បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ឡើង​ទួល​ដែល​គេ​ចាក់​កាត់​ទទឹង​ផ្លូវ ហើយ​ទប់​ចង្កូត​មិន​ជាប់​បណ្ដាល​អោយ​រងរ​បួស​ធ្ងន់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ឡើង​ទួល​ដែល​គេ​ចាក់​កាត់​ទទឹង​ផ្លូវ​ដើម្បី​អោយ​យានយន្ត​បន្ថយល្បឿន ហើយ​ទប់​ចង្កូត​ម៉ូតូ​មិន​ជាប់​បណ្ដាល​ដួល​បោក​និង​ថ្នល់​រងរបួស​ធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្នុង​បរិវេណ​វិមាន​សុភមង្គល ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ទើប​ចេញពី​ហាង​ផឹកស៊ី​មួយកន្លែង​ស្រវឹង​ជោកជាំ​ហើយ​ជិះ​ធ្វើដំណើរ​ចូល​តាម​ច្រក វិមាន​សុភមង្គល ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1L-7377 បាន​ជិះ​ឡើង​ទួល​បេតុង​ដែល​គេ​ចាក់​កាត់​ទទឹង​ផ្លូវ​ដើម្បី​អោយ​យានយន្ត​បន្ថយល្បឿន ហើយ​ទប់​ចង្កូត​ម៉ូតូ​មិន​ជាប់​បណ្ដាល​អោយ​បោក​និង​ថ្នល់​បោក​ក្បាល​បែក​ចេញឈាម​សន្លប់​ស្ដូកស្ដឹង មួយសន្ទុះ​ធំ ភ្លាមៗ​ប្រជា​ការពារ​ភូមិ​ក៏​បាន​ចុះមក​អន្តរ​គម​ន៍​និង​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សាមុយ តែ​ជនរងគ្រោះ​ក៏​ត្រូវ​បាន​មិត្ត​ភ័ក្តិ​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ចំនែក​ម៉ូតូ​មិត្ត​ភ័ក្តិ​ម្នាក់​ទៀត​ជិះ​តាម​ទៅ​មន្ទីរពេទ្យ​ជា​មួយ​ផងដែរ​៕​
1

2