ខេត្តតាកែវ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ដោយសារបុរសនោះ បានប្រើអំពើហឹង្សារ យកដែកមុខស្រួច ចាក់សម្លាប់ប្រពន្ធ ដោយសារតែ ភ្លើងប្រច័ណ្ឌ តែសំណាងល្អ ក្រោយពេលតហេតុ មានបងប្អូនអ្នកជិតខាង យកទៅសង្គ្រោះនៅមន្ទីពេទ្យទាន់ពេលវេលា ហេតុការណ៍នេះ បានកើតឡើង នៅភូមិជើងកូត ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ប៉ូលីសចាប់ខ្លួនជន សង្ស័យ តាមពាក្យបណ្ដឹងរបស់ស្ត្រី ជាម្តាយជនសង្ស័យ ។
លោក ង៉ាន់ សារី អធិការស្រុកបាទី បានអោយដឹងថា ជនសង្ស័យជាប្តីនេះ ក៏ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនផងដែរ ដែលមានឈ្មោះ ឡាត់ សល់ ភេទប្រុស អាយុ២៣ឆ្នាំ ចំណែកប្រពន្ធរងគ្រោះ ឈ្មោះ សូត្រ ស្រីមុំ អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ស្ត្រីឈ្មោះ អ៊ិត គុន ជាម្តាយបង្កើតជនសង្ស័យ បាននិយាយថា នៅវេលាជិតភ្លឺ កូនប្រុសគាត់ក៍បានឈ្លោះគ្នាយ៉ាងខ្លាំង ជាមួយប្រពន្ធដោយចោទថា ប្រុសសាហាយទិញខ្សែរកអោយពាក់ ។ ប្រពន្ធប្រាប់ថា ខ្សែកនេះនាងខ្ចីពីម្តាយមីងមកពាក់ទេ ទោះបីប្រពន្ធយាយ ប្រាប់ជាច្រើនសារ ក៏ប្តីមិនចេះគិតនោះ នៅតែមិនជឿរ ហើយស្រប់ពេលនោះ កូនប្រុស
របស់គាត់ ក៏បានយកដែកស្រួច ចាក់ទៅលើប្រពន្ធ ចំនួន២កន្លែង បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តងទៅ ។ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានយកបំពង់ទីបមុខ ស្រួច បម្រុងចាក់សម្លាប់ប្រពន្ធពិតប្រាកដមែន ព្រោះតែរូបគេ ស្រលាញប្រពន្ធខ្លាំងពេក ហើយមានការប្រច័ណ្ឌផងនោះ ទើបធ្វើឲ្យគេមិនបានគិត វែកញេករកខុសត្រូវ ៕