​ជាង​២​ទស្ស​វតន៍ អាមេរិក​នៅតែ​គ្មាន​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន

0

ជាង ប៊ី​ល​ហ្គេ​ត​
​ក្នុង​ឆ្នាំ​២០១៤ លោក ប៊ី​ល ហ្គេ​ត នៅតែ​ជា​ជនជាតិ​អាមេរិក​ដែលមាន​ជាងគេ​បំផុត គឺ​២១​ឆ្នាំ​ជាប់ៗ​គ្នា ដែល​ទស្សនា​វ​ដ្តី Forbes ចាត់ទុក​ស្ថាបនិក​របស់ Microsoft ស្ថិតក្នុង​ចំណាត់ថ្នាក់​ជា​អ្នកមាន​ជាងគេ​បំផុត​ក្នុងចំណោម​ជនជាតិ​អា​មេ រិ​ក​ជា​អ្នកមាន​ទ្រព្យ​ច្រើន​បំផុត​៤០០​នាក់ ។ ចំណាត់ថ្នាក់​ឆ្នាំ​២០១៤​នេះ ត្រូវបាន​ទស្សនា​វ​ដ្តី Forbes ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩ កញ្ញា ។​

​ទ្រព្យសម្បត្តិ​របស់លោក​ប៊ី​ល ហ្គេ​ត កើន​ដល់​៩​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ដោយ​ទ្រព្យ​របស់លោក​ពេលនេះ​ឡើងដល់​៨១​ពាន់​លាន​ដុល្លារ ។ អ្នកវិនិយោគ​លោក Warren Buffet នៅតែ​ជា​អ្នកមាន​ធំ​លំដាប់​ទី​២ រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ជាមួយ​ទ្រព្យសម្បត្តិ​៦៧​ពាន់​លាន​ដុល្លារ ។ លោក​មានទ្រព្យ​នាំមុខ​លោក Larry Ellison ស្ថាបនិក​របស់​ក្រុមហ៊ុន Oracle ដែលមាន​ទ្រព្យ​៥០​ពាន់​លាន​ដុល្លារ ។​

​សរុប​ទ្រព្យសម្បត្តិ​របស់ មហាសេដ្ឋី​ទាំង​៤០០​នាក់​នោះ មានការ​កើនឡើង​១៣% ចាប់តាំងពី​ឆ្នាំ​២០១៣​មក ។ ការរីកចម្រើន​របស់ Wall Street ជា​កម្លាំងចលករ​សំខាន់​សម្រាប់​ការកើនឡើង​នេះ ។ ទ្រព្យសម្បត្តិ​គិត​ជា​មធ្យម​របស់​អ្នកមាន​កំពូល​ទាំងនោះ ឥឡូវ​មាន​ដល់​៥,៧​ពាន់​លាន​ដុល្លារ ទល់នឹង​៥​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៣ ។​
​ដើម្បី​មានឈ្មោះ​បញ្ចូល​ក្នុង​បញ្ជី​កំពូល​អ្នកមាន នេះ ក្នុងឆ្នាំនេះ​ទាល់តែ​អ្នកមាន​ទ្រព្យ​ចាប់ពី​១,៥៥​ពាន់​លាន​ដុល្លារ​ឡើងទៅ ។ នេះ​ជា​ចំនួន​ទឹកប្រាក់​យ៉ាងខ្ពស់​មួយ ពុំ​ធ្លាប់មាន​ចាប់តាំងពី​ការបង្កើត​ចំណាត់ថ្នាក់​នោះ​ពី​ឆ្នាំ​១៩៨២​មក ។ ដូច្នេះ​អ្នកមាន​អាមេរិក​១១៣​នាក់ ពុំ​អាចមាន​ឈ្មោះ​ក្នុង​បញ្ជី​ទេ​ក្នុង​ឆ្នាំ​២០១៤ ។ ផ្ទុយទៅវិញ ក្នុង​បញ្ជី​កំពូល​អ្នកមាន​អាមេរិក​ឆ្នាំនេះ​មាន​អ្នក​ចំណូល​ថ្មី​២៧ រូប ក្នុងនោះ​មាន​លោក Jan Koum សហ​ស្ថាបនិក​របស់ Whatsapp ដែល​ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​៦២ ក្រោយ​ការប្រកាស​ពី​ការ​ទិញយក​ក្រុមហ៊ុន​របស់លោក ដោយ Facebook ក្នុង​ទឹកប្រាក់​១៩​ពាន់​លាន​ដុល្លារ ។​
​អ្នក​ដែល​អាច​រក​ទ្រព្យ​បាន​ច្រើន​ឆាប់​បំផុត​គួរឱ្យ ភ្ញាក់ផ្អើល​នោះ​គឺ​លោក Mark Zuckerberg ស្ថាបនិក​របស់ Facebook ដែល​លោក​ក្លាយជា​កំពូល​អ្នកមាន​លំដាប់​ទី​១១ ។ ទ្រព្យសម្បត្តិ​របស់លោក​ឡើងដល់​៣៤​ពាន់​លាន​ដុល្លារ គឺ​១៥​ពាន់​លាន​ដុល្លារ​ច្រើនជាង​កាលពី​ឆ្នាំ​២០១៣ ។​គិត​ជា​ភាគរយ គឺ​លោក Nick Woodman ស្ថាបនិក​របស់​ក្រុមហ៊ុន Gopro ជា​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ពិសេស ជា​អ្នកប្រមូល​ទ្រព្យ​បាន​ច្រើន​លឿន​បំផុត​ដល់​ទៅ​២០០%​នៃ​ទ្រព្យ​របស់លោក ៕