​ឈើ​គ្រញូង​៥១០​គីឡូក្រាម​ត្រូវបាន​គេ​រឹបអូស​ក្នុងផ្ទះ​ជួល​មួយ​ឯ​ម្ចាស់​គេចខ្លួនបាត់​ដោយ​សុវត្ថិ​ ​ភាព​

0

ខេត្តបន្ទាយមានជ័យ​៖
​ឈើ​គ្រញូង​សរុប​ចំនួន​៥១០​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ធ្វើកា​ឡោម​ព​ត័​និង​រកឃើញ
​នៅក្នុង​លំនៅដ្ឋាន​ជួល​មួយ ប៉ុន្តែ​សមត្ថកិច្ច​រក​អត់​ទាន់​ឃើញ​ម្ចាស់​ឈើ​គ្រញូង​នោះទេ ប៉ុន្តែ​
​ក្រោយពេល​កើតហេតុ​រួច ទើបបាន​គេ​អោយដឹងថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ជនបង្ក​
​បាន​ដឹកជញ្ជូន​ឈើ​គ្រញូង​យកមក​លាក់ទុក​នៅ​លំនៅដ្ឋាន​ខាងលើ ទំនងជា​មានការ​ឃុបឃិត​
​គ្នា​ជាមួយ​សមត្ថកិច្ច​ទៀតផង​។​P1010090
​ក្នុង​ហេតុ​ការចាប់​ឈើ​គ្រញូង​ខាងលើ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៥ ៣៥​នាទី​ល្ងាច ថ្ងៃទី​៣០
​ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុងផ្ទះ​ជួល​មួយ​ដែល​ស្ថិតនៅ​ក្នុងភូមិ​សុ​ភី សង្កាត់​កំពង់ស្វាយ​
​ក្រុង​សិរី​សោ​ភ​ណ័ ខេត្តបន្ទាយមានជ័យ ខ​ណះ​ដែលមាន​សេចក្តី​រាយ​ការ​ណ៏​មួយ​ពី​ប្រជា​ពល​
​រដ្ឋ​បានផ្តល់​ព័​ត៏​មាន​ជូនទៅ​សមត្ថកិច្ច ទាក់ទិន​និង​គេ​ឃើញ​ជនសង្ស័យ​ដឹកឈើ​ញ​គ្រញូង​
​ចេញពី​ព្រំដែន​កម្ពុជា​ថៃ បំរុង​និង​លាក់ទុក​នៅក្នុង​ផ្ទះ​ខាងលើ ក្រោយមក​គេ​ក៏​ឃើញ​មានការ​
​ដេញ​ប្រថាប់​ប្រ​ភីង​ពី​សមត្ថកិច្ច​ចម្រុះ ធ្វើអោយ​ជនសង្ស័យ​មាន​កាឡ័យ​ខ្លាច ហើយក៏​ដឹកឈើ​
​គ្រញូង​មួយចំនួន​យកទៅ​លាក់​បាត់​តែម្តង នៅពេលដែល​សមត្ថកិច្ច​មកដល់ ហើយក៏​ធ្វើការ​
​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​របស់​ជនសង្ស័យ ហើយក៏​ប្រទះឃើញ​ឈើ​គ្រញូង​ចំនួន​៥១០​គី​ឡួ នៅ​
​ក្នុងផ្ទះ​នោះ​តែម្តង​។​P1010101
​គួ​រំលឹក​ដែលថា គេ​បា​នស​ង្គេ​ត​ឃើញ​ឈ្មួញ​មានអំណាច​ធំៗ​ភាគច្រើន​គឺជា​ទា​ហ៊ាន មន្ត្រី​ប៉ូ​លិ​
​ស​បាននាំគ្នា​ប្រកបមុខរបរ​ដឹកឈើ​គ្រញូង​យ៉ាង​អាណាធិបតេយ្យ​តាម​រថយន្ត​ទំនើបៗ​ចេញ​
​ពី​ព្រំដែន​កម្ពុជា​ថៃ ដូចជា​នៅ​តំបន់ ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ និង​ស្រុក​
​ស្វាយចេក ដែលជា​ប្រភព​ងាយស្រួល​បំផុត​ក្នុងការ​ដឹកជញ្ជូន​ឈើ​គ្រញូង​ជា​រៀ​ហ​រាល់ថ្ងៃ ប៉ុន្តែ​
​សកម្មភាព​បែបនេះ គេ​មិនដែល​ឃើញ​មាន​អស់លោក​គ​ណះ​បញ្ជាការ​ឯកភាព ខេត្ត​ចាត់​វិធាន​
​ការទប់ស្កាត់​យក​ស្នាដៃ​ឡើយ ។​P1010077
​មាន​សេចក្តី​រាយ​ការ​ណ៏​មួយ​ពី​សមត្ថកិច្ច​ចម្រុះ​ដែល​រួមមាន​ប៉ូលិស​សេដ្ឋកិច្ច​អាជ្ញាធរ​ដែនដី មន្ត្រីរដ្ឋបាល​ព្រៃឈើ កំលាំង​ក​២ ប្រចាំកា​ក្នុង​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ម្ចាស់ផ្ទះ​
​ឈ្មោះ​ឡាណ់ ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ​បាន​ជួល​ផ្ទះ​ទៅអោយ​ក្រុមអាជីវករ​ក្នុង​ផ្សារ​ថ្មី ចំនួន​
៥​គ្រួសារ ប៉ុន្តែ​គេ​មិនបាន​បញ្ជាក់​ពី​ប្រភព​ច្បាស់លាស់​នោះទេ ទាក់ទិន​និង​ជនបង្ក​ដែល​បាន​រក​
​ស៊ី​ឈើ​គ្រ​ណូង​នេះ មន្ត្រី​ចម្រុះ​ដ៏​ដែល​បានបញ្ជាក់​ទៀតថា ក្រោយពី​បាន​ឆែកឆេរ​រឹបអូស​យក​
​ឈើ​គ្រញូង​បាន​ហើយ មន្ត្រី​ខាងលើ​ក៏បាន​ប្រគល់​ឃើញ​នៅ​ទៅអោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​
​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់ ហើយ​និង​រុករក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន​បន្តទៀត​នា​
​ពេលខាងមុខ​នេះ​៕​P1010094