ពលរដ្ឋកោះហុងកុងរាប់សិបពាន់នាក់ បន្ដដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវ នានានៅក្នុងទីក្រុងនាថ្ងៃទិវាឯករាជ្យចិន ១តុលា ក៏ជាថ្ងៃទិវាមនុស្សចាស់ពិភព លោក ។ក្រុមបាតុករ
នៅតែកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ បើទោះបីប្រើហិង្សាពី កម្លាំងប៉ូលិសដើម្បីបំបែកហ្វូងបាតុករ ក៏ដោយ ។ កាលពីយប់ថ្ងៃទី៣០កញ្ញា ពលរដ្ឋហុងកុងរាប់សិបនាក់នៅតែដង្ហែ ក្បួននៅតាមផ្លូវ ទោះបីមានភ្លៀងធ្លាក់ ខ្លាំង ។ នៅព្រឹកថ្ងៃទី១តុលា ក្រុមបាតុករ ក៏បានកើនឡើងនៅតាមដងផ្លូវក្នុងមជ្ឈ មណ្ឌលក្នុងទីក្រុងហុងកុង ។ សកម្មភាព ពាណិជ្ជកម្ម ចរាចរណ៍នានានៅទីនោះ ត្រូវជាប់គាំងទាំងស្រុង ។
នេះជាការធ្វើមហាបាតុកម្មធំបំផុត មិនធ្លាប់មាននៅហុងកុងចាប់តាំងពី តំបន់នេះត្រូវអង់គ្លេសប្រគល់សងទៅ ឱ្យហុងកុងវិញកាលពីឆ្នាំ១៩៩៧ ។ ពល រដ្ឋកោះហុងកុងធ្វើបាតុកម្មប្រឆាំងទៅ នឹងការបិទសិទ្ធិសេរីភាព ពិសេសគឺការ ជ្រើសរើសប្រមុខដឹកនាំនៅតំបន់នេះពី រដ្ឋាភិបាលចិន ចំណែកពលរដ្ឋទាមទារ ឱ្យមានការបោះឆ្នោតជ្រើសរើសដោយ សេរីមេដឹកនាំរូបណាដែលគេពេញចិត្ដ។
អង្គការសហប្រជាជាតិ(អ.ស.ប)បាន ជំរុញឱ្យរដ្ឋាភិបាលចិននិងពលរដ្ឋហុងកុង ស្វែងរកដំណោះស្រាយដោយសន្ដិភាព អគ្គលេខាធិការអ.ស.បលោកបាន គីមូន បានស្នើដល់មេដឹកនាំចិន ដោះស្រាយ ដោយសន្ដិវិធី មិនត្រូវប្រើប្រាស់អំពើ ហិង្សាទៅលើបាតុករសន្ដិភាពនោះឡើយ។
នៅក្នុងព្រឹត្ដិការណ៍ពាក់ព័ន្ធនោះដែរ ប្រធានាធិបតីចិន ស៊ី ជីងពីង ប្រកាស នៅក្នុងទិវាឯករាជ្យជាតិ១តុលាថា រដ្ឋា ភិបាលរបស់លោកនឹងការពារដល់សុខ សន្ដិភាព ស្ថិរភាពកោះហុងកុងមិនឱ្យ មានភាពចលាចលកើតឡើងនោះឡើយ។ នេះជាការប្រកាសលើកដំបូងបង្អស់ របស់មេដឹកនាំចិន នៅពេលដែលបាតុកម្ម កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនមានសញ្ញាបញ្ចប់នាពេលដ៏ខ្លីខាងមុខនោះឡើយ ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេស ចិន ក៏បានថ្កោលទោសដល់អាមេរិក និងអង់គ្លេស ដែលមានសកម្មភាពជួយ ដល់ក្រុមបាតុករ ជំរុញឱ្យមានភាពតាន តឹងកាន់តែខ្លាំងឡើង