​អាជ្ញាធរ​ស្រុក​ព្រៃឈរ​ដោះស្រាយ​ការជ្រើសរើស​មេភូមិ​កេះ តម្រូវ​តាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ​

0

​កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤​នេះ នៅ​សាលា​ដំណាក់​កណ្តាល​ភូមិ​កេះ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម លោក​អភិបាលស្រុក​ព្រៃឈរ​ចុះមក​ដោះស្រាយ ជ្រើសរើស​មេភូមិ​កេះ ទៅតាម​ការស្នើរ​សុំ​របស់​ប្រជាពលរដ្ឋ ជា​មនុ​ស្សមាន​បុគ្គលិកលក្ខណៈ​សម្បត្តិ​ពេញលេញ ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ ដើម្បី​ជួយ​បំរើ​ការងារ​ភូមិ​ឲ្យ​ប្រសើរឡើង ។ គឺធ្វើឡើង​ទៅតាម​និតិ​វិធី​ការជ្រើសរើស​មេភូមិ ប្រសូត្រ​ចេញពី​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សាឃុំ ពិតប្រាកដ ។​DSC02299
​ ​លោក ទេព រា​មុន្នី អភិបាលស្រុក​ប្រៃ​ឈរ​បាន​មានប្រសាសន៍ថា ការអញ្ជើញ​មក​ថ្ងៃនេះ បន្ទាប់ពី​ការសន្យា​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ ដែល​បាន​ជួបជុំ​ប្រជាពលរដ្ឋ​នៅ​សាលាស្រុក​ព្រៃឈរ ដែលមាន​ការស្នើសុំ​ឲ្យ​អាជ្ញាធរ​ស្រុក​មាន​កិច្ច​អន្តរាគមន៍ ជួយ​ជ្រើសរើស​មេភូមិ​កេះ​ថ្មី តម្រូវ​ទៅតាម​ចិត្ត​របស់​ពួកគាត់ ។​DSC02296
​ ​លោក អភិបាល​បានបញ្ជាក់​ទៀតថា ការជ្រើសរើស​មេភូមិ​កេះ​ថ្មី គឺធ្វើឡើង​ទៅតាម​និតិ​វិធី របស់​ក្រុមប្រឹក្សាឃុំ ដែលមាន​សមាសភាព​៩​រូប មកពី​បក្សនយោបាយ​ចំនួន​៣ ហើយ​មេភូមិ​កេះ​ថ្មី​នេះ គឺ​សមាសភាព​សមាជិក​រប​ស់​គណៈបក្ស​ទាំង​៣ ប​ញ្ជូ​ល​គ្នា​រួច​ធ្វើការ​បោះឆ្នោត របស់​ក្រុមប្រឹក្សាឃុំ​តែម្តង ។
​ ​ហើយ​លោក​បាន​បញ្ជាក់ទៀតថា មេភូមិ​កេះ​ថ្មី មិនមែនជា​អនុប្រធាន​ភូមិ​ចាស់ ឬក៏​ជា​សមាជិក​ភូមិ​ចាស់ ហើយក៏​មិនមែន​ឈ្មោះ ស៊ិន ហឿន នោះដែរ គឺ​ថ្មី​ផ្តើមចេញ​មកពី​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សាឃុំ សុទ្ធសាធ​ហើយ​ប្រជាពលរដ្ឋ​អាច​ទទួលយកបាន ។ ហើយ​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៤ ខាងមុខ យើង​ប្រកាស​មេភូមិ​ថ្មី​នេះ​ជា​ផ្លូវការ ៕DSC02297