មនុស្សម្នាក់បានរងរបួសធ្ងន់និង២នាក់បានរងរបួសស្រាលខណៈដែលភាគីខាងម៉ូតូ ស៊ុយសូគីនិចមួយគ្រឿងជិះ ដោយយុវជន២នាក់ក្នុងល្បឿនលឿន ហើយគេចរថយន្ដមួយគ្រឿង បត់ឆ្លងផ្លូវគេចផុតទៅហើយតែ ក៍បានទៅបុក ជាមួយម៉ូតូអាគុបជ្រុង មួយគ្រឿងកំពុងបើកឆ្លងផ្លូវ ជិះដោយបុរសម្នាក់ យ៉ាងពេញទំហឹង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង10នាទីយប់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ2014 ត្រង់ចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត តាមបណ្ដោយព្រះមុនីវង្សស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូ ស៊ុយសូគីនិចមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ 1CM -7597ភ្នំពេញជិះដោយយុវជន២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងល្បឿន យ៉ាងលឿនទិសដៅពីត្បូងទៅស្រាប់តែមកដល់ចំណុចកើតហេតុក៍បានវាកអឺ រថយន្ដមួយគ្រឿង បត់ឆ្លងផ្លូវគេចផុត ទៅហើយ តែបានទៅបុកជាមួយម៉ូតូអាគុបជ្រុងមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 1AC- 4872 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងល្បឿនលឿនល្មមទិសដៅពីជើងទៅត្បូង ព្យាយាមបត់ឆ្លងផ្លូវចំពាក់កណ្ដាលម៉ូតូអាគុបជ្រុងខាងលើពេញទំហឹង បណ្ដាលអោយយុវជនខាងម៉ូតូស៊ុយសូគីនិច រង់របួសធ្ងន់ចំណែក២នាក់ទៀតរង់របួសស្រាលត្រូវបងប្អូនដែលនៅកន្លែងកើតហេតុនាំគ្នាចាប់បីចូលមន្ទីរពេទ្យ កាល់ម៉ែត។
បន្ទាប់ពីកើតហេតុភាគីទាំំង២បានហៅក្រុមគ្រួសារមកដល់កន្លែងកើតហេតុ ជជែកគ្នាយកត្រូវរាងៗខ្លួននៅពេលនោះ សមត្ថកិច្ចមូលដ្ថានក៍បានចុះមកដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលហើយភាគីទាំង២ ក៍បានរស្មើគ្នា ហើយក៍បានយកម៉ូតូជិះទៅផ្ទះរាងៗខ្លួន៕