6​​ឯកឧត្ដម​អភិបាលរង​ខេត្តកំពង់ឆ្នាំង​និង​ក្រុ​ក​ការងារ​ចុះ​ក្រើនរំលឹក​ការសិក្សា​របស់​ ​សិស្ស​នៅ​ស្រុក​ជល​គី​រី​

0

​ ​ខេត្តកំពង់ឆ្នាំង​: ស្របតាម​ឆ​ន្ទះ​ប្រមុខ​រាជ​រដ្ឋា ដែល​បានផ្ដល់​ឪ​កាស​ឲ្យ​សិស្សានុសិស្ស ដែល បាន​ប្រឡង​បាក់​ឌុប​ធ្លាក់​កន្លងមកនេះ ឯកឧត្ដម ស៊ុន វណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​កំពង់​ឆ្នង​និង​ក្រុម ការងារ​បាន​ចុះ​ក្រើនរំលឹក​និង​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​នៅ​សាលា​វិទ្យាល័យ ប្រពៃ គី​រី ស្រុក​ជល​គី​រី កាលពី ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ដោយមាន​សិស្សានុសិស្ស​ដែល​ត្រូវ​ប្រឡង ឡើងវិញ​និង​មន្ត្រីរាជការ​សាលាស្រុក​ជាច្រើន​នាក់​ផងដែរ​។​IMG_1302
​ ​លោកគ្រូ សាស្ត្រាចារ្យ​តំណាង​ការិយាល័យ​អប់​ស្រុក​ជល​គី​រី បានធ្វើ​សេចក្តីរាយការណ៍​ជូន ឯកឧត្ដម​អភិបាលរង​និង​ក្រុមការងារ​នៅក្នុង​ឪ​កាស​នោះ​ថា សិស្ស​ដែល​ប្រឡង​បាក់​ឌុប​កាលពី​ថ្ងៃទី 4-5 ខែសីហា ឆ្នាំ​២០១៤​កន្លងមកនេះ​មាន​ចំនួន​៤២​នាក់ .​មាន​ស្រី​២២ ហើយ​ធ្លាក់​៣៤​នាក់​ក្នុងនោះ ស្រី​១៧​នាក់ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​ស្រុក​ជល​គី​រី មាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​សាលា ទាំង​៣៥ នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​
​ ​លោក​ឧត្ដមសេនីយ៍ ជួន ជឿន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​និង​ជា​ក្រុមការងារ​ចុះជួយ​ស្រុក ជល​គី​រី​បាន​មានមតិ​ថា ការ​រឹតបន្តឹង​នៃ​ការប្រឡង គឺជា​ការកែទម្រង់​យ៉ាង​ស៊ីជម្រៅ របស់​រាជ​រដ្ឋា ភិ​បាល ហើយ​មិនមែន​តែ​វិស័យនេះ​ទេ​គឺ​គ្រប់​វិស័យ​ទាំងអស់​។​ចំពោះ​វិស័យ​អប់រំ​នេះ គឺ​ប្អូនៗ​ជា សរសរ​ទ្រូង​របស់​ប្រទេសជាតិ ដូច្នេះ​ប្អូនៗ​ត្រូវតែមាន​ចំណេះដឹង​ពិតប្រាកដ ដើម្បី​ការពារ​និង​អភិ វឌ្ឍន៍​សង្គមជាតិ​។​
​លោក ជួន ជឿន បាន​បន្ដថា នៅ​សម័យ​ប្រឡង​ឡើងវិញ​នៅ​ថ្ងៃទី​13-14 ខែតុលា ខាងមុខ នេះ គឺ​ប្អូន​ត្រូវ​តាំងស្មារតី​ឲ្យ​នឹងន កុំ​បែក​អារម្មណ៍​អាង​ជំនួយ​ពី​ខាងក្រៅ​ឬ​មើល​គេ នាំ​ឲ្យ​ខាត​ពេល និង​រំខាន​ដល់​អ្នក​ដ៏​ទៃ​។​​ឯកឧត្ដម ស៊ុន វណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ការងារ ស្រុក​ជល​គី​រី បាន​មានប្រសាសន៍ ក្នុង​អង្គពិធី​នេះ​ថា ការ​រឹង​បន្តឹង​ក្នុង​ការប្រឡង គឺជា​ឆ​ន្ទះ​រាជ​រដ្ឋា​ភិ បាល​ព្រោះថា រាជរដ្ឋាភិបាល​ចង់បា​ន​ឲ្យ​ប្អូនៗ​មានចំណេះដឹង​ពិត​និង​មាន​សមត្ថភាព ពេញលេញ នឹង​អាច​ចូលប្រឡូក​ជាមួយ​សិស្ស​នៅ​បណ្ដា​ប្រទេស​អាស៊ាន​និង​នៅលើ​ពិភព​។​
​ឯកឧត្ដម ស៊ុន វណ្ណ​រិ​ទ្ធ បាន​បន្តថា សូម​ប្អូនៗ ខិតខំ​សិក្សា​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម សញ្ញា ប័ត្រ​បាក់​ឌុប​ឲ្យ​បាន ជា​ប្រយោជន៍​ខ្លួនឯង ជាការ​លើកទឹកចិត្ត​ឪពុកម្ដាយ ដែល​ខំ​ចំណាយ លុយ​និង​ពេលវេលា​ឲ្យ​ប្អូនៗ​រៀន និង​ជាការ​ឆ្លើយតប​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ខំ​ផ្ដល់​ឪ​កាស​ឲ្យ​ប្អូនៗ​ប្រ ឡង​ម្ដងទៀត ប៉ុន្តែ​ការ​រឹតបន្តឹង​នៅ តែ​ធ្វើឡើង​ដដែល ហើយនឹង​បន្ត​ធ្វើជា​រៀងរាល់ឆ្នាំ ចំណែក​ការ ប្រឡង​ឡើងវិញ​ចំពោះ​សិស្ស​ដែល​ធ្លាក់​នេះ គឺ​ឆ្នាំក្រោយ គ្មានទេ​។​IMG_1303
​ជា​កិច្ចបញ្ចប់​នៃ​ពី​ធី​នេះ ឯកឧត្ដម​និង​ក្រុមការងារ បាន​ចែកជូន ថវិការ​ដល់​សិស្សានុសិស្ស ក្នុង​ម្នាក់ៗ 3 0000​រៀល .​លោកគ្រូ​អ្នកគ្រូ​វិទ្យាល័យ ប្រពៃ​គី​រី​ក្នុង​ម្នាក់ៗ​4 0000​រៀល​.​មេឃុំ​ទាំង​៥ ឃុំ ដែល​បាន​ចូលរួម​នៅក្នុង​អង្គពិធី​ក្នុង​ម្នាក់ 2 0000 រៀល ចំណែក​កង កំលាំងប្រដាប់អាវុធ ទា​ហ៊ាន ប៉ូលីស និង​ប៉េ​អ៊ឹម ដែល​រក្សា​សណ្ដាប់ធ្នាប់​នៅក្នុង​អង្គ​ពី​ធី​នេះ ក្នុង​ម្នាក់ៗ 4 0000​រៀល ៕​ក