បន្ទាយមានជ័យ៖ ព្រះវិហារថ្មីមួយខ្នងដែលមានទំហំ ១៥ម៉ែត្រ បណ្ដោយ២១ ម៉ែត្រ កម្ពស់១៤ម៉ែត្រ ដែលបានចំណាយក្នុងការកសាងអស់ថវិកាចំនួន ៣៥០០០០ដុល្លារសហរដ្ឋអាមេរិក និងសមិទ្ធផលនានា នៅវត្តភ្នំបាក់លើ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ត្រូវបាន ពិធីកាត់ឫសសីមាសម្ពោធឆ្លងជាផ្លូវការ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមអុី ឡុង សមាជិករដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្ដមនាយឧត្ដមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ព្រះតេជគុណ រតនបកាសកោ ស្ងួន ហ៊ុល ព្រះគ្រូចៅអធិការ វត្តភ្នំបាក់ខាងលើ ព្រះអង្គបានមានថេរដីកាថា ការកកើតឡើងនូវសមត្ថកិច្ចជាច្រើន ដែលជាការចូលរួមខ្លាំងក្លាពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសនេះគឺជាកម្លាំងមហាសាមគ្គីធ្វេីឲ្យវត្តនេះមាន សម្ធិផលជាច្រើនសម្រាប់ការប្រើប្រាស់ព្រះសង្ឃគង់នៅជាទីកន្លែងគោរពសក្ការបូជានិងសម្រាប់ដឹកសាំងបានរៀនសូត្រ។ ព្រះអង្គបានមានសង្ឃដីកាបន្តថា បច្ចុប្បន្ននេះវត្តភ្នំបាក់ខាងលើមាន ព្រះសង្ឃ៦០អង្គ ដែលភាគច្រើនព្រះអង្គកំពុងតែសិក្សារៀនសូត្រ។ ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថា វត្តគឺនៅជំពាក់ហើយសម្ភារៈគ្រឿងសំណង់ប្រមាណជាង ២០០០០ដុល្លារទៀត។
ឯកឧត្ដម អុី ឡុង បានមានប្រសាសន៍ថា៖ ស្ថិតនៅក្រោមម្លប់សន្តិភាពសុខដុមរមនា រមនានៃអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំលីប៊ីកម្ពុជាអាចមានការអភិវឌ្ឍលើគ្រប់វិស័យហើយឯកឧត្តមមានក្ដីសង្ឃឹមនិងជឿជាក់ថាសកម្មភាពនេះសមិទ្ធផលទាំងអស់ដែលសម្រេចបានជាប្រយោជន៍ក្នុងព្រះពុទ្ធ មានទំហំធំធេងគួរឲ្យកត់សម្គាល់នាពេលនេះតែជាគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការវត្ត ដោយកម្លាំងសទ្ធាជ្រះថ្លាចូលរួបរួមសាមគ្គីរបស់ព្រះសង្ឃសប្បុរសជនពុទ្ធបរិស័ទនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបរិច្ចាគលះបង់ទាំងពេលវេលាថវិកានិងសម្ភារៈ ដោយស្ម័គ្រចិត្ត និងជ្រះថ្លាបំផុត និងដើម្បីជាទ្រព្យសម្រាប់ខ្លួន ប្រើប្រាស់ទៅអនាគតជាតិ ព្រោះថាបុណ្យទាំងឡាយរមែងបានជាទីពឹងរបស់សត្វទាំងឡាយក្នុងលោកនេះនិងលោកខាងមុខ។
ឯកឧត្ដម អុី ឡុងបាននាំយកថវិការបស់ឯកឧត្ដមកែគឹមយ៉ាននិងលោកជំទាវចំនួន ៦លានរៀល ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត និងបំពាក់គ្រឿងឥស្សរិយយសមេដាយ ដល់ព្រះតេជគុណសប្បុរសជនព្រមទាំងចែកជូនសារុងម្នាក់មួយដល់ប្រជាពលរដ្ឋផងដែរដោយ៖ឃិន គន្ធា







































