាន់​ក៏​នាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ទាមទារ រដ្ឋាភិបាល​តៃវ៉ាន់​ត្រូវតែ​ម៉ឹងម៉ាត់​មិន ត្រូវ​ស្ដាប់​តាម​រដ្ឋាភិបាល​ចិន​នោះឡើយ​។​​ក្រុមបាតុករ​តៃវ៉ាន់​បានស្នើ​ដល់​រដ្ឋា ភិ​បាល​របស់ខ្លួន ត្រូវតែ​បញ្ចប់​សកម្ម ភាព​ពិភាក្សា​ទាំងឡាយ​ជាមួយ​រដ្ឋាភិបាល ទីក្រុង​ប៉េកាំង ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​និង នយោបាយ ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់ ក្រុមនិស្សិត​កោះ​ហុងកុង ។download (1)
​ក្រុមនិស្សិត​តៃវ៉ាន់​បាន​ប្រមូល​ផ្ដុំគ្នា នៅមុខ​អគារ​ពាណិជ្ជកម្ម​ហុងកុង​ដែល មាន​ទីតាំងនៅ​ទីក្រុង​តៃ​បិ ទាមទារ​ដល់ ប៉ូលិស​ហុងកុង​បញ្ចប់​សកម្មភាព​ហិង្សា ទៅលើ​ក្រុមបាតុករ ។
​ក្រុមនិស្សិត​តៃវ៉ាន់​ក៏បាន​រំសាយ ដោយ​សន្ដិភាព ក្រោយពេល​មេដឹកនាំ កោះ​តៃវ៉ាន់ លោក ម៉ា យី​ង​ជឺ បាន​ថ្កោល ទោស​ដល់​សកម្មភាព​ប្រើ​ហិង្សា​ទៅលើ បាតុករ​ហុងកុង ។
​សកម្មជន​នយោបាយ​កោះ​តៃវ៉ាន់​មួយ រូប​ឈ្មោះ Chen Weiting បានប្រកាសថា “​យើង​មិនអាច​ទទួលយក ឬ ជំរុញ​ឱ្យ មាន​កិច្ចពិភាក្សា​ណាមួយ​ស្ដីពី​សេដ្ឋកិច្ច នយោបាយ​រវាង​ចិន​នឹង​កោះ​តៃវ៉ាន់​ទៀត នោះឡើយ ”​។​ប៉ុន្មាន​ថ្ងៃ​កន្លងមក ពលរដ្ឋ​កោះ​តៃវ៉ាន់ បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការ ដាក់បញ្ចូល​កោះ​តៃវ៉ាន់​ក្រោម​ការ​គ្រប់ គ្រង​ទាំងស្រុង ដោយ​រដ្ឋាភិបាល​ទីក្រុង ប៉េកាំង ដូច​កោះ​ហុងកុង និង​ម៉ា​កាវ ក្រោយពេល​ចិន​បាន​អញ្ជើញ​គណៈប្រតិភូ តៃវ៉ាន់​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចិន​បំពេញ ទស្សនកិច្ច​ឥតឈប់ឈ​រ​ទៅកាន់​ទីក្រុង ប៉េកាំង ។
​កន្លងមក មេដឹកនាំ​ចិន ស៊ី​ជីន​ពីង ក៏​ធ្លាប់បាន​ប្រកាសថា ការឯកភាព​ជាតិ ដោយ​សន្ដិភាព និង​អនុវត្ដ​ប្រទេសមួយ របប​ពីរ​ជា​រឿង​សំខាន់ ក្នុងការ​ដោះស្រាយ វិបត្ដិ​កោះ​តៃវ៉ាន់ ។ ចិន​តែងតែមាន បំណង​គ្រប់គ្រង​កោះ​តៃវ៉ាន់ តាមបែប ប្រទេសមួយ​របប​ពីរ​ដូចដែល​បាន​អនុវត្ដ នៅ​កោះ​ហុងកុង​អ៊‌ីចឹង​ដែរ ។ ចំណែក ពលរដ្ឋ​តៃវ៉ាន់ តែងតែ​ចង់បាន​ឯករាជ ពេញលេញ​ពី​ចិនដីគោក ដោយ​មិន​ចង់ ស្ថិតក្នុង​គំនាប​របស់​ចិន​ទៀតឡើយ ។download

តៃវ៉ាន់​ខិតខំ​ពង្រឹង​ការទិញ​សព្វាវុធ​ទំនើបៗ ដូចជា​ការត្រៀម​លក្ខណៈ​ទប់ទល់​នឹង​ការវាយប្រហារ​របស់​ចិន ។ កន្លងមក​ចិន ក៏បាន​គំរាមកំហែង​វាយប្រហារ​ទៅលើ កោះ​តៃវ៉ាន់​ប្រសិនបើ​កោះ​នេះ​ប្រកាស ឯករាជភាព​ផ្ដាច់ខ្លួន​ពី​ចិនដីគោក​នោះ ។ ចិន​បាន​សម្រប​កាំជ្រួច​មី​ស៊ី​ល​រាប់ពាន់ ដើម​មកលើ​កោះ​តៃវ៉ាន់ ត្រៀម​វាយ ប្រហារ​នៅពេល​កោះ​នេះ​ប្រកាស​ឯករាជ ។