ទួ​គីប​ញ្ចូ​ន​កម្លាំង​ទាហាន រថក្រោះ​ទៅកាន់​ព្រំដែន​ស៊ី​រី​ទប់ស្កាត់​ក្រុម​IS

0

​ ឆ្លង​ចូល​ប្រទេស​នេះ​
​រដ្ឋាភិបាល​ស៊ី​រី​បានសម្រេច​ប​ញ្ចូ​ន​កម្លាំង​ទាហាន​និង​រថក្រោះ​រថពាស់ដែក​ជាច្រើន​ចូលទៅ​កាន់​ព្រំដែន​ជាប់​ប្រទេស​ស៊ី​រី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ក្រុម​IS ចូលមក​ទឹកដី​ប្រទេស​នេះ ក្រោយ​ការវាយប្រហារ​របស់​អា​មេ​រិ​ក​។​
​សារព័ត៌មាន​AFP បាន​ផ្សព្វផ្សាយ​ថា​ទួ​គី​បា​នប​ញ្ចូ​ន​ទាហាន​ទៅកាន់​ព្រំដែន​ដំបន់ Mursitpinar ក្រោយពេល​ក្រុម អ៊ិ​ស្លាម​បង្កើត​រដ្ឋ​ពង្រីក​ទីតាំង​បន្ទាប់ពី​អាមេរិក​វាយប្រហារ​ជាច្រើនលើក​តាម​ដែនអាកាស់​ទៅលើ​ទីតាំង​ក្រុម​IS​។​9
​នៅពេល​នេះដែរ​រដ្ឋ​ភិ​បាល​ទួ​គី​បានដាក់​លិខិត​ទៅកាន់​រដ្ឋសភា​សូម​ការ​អនុ​ញ្ញា​ត្តិ​ចូលរួម​វាយប្រហារ​ទៅលើ​ក្រុម​IS នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី ។​បើ​សភា​យលព្រម​នោះ​ទូ​គី​នឹង​ប​ញ្ចូ​ន​កម្លា​មង​ទាហាន​ចូល​ជាមួយ​សម្ព័ន្ធ​មិ​ត​ប្រឆាំង​និង​ក្រុម IS ដែល​ដឹកនាំ​ដោយ​អាមេរិក​។ សភា​ទួ​គី​នឹង​បើក​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ខាងលើ​នា​ថ្ងៃទី​២​ខែតុលា​។​
​កន្លងមក​ក្រុម​IS ក៏បាន​ចាប់ខ្លួន​ពលរដ្ឋ​ទួ​គី​ជាច្រើន​ផងដែរ ក្នុងនោះ​មាន​ទាំង​មន្ត្រី​ការបរទេស ប្រចាំ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ ទួ​គី​បាន​ពិភាគ្សា​ដោយ​ស្ងាត់ៗ​ដោះដូ​ជាមួយ​ខ្មាន់កាំភ្លើង​ក្រុម​IS ជាង​៥០​នាក់​។​8
​នៅពេលនេះ​ទួ​គី​បានទទួល​ស្វាគមន៍​ជនភៀសខ្លួន​ស៊ី​រី​ជាង​១៦០​ពាន់​នាក់​ដែល​រត់​ចូល​ទឹកដី​ទួ​គី​ក្រោយ​រង​ការវាយប្រហារ​ពី​ក្រុម​IS ស្ថិតនៅ​ស្រុក​Ain Al Arab ។​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ក្រុម​IS ធ្វើ​សកម្មភាព​នៅ​ចម្ងាយ​ពី​ព្រំដែន​ទួ​គី​តែ​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ប្រ​សិ​បើ​ក្រុម​IS ដណ្តើមបាន​ការគ្រប់គ្រង ស្រុក​ខាងលើ​ស្ថិតក្នុង​ក្រុង​រ៉ា​ក់​កា នោះ ក្រុម​នេះ​អាច់​ពង្រីក​ទឹកដី​រហូតដល់​ទៅ​ព្រំដែន​ទួ​គី​។​ទាំងនោះ​ហើយ​ទើប​ធ្វើ​ឲ្យ​ទួ​គី​ចាត់វិធានការ​ទប់ស្កាត់​ទុកជាមុន​។​7

​រហូត​មកទលពេលនេះ​អាមេរិក​បាន​បើក​ការវាយប្រហារ​២២៧​លើក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​៥៩​លើក​នៅក្នុង​ប្រទេស​ស៊ី​រី ។​យន្តហោះ​ចម្បាំង​អាមេរិក​បានធ្វើ​ការហោះហើ​រ​ដល់​ទៅ​៤១​ពាន់​លើក​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​IS ។ ការវាយប្រហារ​តាម​ដែនអាកាស់​របស់​អាមេរិក​បានសម្លាប់​ខ្មាន់កាំភ្លើង​ក្រុម​IS យ៉ាងតិច​២២១​នាក់​និង​ពលរដ្ឋ​ស្លូតត្រង់​២២​នាក់​ទៀតផង​។​