នាវា២គ្រឿងរបស់ក្រុមអ្នកជំនាញ បានចូលរួមរុករកយន្ដហោះម៉ាឡេស៊ី MH370ដំណាក់កាលទី២ នៅសបា្ដហ៍ នេះនៅបាទសមុទ្រក្រោយយន្ដហោះ បានបាត់ខ្លួនរយៈពេល៧ខែកន្លងមក
យន្ដហោះMH370បានបាត់ខ្លួនខណៈ កំពុងហោះហើរពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ដោយមានអ្នកដំណើរ២៣៩ នាក់នៅក្នុងជើងហោះហើរនោះ ហើយ រហូតមកដល់ពេលនេះមិនទាន់រក ឃើញដានយន្ដហោះបូអ៊ីង777-200នេះ នៅឡើយ បើទោះជាមានការរុករកទ្រង់ ទ្រាយធំទាំងផ្លូវអាកាស, ផ្លូវទឹក និងនៅ បាទសមុទ្រក៏ដោយ។
ចាប់តាំងពីពេលនោះមក ក្រុមអ្នក រុករកបានផ្ដោតការស្វែងរកនៅសមុទ្រ ភាគខាងត្បូងប្រទេសឥណ្ឌា និងភាគ ខាងលិចសមុទ្រអូស្ដ្រាលី បន្ទាប់ពីផ្កាយ រណបចាប់បានបំណែកសង្ស័យថា ជា យន្ដហោះម៉ាឡេស៊ីដែលបាត់ខ្លួននោះ ។
អូស្ដ្រាលីជាប្រធានក្រុមរុករកយន្ដ ហោះមានជំនឿជឿជាក់ថា យន្ដហោះនេះ ប្រាកដជាធ្លាក់នៅទីនោះ បន្ទាប់ពីបង្វែរ គោលដៅហោះហើរយ៉ាងអាថ៌កំបាំង។ ក្រុមអ្នកស្វែងរកបានចាប់ផ្ដើមការងារ រុករកទ្រង់ទ្រាយធំ ប៉ុន្ដែគ្មានឃើញដាន យន្ដហោះដែលបាត់នោះឡើយធ្វើឱ្យ សាច់ញាតិជនរងគ្រោះមានការរង្គៀស ចិត្ដយ៉ាងខ្លាំង ។
ការិយាល័យសុវត្ថិភាពដឹកជញ្ជូន អូស្ដ្រាលី(ATSB)បានបញ្ជាក់ថា សកម្ម ភាពរុករកដំណាក់កាលចុងក្រោយបំផុត ចាប់ផ្ដើមនៅដែមខែតុលា ដោយនាវា ២គ្រឿង គឺនាវាFugro Discovery និង នាវា GO Phoenix ម៉ាឡេស៊ី ដោយ ដាក់ឧបករណ៍ស្វែងរកទំនើបចូលទៅ សមុទ្រជម្រៅ៥ពាន់ម៉ែត្រដើម្បីស្វែង រកនៅលើបាតសមុទ្រតាមរលកសំឡេង។
លោក Peter Foley ប្រធានក្រុមរុក រកបានថ្លែងថា ប្រព័ន្ធនេះអាចបញ្ជូន ទិន្នន័យតាមរយៈខ្សែ២ទៅកាន់នាវាក្នុង ចម្ងាយ១០គីឡូម៉ែត្រ នៅពេលដែល ប្រព័ន្ធនោះបានពើបប្រទះបំណែកឯណា នីមួយនៃយន្ដហោះនោះ ដូចជាម៉ាស៊ីន យន្ដហោះ ឬតួយន្ដហោះជាដើម។ ប្រភពបន្ដថា នៅពេលមានភាពមិន ប្រក្រតីហើយនោះ នាវានឹងត្រឡប់ទៅ កាន់ទីតាំងដែលផ្ដល់ទិន្នន័យមកនោះរួច យកកាមរ៉ាថតពិិត្យមើលទៅកាន់ បាតសមុទ្រ ។
លោក Foley បានថ្លែងថា លោក មានសុទិដ្ឋិនិយមទៅលើសកម្មភាពរុក រកនៅបាតសមុទ្រនេះ ហើយអាចនឹង ទទួលបានជោគជ័យ ។ ប៉ុន្ដែទោះបែបណា លោកទទួលស្គាល់បញ្ហាប្រឈមមុខ លំបាកៗពិតជាមានប្រាកដចំពោះក្រុម អ្នករុករកដោយសារស្ថិតនៅតំបន់ដាច់ ស្រយាល និងគ្មានគោលដៅច្បាស់ លាស់។ ជាក់ស្ដែងនាវា និងនាវឹកទាំង អស់នោះប្រតិបត្ដិការស្ថិតនៅក្នុងអាកាស ធាតុត្រជាក់ ខ្យល់បក់បោក និងនៅលើ លំហរសមុទ្រដែលមានរលកសមុទ្រ កម្ពស់១២ម៉ែត្រ។ លោកបន្ដថា ស្ថិត នៅបាទសមុទ្រ ក្រុមអ្នករុករកបានប្រទះ ឃើញបំណែកថ្មី ប៉ុន្ដែមិនដូចទៅនឹង អ្វីដែលចាប់បានដោយផ្កាយរណបនោះ ទេ។ ដោយមូលហេតុនេះ ទើបទីតាំង ដែលកំពុងស្វែងរកបំណែកយន្ដហោះជួប នូវឧបសគ្គថ្មីមួយទៀត ។<iframe width=”640″ height=”360″ src=”//www.youtube.com/embed/h9LExkYs7kg?feature=player_detailpage” frameborder=”0″ allowfullscreen></iframe>