​បញ្ហា​ទឹក​ហូរ​ចូល​ក្រោមផ្ទះ ប្រជាពលរដ្ឋ​ចំនួន​២៨​គ្រួសារ ស្ថិតនៅ​ភូមិ​ស្វាយ​អាត់

0

ខេត្តពោធិ៍សាត់ ​សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ អស់​រយៈពេល​៤​ឆ្នាំកន្លងមក​ហើយ​នោះ ត្រូវបាន​ឯកឧត្តម អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើការ​ដោះស្រាយ​ហើយ​​ ​ប្រ​ទ្បា​យ​ទឹក​ចាស់​មួយ​ខ្សែ ស្ថិតនៅ​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់2 ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបាន​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​ភិបាលខេត្ត ធ្វើការ​ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្វាយ​អាត់ ចំនួន​២៨​គ្រួសារ ដែល​ប្រ​ទ្បា​យ​នោះ ជា​ប្រ​ទ្បា​យ​ទឹក​ពី​ដើម​មក ត្រូវបាន​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ ឈ្មោះ ថា ចាំង​ម៉េង ចាក់ដី​ធ្វើ​1

រោង​ម៉ាស៊ីន អស់​រយៈកាល​៤​ឆ្នាំកន្លងមក ក្នុងនោះ​ធ្វើ​ឲ្យ​រាំងស្ទះ​នៃ​ចរ​ន្ធ​ទឹក​ចេញចូល ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ បណ្តាលអោយ​ទឹក​លិច​ជន់ ហូរ​ចូល​ក្រោមផ្ទះ​ប្រជាពលរដ្ឋ ខាងលើនេះ​តែម្តង ព្រោះតែ​ហេតុនេះហើយ ទើប​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ នាំគ្នា​ទៅ​ក់ពាក្យ​បណ្តឹង នៅ​សាលាក្រុង​ពោធិ៍សាត់ ជា​យូរណាស់​មកហើយ តែ​គ្មាន​ដំណោះស្រាយ​ជូន​ពួកគាត់​មកវិញ​សោះ ទើបតែ​ពេលនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​

ភិបាលខេត្ត បាន​ចុះទៅ​ដោះស្រាយ​ជូន​ពួកគាត់ នា​ម៉ោង​២​រសៀល ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤ ហើយ​ឯកឧត្តម បាន​បញ្ជា​អោយ​សាលាក្រុង​ពោធិ៍សាត់ យក​គ្រឿងចក្រ​មក​កាយ​ប្រ​ទ្បា​យ​ដាក់លូ ជូន​ពួកគាត់​ភ្លាម​នោះដែរ ដើម្បី​កុំអោយ​ទឹក​ហូរ​ចូល​ក្រោមផ្ទះ របស់​កគាត់​ទៀត ។​5
​ ​ប្រជាពលរដ្ឋ ចំនួន​២៨​គ្រួសារ នៅក្នុង​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ម៉ោ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែល​បាន​ដោះស្រាយ​ជូន​ពួកគាត់​ទាន់ពេលវេលា នឹង​សូម​គោរព​ជូនពរ​ឲ្យ​ឯកឧត្តម ជួបប្រទះ​តែ​សេចក្តីសុខ និង​មានតែ​ការអភិវឌ្ឍន៍ នៅ​ខេត្តពោធិ៍សាត់ អោយបាន​រីកចំរើន​បន្ថែមទៀត ៕