បើកយុទ្ធនាការ ឥណ្ឌាដើម្បីមនុស្សជាតិផលិត ជើង និងដៃ សិប្បនិមិ្មតជូនដល់ជនពិការរភាពចំនួន៦០០នាក់ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ក្រុមជំនាញផ្នែកធ្វើ ដៃ ជើង សិប្បនិម្មិត របស់ជនជាតិឥណ្ឌា បានបើកយុទ្ធនាការផលិត ជើង និងដៃ សិប្បនិមិ្មតជូនដល់ជនពិការរភាពចំនួន៦០០នាក់ ក្នុងខេត្តបន្ទាយមានជ័យចាប់ ពីថ្ងៃទី១មិនាដល់ថ្ងៃទី៣១មិនាឆ្នាំ ២០២៣ នៅចំណុច បរិវេណវិទ្យាស្ថានពហុបច្ចេកទេសអតីតៈមណ្ឌលកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីបើកយុទ្ធនាឥណ្ឌាដើម្បីមនុស្សជាតិ ការផលិត ជើង និងដៃ សិប្បនិមិ្មតជូនដល់ជនពិការរភាពចំនួន៦០០នាក់នេះដោយមានការចូលរួម លោកជំទាវ Dr Devyani khodragade ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ឯកឧត្ដមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធានមន្ទីរអង្គភាពកងកំលាងប្រដាប់អាវុធ និងសមាជិក សមាជិកាជាច្រើននាក់។
ឯកឧត្ដម អ៊ុំ រាត្រីបានមានប្រសាសន៍ថាថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំខេត្តលោកសូមថ្លែងអំណគុណដល់លោកជំទាវ Dr Devyani khodragade ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានសហការជាមួយអាជ្ញាធរមីន ឆ្លៀតពេលដ៏មានតំលៃចូលរួមក្នុងពិធីបើកយុទ្ធនាការផលិត ជើង និងដៃ សិប្បនិមិ្មតជូនដល់ជនពិការរភាពចំនួន៦០០នាក់ មានរយៈពេល៣០ ថ្ងៃ ១ក្នុងថ្ងៃអាច ដាក់ ដៃ និងជើងសិប្បនិមិ្មតបាន៣០នាក់ដោយមិនគិតថ្លៃ។
ឯកឧត្ដម អ៊ុំ រាត្រីបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងបន្តទៀតថារាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា នៅតែបន្តអនុវត្តគោលនយោបាយជាតិ ចំពោះជនពិការដើម្បីជំរុញកិច្ចការពារ លើកកំពស់ សិទ្ធិ សុមាលភាពជនពិការ តាមរយះអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ និងលើកកំពស់ជនពិការ ការផ្តល់សេវា ស្តារលទ្ធភាព ពលកម្ម ដោយមិនបង់ថ្លៃសម្រាប់ជនពិការរភាព និងការពង្រីកសេវាទៅដល់សហគមន៍ និងសង្គមទៀតផង។
ឯកឧត្ដម បានបញ្ជាក់ឲ្យដឹងបន្តទៀតថាគិត ចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០២២មាន រយៈពេល៣១ឆ្នាំកន្លងមកនេះ ខេត្តបន្ទាយមានជ័យមានជនរងគ្រោះដោយសារមីនមានចំនួន៨.៨៨៦នាក់ក្នុងនោះមាន ជនរងគ្រោះដោសារមីនមានចំនួន៧.១៣៩នាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន១.៧៤៧នាក់ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានចំនួន២.២៥៥នាក់របួស ៥.១៨៩នាក់ និងពិការ ដៃជើង១.៤៤២នាក់ ជនរងគ្រោះជាបុរស មានចំនួន ៧.២២៧នាក់ ស្រី៧៣៩នាក់កុមា៧២៣នាក់ មិនស្គាល់អ
ត្តសញ្ញាណ១៤នាក់។
លោកជំទាវ Dr Devyani khodragadeបានមានប្រសាសន៍ថាតាមឯកសារក្នុងទឹកដីខេត្តបន្ទាយមានជ័យជាសមរភូមិជួរមុខជួបប្រទះនូវសង្គ្រាមសីុវិលដ៏ជូចត់ បំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាតិគ្រប់វិស័យក្នុងនោះបានបន្សល់ទុកគ្រាប់មីនគ្រប់ប្រទេភបានគំរាមកំហែងដល់អាយុជីវិតមនុស្សឥតឈប់ឈរក្នុងនោះមានអ្នកស្លាប់ របួស ពិសេសជនពិការដល់ទី១.៤៤២នាក់។ ដោយសារមើលឃើញពីទុក្ខលំបាករបស់ជនពិការទើបលោកជំទាវបានដឹកនាំក្រុមជំនាញផ្នែកធ្វើ ដៃ ជើង សិប្បនិម្មិត របស់ជនជាតិឥណ្ឌា បានមកបើកយុទ្ធនាការផលិត ជើង និងដៃ សិប្បនិមិ្មតជូនដល់ជនពិការរភាពចំនួន៦០០នាក់ ក្នុងខេត្តបន្ទាយមានជ័យមានរយះពេល៣០ថ្ងៃដោយមិនគិតថ្លៃ៕ដោយ៖ឃិន គន្ធា