ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានរងការឆាបឆេះ ដោយអណ្តាតភ្លើង នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង អគ្គីភ័យបាន និងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រីឯកម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្ត និងក្រុងកំពុងឆ្នាំង កំពុងសហការរួមគ្នា ចុះជួយបាញ់ទឹពន្លត់ ដើម្បីរំដោះសម្ភារៈ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ចាកចេញពីការឆាបឆេះនោះ ។
ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។