ឃាតកម្ម​សម្លាប់​មនុស្ស​នៅក្នុង​ខេត្តបាត់ដំបង មាន​រយះពេល​៩​ឆ្នាំ​ត្រូវ​ចាប់ខ្លួនបាន​នៅ​ ​ប៉ោយប៉ែត​

0


​ក្រុង​ប៉ោយប៉ែត​៖
​ឃាតករ​សម្លាប់​មនុស្ស​ម្នាក់ នៅ​ខាង​ខេត្តបាត់ដំបង​កាលពី​ឆ្នាំ​២០០៦ ទើប​ចាប់ខ្លួនបាន​នៅ​
​ក្រុង​ប៉ោយប៉ែត ក្នុង​ឆ្នាំ​២០១៤​នេះ ខ​ណះ​ដែល​ជនបង្ក​ខាងលើ​ព្យាយាម​រត់​ចេញពី​ស្រុក​ខ្មែរ​
​ចូលទៅ​ប្រទេស​ថៃ​សំណាងអាក្រក់​បំផុត ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង សហការ​ជាមួយ​ប៉ូ​លិ​
​ស​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការ​ចាប់ខ្លួន​បានតែ​ម្តង ហើយក៏​បញ្ជូនទៅ​
​កន្លែង​ដើម​វិញ​ភ្លាមៗ​នោះ​។​IMG-20141001-WA0003_resized
​គួ​បញ្ជាក់​ដែលថា ក្នុង​ហេតុ​កា​ចាប់​ឃាតករ​ខាងលើ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៥ ៥០​នាទី​
​ល្ងាច ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​
​ជ័យ​ស្រប​ពេលដែល​ជនសង្ស័យ​ខាងលើ​កំពុងតែ​អង្គុយ​ស៊ី​បុកល្ហុង​ជាមួយ​មិត្ត​ភ័​ក្ត​ដោយ​មិន​
​ដឹងខ្លួន​ហើយក៏​ត្រូវ​ប៉ូលិស​ចូលទៅ​អូ​សក​តែម្តងទៅ ។​DSCF1320
​តាម​ការ​អោយដឹងពី​លោក​អុំ សុផល អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់ថា ជនសង្ស័យ​
​មានឈ្មោះ​ចក់ កំសត់ ហៅ​អុល​វាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅក្នុង​ផ្ទះ​លេខ​៣៣១ ផ្លូវ​
​ទន្លេសាប ភូមិ​ព្រែ​ករាំង សង្កាត់​ព្រែក​តាសេក ខ​ណ្ឌ័​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហើយ​បាន​បង្ក​
​ហេតុ​ធ្វើអំពើ​ឃាតកម្ម​គ្រង​ទុកជាមុន​ទៅលើ​បុរស​ម្នាក់​ជា​មិត្ត​ភ​ក្ត័​បណ្តាលអោយ​ស្លាប់ កាលពី​
​ឆ្នាំ​២០០៦ ស្ថិតនៅ​ក្នុងភូមិ​រាម​គុណ ឃុំ​គោ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង លោក​អុំ​សុផលបានបញ្ជាក់​ទៀតថា

ក្រោយពេល​កើតហេតុ​រួច​ជនសង្ស័យ​បាន​រត់គេចខ្លួន ពី​កន្លែង​មួយ​ទៅ​
​កន្លែង​មួយ​អស់​រយះពេល​៩​ឆ្នាំ​កន្លងទៅ ទើប​ចាប់ខ្លួនបាន​តែម្តង ដោយមាន​ដីកា​បង្គាប​អោយ​
​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តបាត់ដំបង ក្រោយមក​ទើប​សមត្ថកិច្ច​ខេត្តបាត់ដំបង ទទួលបាន​
​ដំណឹង​ពីមុខ​សញ្ញា​ខាងលើ​ថា និង​គ្រោង​ធ្វើដំណើរ​ចេញពី​ស្រុក​ខ្មែរ​ឆ្ពោះទៅ​ប្រទេស​ថៃ ក្នុង​
​រូបភាព​ធ្វើជា​ពលករ​ចំណាក់ស្រុក លោក​អុំ​សុផល ក៏បាន​បន្ថែមទៀតថា

ប៉ូលិស​ខេត្ត​បាត់​​ដំបង​បានរួម​សហការ​ជាមួយ​ប៉ូលិស ខេត្តបន្ទាយមានជ័យ ហើយ​ក៏បាន​ឈានទៅដល់​ការ​​ចាប់ខ្លួន​ឃាតករ​ដៃដល់​ដូច​មានឈ្មោះ​ខាងលើ​នោះ​តែម្តង បន្ទាប់មក​សមត្ថកិច្ច​ទាំងពី​អង្គភាព​​បាន​ឯកភាពគ្នា​ចងក្រង​សុំ​ណុំ​រឿង​ប្រគល់​ជនដៃដល់​ទៅ​ប៉ូលិសខេត្តបាត់ដំបង ដើម្បី​ចាត់ការ​​ទៅតាម​និតិ​វិធី​ច្បាប់​នាពេល​ខាងមុខនេះ​៕​DSCF1319