អធិការ​ក្រុង​ប៉ោយប៉ែត​ផ្គើន​និង​បទបញ្ជា​ស្នងការ​ខេត្ត​បណ្តោយ​អោយមាន​ល្បែង​កន្ទុយលេខ​និង​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ​រីក​ដូច​ផ្សិត​

0

បន្ទាយមានជ័យ ះ ស្រប​ពេលដែល​អធិការ​ស្រុក​ក្រុង​មួយចំនួន​កំពុងតែ​អនុវត្ត​បទបញ្ជា​របស់​លោក អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ​ក្នុងការ​បង្ក្រាប​ល្បែង​ឆ្នោត ស្រាប់តែ​អធិការ​ក្រុង​ប៉ោយប៉ែត​បែ​ជា​ផ្គើន​និង​បញ្ជារ​បណ្តោយអោយ​មានកា​រលក់​ឆ្នោត​បណ្តាក់​គ្នា​ដូច​ខ្យង​លក់​យ៉ាង​ពេញមុខ​នៅ​មាត់ច្រក​អន្តរជាតិ​ប៉ោយប៉ែត​និង​តាម​ផ្ទះ​ផ្លូវ​ចូល​ផ្ទះសំណាក់​លី​ហូ​វ​ដែលជា​ថ្ងៃ​ឆ្នោត​សៀម​ចេញ​ទី​១​តុលា​២០១៤​។​
លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា​ដោយ​photo 3

ពិនិត្យឃើញថា​ល្បែង​កន្ទុយលេខ​កំពុង​រីក​ដូច​ធ្សិ​ត​មាន​អ្នកញៀន​និង​ល្បែង​នេះ​ចាញ់​អស់​លុយ​លោក​ក៍​បានដាក់​វិធានការណ៍​អោយ​បណ្តាល​អធិការ​គ្រប់​ស្រុក​ក្រុង​ទូទាំង​ខេត្ត​បង្ក្រាប​អោយបាន​អ្នកលក់​និង​មេ​ធំៗ​។​ជាមួយ​វិធានការ​នេះ​ឃើញថា​អធិការ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​ប៉ុន្មាន​ថ្ងៃ​បន្តបន្ទាប​គ្នា​នេះ​បាន​ចាប់បាន​អ្នកលក់​ឆ្នោ​ជា​ច្រើ​នាក់​បញ្ជូនទៅ​តុលាការ​ដើម្បី​ធ្វើការ​អប់រំ​និង​ឈានទៅ​បង្ក្រាប​ទីតាំង​មេ​ធំៗ​។​
ជាមួយនិង​ការបង្ក្រាប​នេះ​ដែល​គេ​ឃើញថា​លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត​កំពុងតែ​ផ្គើន​និង​បទបញ្ជា​លោកស្នងការ​ដោយ​មានតែ​វិធាន​ការខ្វះ​ការអនុវត្ត​ចាប់​អ្នកលក់​ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​តាមផ្លូវ​នៃ​មាត់ច្រក​អន្តរជាតិ​ប៉ោយប៉ែត​និង​ទីតាំង​មេ​ធំៗ​ដែល​បើក​លក់​តាម​ផ្ទះ​នៅតាម​ផ្លូវ​ចូល​ផ្ទះសំណាក់​លី ហូ​វ និង​កន្លែង​ជា​ច្រើម​ទៀត​។​
លោក អ៊ុំ សុផល អធិការ​ក​ហ​រុង​ប៉ោយប៉ែត​បានអោយដឹងថា​ការដែល​មាន​តុ​ដាក់លក់​photo 2

កន្ទុយលេខ​ឬ​ឆ្នោត​ក្នុង​ក្រុង​លោក​បានដាក់​ផែនការ​ទៅតាម​ប៉ុស្តិ៍​គោលដៅ​រួចហើយ ដោយ​ទ្បែ​ក​ចំពោះ​ទីតាំង​លក់​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លោក​មិនអាច​បង្ក្រាបបាន​ទេវា​ហួស​តំប​នើ​រដ្ឋបាល​ដែល​លោក​គ្តប់​គ្រង​គឺ​វា​ជា​ដែន​សមត្ថកិច្ច​របស់​ប៉ូលិសអន្តោប្រវេសន៍​និង​ច្រក​។​
តែបើ​តាម​ប្រភព​ព័​ត៍​មាន​នានា​បាន​បង្ហើប​អោយដឹងថា​មូលហេតុ​ដែល​មិនមាន​ការបង្ក្រាប​ល្បែង​កន្ទុយលេខ​ពី​សំណាក់​លោក​អធិការ​គឺ​សង្ស័យ​ទីតាំង​ទាំងនោះ​បានផ្តល់​ផលប្រយោជន៍​ជូន​ហើយ​មើលទៅ​៕