អធិការរងក្រុងព្រះវិហារម្នាក់ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងជាច្រើនគ្រាប់ នឹងអាវុធវែងប្រភេទអាកា

0

ដោយ៖ឡុង សំបូរ-ខេត្តព្រះវិហារ៖ អធិការរងក្រុងព្រះវិហារម្នាក់ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងនឹងអាវុធអាកា ៤៧ មានចំនួនជាច្រើនគ្រាប់ ដែលការបាញ់សម្លាប់ខ្លួនឯងនោះ គេនៅមិនដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណជា ១០ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅផ្ទះផ្ទាល់របស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពេលកើតហេតុ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង បានដឹកនាំមន្ត្រីនគរបាលជំនាញក្រុង និងខេត្តព្រះវិហារ ចុះពិនិត្យសាកសពជនរងគ្រោះ ដែលត្រូវគេដឹងថា មានឈ្មោះ ក្រូច ប៊ុនតូរ មានតួនាទីជាអធិការរងក្រុងព្រះវិហារ ទទួលបន្ទុកផែនបទល្មើសគ្រឿង នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជុំវិញការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនឹងអាវុធអាកា៤៧ មានចំនួនជាច្រើនគ្រាប់នេះ គេនៅមិនទាន់ដឹងការពិតនៅឡើយទេ ព្រោះដ្បិតខណៈនេះ សមត្ថកិច្ចនគរបាលជំនាញខេត្ត កំពុងធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវរកពីមូលហេតុពិត។ ព័ត៌មានលំអិត នឹងជម្រាបជូននៅពេលក្រោយ ៕