​ផល​នេសាទ​សមុទ្រ ០៩​ខែ​ដើម​ឆ្នាំមាន​ចំនួន ៣៦.៨២០​តោន​ និង​ត្រី​ទឹកសាប​ចំនួន ១.២៦០​តោន​

0

ខេត្ត​ព្រះសីហនុ​
​លោក នេន ចំរើន ប្រធាន​រដ្ឋបាល​ជលផល​កំពង់សោម ឲ្យ​ដឹងថា ក្នុង​រយះពេល ៩​ខែ ដើមឆ្នាំ​២០១៤​នេះ ការនេសាទ​សមុទ្រ​មានការ​កើនឡើង​ជាង​៩​ខែ ដើមឆ្នាំ​២០១៣ ។ ក្នុងនោះ​ផល​នេសាទ​សមុទ្រ​មាន​ចំនួន ៣៦.៨២០​តោន និង​ផល​នេសាទ​ត្រី​ទឹកសាប​ចំនួន​១.២៦០​តោន ។​
​លោក​ប្រធាន​រដ្ឋបាល​ជលផល​ឲ្យ​ដឹង​បន្តថា ទន្ទឹមនឹង​ផល​នេសាទ​ក៌​នូវមាន​ផល​នេសាទ​កែច្នៃ​បាន​ចំនួន ២.២៨០​តោន​ផងដែរ ផល​នេសាទ​ធ្វើការ​នាំចេញ​បាន​ចំនួន ២.៦៣០​តោន ផល​ចាប់ពី​ការ​ចិ​ញ្ចឹ​ជាល​ក្ខ​ណះ​គ្រួសារ បាន​ចំនួន​៦៦៩​តោន និង​ផលិតផល ទឹកត្រី​បាន ៨៤០.០០០​លីត្រ ។01-10-14 (2)

ក្រៅពី​ការនេសាទ រដ្ឋបាល​ជលផល​កំពង់​សោម​ក៌​បានដាក់ ក្តាម​មេ​ពង​ក្នុង​បែ​បាន​ចំនួន ១. ៩៥៣​គីឡូក្រាម ស្មើនឹង ១០.៦៤៥​ក្បាល ព្រមទាំង​ធ្វើការ​លែង​កូន​ត្រី​ចំនួន ៣០.០០០​ក្បាល និង​លែង​ត្រី​មេ​ពូជ​ចំនួន ៣០​គីឡូគ្រាម ចូលក្នុង​បឹង​ធម្ម ជាតិ​ឲ្យ​បាន​សម្បូរ​បន្ថែមទៀត ដើម្បី​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៌​នេសាទ ។ មន្ត្រីជលផល​ក៌​បានធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ប្រើ​ឧ​បករ​ណ៌​ខុសច្បាប់​ហាមឃាត់​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចំនួន​២៨​ករណី ។​
​លោក នេន ចំរើន បាន​បញ្ជាក់ថា ផល​ត្រី​សម្បូរ​អាស្រ័យ​ដោយមាន​ការចូល​រួមកា​រពារ អភិរក្ស​របស់​ប្រជា​នេសាទ​សហគម​ន៌ ជាពិសេស​ការការពារ​ព្រៃកោងកាង ដែលជា ជម្រក​ម​ច្ចា​ជាតិ​ពង កូន ព្រោះ​ព្រៃកោងកាង​ជា​ព្រៃ​ដ៌​សំខាន់​ក្នុងការ​ផ្តល់នូវ​ទិន្នផល​ត្រី​ឲ្យ​សម្បូរ​ឡើង ប្រសិនបើ​យើង​នាំគ្នា​កាប់បំផ្លាញ​ព្រៃកោងកាង​យក​ដី​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ម​ច្ចា​ជាតិ​ត្រូវ​បាត់បង់​ជាក់​ជាមិនខាន​ផងដែរ ។

