ហ្វេ​ស​ប៊ុ​ក ក្លាយជា​បណ្តាញ​សង្គម​បម្រើ​ដល់​សេវាកម្ម​លក់ខ្លួន​

0

​ភ្នំពេញ​៖ បណ្តាញ​សង្គម​ដ៏​ល្បីល្បាញ លើ​ពិភពលោក និង​ពេញនិយម​បំផុត​នៅ​កម្ពុជា កំពុងផ្តល់​ផល​វិជ្ជមាន និង​អវិជ្ជមាន ដល់​យុវវ័យ​កម្ពុជា និង​យុវវ័យ​ជាច្រើន​កំពុង​ញៀន​លេង​បណ្តាញ​សង្គម​មួយ​នេះ ដោយ​មិនដឹង​ខ្លួន យ៉ាងហោចណាស់ ប្រើពេល ៣ ម៉ោង លេង​បណ្តាញ​សង្គម​មួយ​នេះ បើ​មិនបាន​លេង​ដូច​ជាមាន​អារម្មណ៍​ហេហា​ល​។​
​ផល​វិជ្ជមាន នៃ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​គេ​ឲ្យ​តម្លៃ​ថា ជា​បណ្តាញ​សង្គម​ដែល​បម្រើ​ដល់​ផលប្រយោជន៍​សិក្សា របស់​យុវវ័យ ដោយ​ចែករំលែក​មេរៀន និង​ព័ត៌មាន​ឲ្យ​គ្នា ទៅវិញ ទៅមក បើសិនជា​យើង​ប្រើ​វា​ត្រូវ​ខ្ទង់ ។ ទន្ទឹម​ជាមួយនឹង​ផល​វិជ្ជមាន​នេះ យុវវ័យ​កម្ពុជា​មួយចំនួន​ធំ បាន​ប្រើ​វា ខុស​ទម្រង់​បែប​ប​បទ ដោយ ប្រើ​សម្រាប់ សារ​សង​ស្នេហា បង្ហាញ​រូបភាព Cute Cute កប់​សេរី​របស់ខ្លួន និង យុវវ័យ​មួយ​ក្តាប់​តូច ប្រើ​វា ធ្វើជា​ធ្នាក់ បម្រើ​ដល់​សេវាកម្ម​ផ្លូវភេទ ទៅវិញ ។Cam

​ដោយសារតែ​កម្ពុជា មិនទាន់បាន​ចាត់វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ លើ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត និង​បណ្តាញ​សង្គម​នោះ ធ្វើ​ឲ្យ​មាន​ភាពមិនប្រក្រតី និង ខុស​ប្រពៃណី​របស់​យុវវ័យ ខណៈដែល​ក្រសួង​ពាក់​ព័ទ្ធ​លើ ការប្រើ​អ៊ី​ន​ធឺ​ណេ​ត បានតែ​និយាយ តែ​មិន​អនុវត្តន៍ ។​

​ជាក់ស្តែង ដូច​អ្វីដែល​យើង​បានឃើញ​ស្រាប់​ហើយ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រាល់ថ្ងៃ ក្លាយជា​តំបន់​ចែកចាយ រូបភាព​អាសអាភាស ដោយ​គ្មាន​ក្រសួង​ពាក់​ព័ទ្ធ​អាច​ធ្វើទៅ​បានឡើយ និង អើត​មុខមក​ចាត់វិធានការ​ដូ​ច​បណ្តាញ​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក​ឡើយ​។ សិទ្ធ​សេរីភាព ដើរហើរ លើ​បណ្តាញ​សង្គម​នេះ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់ មួយចំនួន​តូច យក​វា​ធ្វើជា​កន្លែង ទាក់​ម៉ូយ ផ្នែក​សេវាកម្ម​ផ្លូវភេទ ដោយ​បង្ហោះ​រូបអាក្រាត​ខ្លួន និង​ភ្ជាប់​មក​ជាមួយនឹង​លេខ​ទូរស័ព្ទ​ផងដែរ ។

ស្ថិតនៅ​ចំពោះមុខ ដែល​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល យុវនារី​ម្នាក់ ប្រើ​គណនី Chorvy Smart បាន​បង្ហោះ​រូប​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយនឹង​សំណេរ​ថា ” me need money all call me ban 096 3705197 ” ដោយ​ប្រែ​ទៅជា​ខ្មែរ​ថា “​ខ្ញុំ​ត្រូវការ​លុយ អ្នក​ទាំងអស់គ្នា​អាច​ហៅ​មក​ខ្ញុំ​តាមរយៈ​ទូរស័ព្ទ 096 3705197 ” ។ សំណេរ​ដែល​បង្កប់ន័យ ថា​ចង់​លក់ខ្លួន​នេះ​បានធ្វើ​ឲ្យ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ភ្ញាក់ផ្អើល ដោយ​មិន​នឹកស្មានថា នាង​ហាន​យក​កេរ្តិ៍​ម៉ែ​ចែក​ឲ្យ ចែក​គេ​មើល​យ៉ាង​ដូច្នោះ សោះ ។

​នេះ មិនមែនជា​លើក​ទី ១ នោះទេ សម្រាប់ ម្ចាស់​គណនី Chorvy Smart ដែល​បង្ហោះ​រូបអាក្រាត​បែបនេះ ហើយ​ការ​បង្ហោះ​នេះ ក្រសួង​ពាក់​ព័ទ្ធ មិនអាច​ធ្វើ​អ្វី​នាង​បានឡើយ ដោយ​សុញគំនិត និង​ជាប់​ត្រគៀក​ទៅហើយនោះ ធ្វើ​ឲ្យ​យុវតី​ផ្សេងទៀត អាប់មុខ​ដោយសារតែ ម្ចាស់​គណនី ខាង។