​ ​ បទល្មើស​ដឹកជញ្ជូន​ឈើ​ដូច​សត្វ​កណ្តៀរ សមត្ថកិច្ច​ខ្វះ​វិធានការ​បង្ក្រាប

0

​កំពង់ធំ​ ៖ បទល្មើស​ដឹកជញ្ជូន​ឈើ​បានធ្វើ​សកម្មភាព យ៉ាង​កក្រើក​ដី តែ​ពុំ​ត្រូវបាន​យកចិត្តទុកដាក់ ក្នុងការ​បង្ក្រាប​បទល្មើស​នោះទេ បែរជា​បណ្តែតបណ្តោយ ឲ្យ​ឈ្មួញ​ឈើ​ដឹកជញ្ជូន​ដូច​សត្វ​កណ្តៀរ ទាំងយប់​ទាំង ថ្ងៃ តាមរយះ​រថយន្ត​កូរ៉េ និង​រថយន្តបុក​ស័​រ តែ​ពុំមាន​សមត្ថកិច្ច​ណា​ម្នាក់ ចេញមុខ​បង្ក្រាប​នោះទេ ជាហេតុ ធ្វើ​ឲ្យ​មានការ​សង្ស័យថា សមត្ថកិច្ច​ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ ។​DSCN1551
​តាម​ពត៌មាន​ច្បាស់ការ​បានបញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ​មាន​ឈ្មួញ​ឈើ​បាន​ដឹកជញ្ជូន​ដែល​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ១,​ឈ្មោះ​ថន ភេទ​ប្រុស ២,​ឈ្មោះ​លិ​ម ភេទ​ប្រុស ៣,​ឈ្មោះ​ស្រុ​ន ភេទ​ប្រុស ៤,​ឈ្មោះ​ល័​ក្ខ ភេទ​ស្រី ៥,​ឈ្មោះ​យ៉ុ​ន ភេទ​ស្រី ឈ្មោះ ចែ​ធេង ជា​ឈ្មួញ​ឈើ​ម្នាក់​ពូកែ​ទិញ​ទឹកចិត្ត​មេព្រៃ និង​លោក អាង ជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ រស់នៅ​ភូមិ​ក្រយៀ​ដងក្ដា ឃុំ​ក្រយៀ ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ដឹកជញ្ជូន​ប្រភេទ​ឈើប្រណិត​មាន​ធ្នង់ និង​បេង រួមទាំង​ឈើ​លេខ​២ ចេញពី​ភូមិ ព​ង្រោ​ង ឃុំ សុខចិត្ត ស្រុក សណ្តាន់ ដឹក​ចូលមក​ឃុំ​ក្រយៀ នៅពេល​យប់​។​DSCN1548
​តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា​ជា​រៀងរាល់ថ្ងៃ​តែងតែមាន​ឡាន​កូរ៉េ​និង​បុក​ស័​រ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ឈើ​ជា​រៀងរាល់​យប់ ចាប់ពីរ​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ជិត​ភ្លី​ដោយ​គ្មាន​សមត្ថកិច្ច​ណា​មក​បង្ក្រាប ឡើយ​ដោយសារតែ​ជនល្មើស​ទាំងនោះ បាន​បង់​ជូន​លោក​មេព្រៃ និង​ប៉េ​អ៊ឹម អស់ហើយ ទើប​ដំណើរ​ការដឹក ជញ្ជូន​ប្រកបដោយ​រលូន ដោយ​ការដឹកជញ្ជូន​ក្នុង​មួយ​យប់ ចាប់ពី​៥​ទៅ​១០​គ្រឿង ចេញពី​ភូមិ​ខោស តាម​បណ្តោយ​ផ្លូវ​ភូមិ កំពុប​អំបិល ឃុំ​បឹងល្វា ឆ្ពោះទៅ​ខេត្តកំពង់ចាម ដោយ​ឈ្មួញ​ឈើ​ឈ្មោះ ល័​ក្ខ និង​ចែ​ធេង និង​លោក អាង ដែលជា​ឈ្មួញ​ឈើ​ដ៏​សកម្ម​ម្នាក់​ប្រចាំ​ស្រុក​សណ្តាន់​។​DSCN1546
​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហារ​នេះ ប្រភព​ពត៌មាន​ពី ឈ្មួញ​ឈើ​បាន​ប្រាប់​អ្នកព័ត៌មាន​ថា ពួកគាត់​បាន​បង់​ជូន​លោក ឈាង មាលា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយៀ​អស់ហើយ ព្រមទាំង​បាន​បង់​ជូន​លោកនាយ​ផ្នែក និង​នាយខ​ណ្ទ​រដ្ឋបាល ព្រៃឈើ​កំពង់ធំ​អស់ហើយ ទើបបាន​ពួកគាត់​ហ៊ាន​ដឹក វា​ជាការ​ពិតណាស់ សម្រាប់​ក្រុម ឈ្មួញ​ដែល​បាន​បកស្រាយ​នូវ​ពត៌មាន​ទាំងនេះ ដោយសារ​តែបើ​ពុំមាន​ការ​បើ​ភ្លើង​ខៀវ​ពី​សំណាក់​អស់លោក មេព្រៃ ប្រជាពលរដ្ឋ​ឯណា​ថ្លើមធំ ហ៊ាន​ដឹក​យ៉ាង​ដឹក​យ៉ាង​កក្រើក​ដី​បែបនេះ ។​

DSCN1550
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់ថា មានការ​ដឹកជញ្ជូន​ប​ទ​ល្មើស​ព្រៃឈើ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ អ្នក​ពត៌មាន​បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក ឈាង មាលា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ក្រយៀ តែ​ទូរស័ព្ទ​ពុំ​អាចធ្វើ ការទំនាក់ទំនង​បានទេ ។​
ដោយផន សុខជាតិDSCN1552