រដ្ឋបាល​ជលផល​បា​នេ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៌​នេសាទ​ទាំងអស់​ចូលរួម​ថែរក្សា​ការពារ​ព្រៃកោងកាង និង​ចូលរួម​ដាំ​កូន​កោង​កាង​ដែលជា​ជម្រក​ត្រី​ពង កូន ហើយ​ក៌​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ​កូន​កោង​កាង​បាន​ចំនួន​១១.៥០០​ដើម នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ព្រមទាំង​បាន​បណ្តុះ​កូន​កោង​កាង​បាន​ចំនួន ១៩.០០០​ដើម​បន្ថែមទៀត​សម្រាប់​ដាំ​បន្ត​នៅពេល​ខាងមុខ ។01-10-14 (1)

ព្រោះ​ព្រៃកោងកាង​វា​មាន​សារសំខាន់​ណាស់ បើ​យើង​ធ្វើ​ការដាំដុះ​បាន​ច្រើន ផល​ត្រី​នឹង​សម្បូរ​កាន់តែ​ច្រើនឡើង​ផងដែរ ព្រោះ​ត្រី និង​បង្គារ​វា​ពង​កូន​នៅក្រោម​ដើម​កោង​កាង ហើយ​នៅពេល​វា​ធំធាត់​ពួកវា​នឹង​ចេញទៅ​រកស៊ី​នៅ​ខាងក្រៅ ប្រជា​នេសាទ​ក្នុង​សហគម​ន៌​ពួកគាត់​អាច​ចេញទៅ​នេសាទ​បាន​ផល​ត្រី​ច្រើន ។ ក្រៅពី​ផល​ប្រ​យោ​ជ​ន៌​នៃ​ព្រៃកោងកាង រដ្ឋបាល​ជលផល​បានរៀបចំ​ធ្វើ​ប្រអប់​សិប្ប​និមិត្ត​ចំនួន ១០​ប្រអប់​បន្ថែមទៀត ដើម្បី​យកទៅ​ទម្លាក់​នៅក្នុង​តំបន់​អភិរក្ស​ក្នុង​សហគម​ន៌​នេសាទ ។
​លោក នេន ចំរើន បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្រសួង​បានចេញ​លិខិត​ឲ្យ​រដ្ឋបាល​ជលផល​កំពង់​សោម​ប្រមូល​ថ្លៃ​ឈ្នូ​លពី​ដែន​នេសាទ​កាលពី​ចុងខែ​សីហា ហើយ​រដ្ឋបាល​ជលផល​បានធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​ប្រជា​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ ចូលរួម​បង់ថ្លៃ​ឈ្នូ​ល​ដែន​នេសាទ​ឲ្យ​បាន​គ្រប់ៗ​គ្នា រហូតមកដល់​ចុងខែ​កញ្ញា​នេះ ប្រជា​នេសាទ​បាន​ចូលមក​បង់ថ្លៃ​ឈ្នួល​ដែន​នេសាទ​បាន​ចំនួន ៨.៤៣៧.៥០០​រៀល ។

លោក​ក៌​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ អញ្ជើញ​រួសរាន់​មក​បង់ថ្លៃ​ឈ្នួល​ដែន​នេសាទ​ឲ្យ​បាន​រួសរាន់ ព្រោះ​ប្រសិន​មិន​បានមក​បង់ថ្លៃ​ដែន​នេសាទ​នោះទេ រដ្ឋបាល​ជលផល​នឹងធ្វើ​ការផាកពិន័យ​ទៅតាម​ផ្លូវច្បាប់ ។​នៅ​ខេត្ត​ព្រះសីហនុ មាន​ទូក​នេសាទ​ចំនួន ១.៥៤០​គ្រឿង ក្នុងនោះ​ទូក​ដែលមាន​កម្លាំង​ម៉ាស៊ីន​ក្រោម ៣៣​សេះ ចំនួន​១.២៥១​គ្រឿង និង​ទួ​ក​ដែលមាន​កម្លាំង​ម៉ាស៊ីន​លើសពី ៣៣​សេះ​មាន​ចំនួន​២៨៩​គ្រឿង ៕01-10-14 (4)