​លទ្ធផល​នៃ​ការ​បូកសរុប អំពី​កិច្ចប្រតិបត្តិការ​បង្ការ និង​បង្ក្រាប​បទល្មើស​សារធាតុ​ញៀន របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​ ​ត្រែង រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៤​នេះ​

0

​ខេត្តស្ទឹងត្រែង គឺជា​ខេត្ត​មួយ​ពួក​ឧ​ក្រិ​ត្ត​ជន យក​ធ្វើជា​គោលដៅ​សំរាប់​ចរាចរណ៍ និង​ដឹក​សា​ធាតុ​ញៀន ពី​តំបន់ត្រីកោណមាស ឆ្លង​កាត​ប្រទេស​ទ្បា​វ ចូល​តាម​ច្រក​របែង​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ហើយ​ការដឹកជញ្ជូន​គ្រឿងញៀន​ទាំងអស់នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តស្ទឹងត្រែង និង​សមត្ថ​កច្ច​ជំនាញ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួនទៀត​ធ្វើការ​បង្ក្រាប់ ។2 (2)

ហើយ​នៅក្នុង​រយៈពេល​កន្លងមក​នេះ ពួក​ឧ​ក្រិ​ត្ត​ជន​ជួញដូរ​គ្រឿងញៀន តែងតែ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​ផលិតផល​សារធាតុ​ញៀន​ទាំងនេះ ចូលមក​ទឹកដី​កម្ពុជា​ច្រក​ផ្លូវទឹក ក៏ដូចជា​ផ្លូវគោក ត្រង់​ចំ​ណុង​ព្រំប្រទល់​កម្ពុជា​-​ទ្បា​វ រីឯ​សារធាតុ​ញៀន​មួយចំនួនទៀត ពួក​6ជនល្មើស​បាន​ចែក​ចាញ និង​បាន​ប្រើប្រាស់​នៅ​និង​កន្លែង និង​មួយចំនួនទៀត​ពួក​ជនល្មើស បាន​យកទៅ​ចែក​ចាញ​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​ក្នុងប្រទេស​កម្ពុជា ដូចជា ខេត្តរតនគិរី និង​ខេត្តព្រះវិហារ ហើយ​បន្តទៅ​លក់​នៅ​ទីផ្សារ​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ ។​1 (2)
​ ​បទល្មើស​សារធាតុ​ញៀន ដែល​សម​ត្ថិ​ច្ច នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តស្ទឹងត្រែង បង្ក្រាប់បាន​នោះ គឺជា​ប្រភេទ មេ​តម់​វីតាមីន និង​មួយ​ប្រភេទ​ទៀត ជា​ម្សៅ​ក្រាម​ព័ណ៌​ស ហើយ​នៅក្នុង​រយៈពេល​៩​ខែ​កន្លងទៅ ក្នុង​ឆ្នាំ​២០១៤​នេះ មន្ត្រី​អនុវត្តន៍​ច្បាប់ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន របស់​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង បង្ក្រាប់​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ បាន​ចំនួន​២៤​ករណី ក្នុងនោះ​ជួញដូរ​៦​លើក ចែក​ចាញ​១០​លើក និង​ប្រើប្រាស់​៨​លើក បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៣​កន្លងទៅ រយៈពេល​៩​ខែ​ដូចគ្នា ដែលមាន​បទល្មើស​ចំនួន​១៧​ករណី នោះគេ​សង្កែ​ត​ឃើញថា បទល្មើស​គ្រឿងញៀន​កើន​ទ្បើង ២៩,១៦% ។​
​នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា គ្រឿងញៀន​ជាង​៤​គី​ទ្បូ​ក្រាម ជា​ប្រភេទ​ម្សៅ​ក្រាម​ព័ណ៌​ស និង​៤១៥​គ្រាប់​ទៀត ជា​ប្រភេទ មេ​តម់​វីតាមីន ត្រូវបាន​រឹបអូស ដោយ​កម្លាំង​នគរបាល ប្រឆាំង​គ្រឿងញៀន ខេត្តស្ទឹងត្រែង រួមជាមួយ​កម្លាំង​នគរបាល ប្រឆាំង​គ្រឿងញៀន នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ក្រសួងមហាផ្ទៃ ក្នុង​ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន​៣៩​នាក់ មាន​ជនជាតិខ្មែ​ង​៣៤​នាក់ និង​ជនជាតិ​ទ្បា​វ​៥​នាក់ ៕