ស៊ីបមួយគ្រឿងត្រូវបានកាប់បំផ្លាញចោលដោយមន្ត្រីបរិស្ថាននិងសហគមន៍ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ

សៀមរាប÷តាមសេចក្ដីរាយការណ៍និងការបញ្ជូនរូបភាពមួយចំនួនរបស់ប្រជានេសាទតាមដងស្ទឹងជីក្រែងបានប្រាប់អ្នកសារព័ត៌មានថាមានការនេសាទត្រីដោយប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ម៉ាស៊ីនឆក់ក្ដៅនិងឆក់ត្រជាក់ទាំងយប់ទាំងថ្ងៃជាពិសេសរុញស៊ីបពេលយប់ដោយដាក់ម៉ាស៊ីនត្រជាក់ដែលមានឥទ្ធិពលស្រូបត្រីរំអិល៣០ម៉ែត្រគ្រប់ទិស។
ជាក់ស្តែងនៅថ្ងៃសៅរ៍ទី១៨ខែមិថុនាឆ្នាំ២០២៣ប្រជាពលរដ្ឋបានឃើញស៊ីបមួយគ្រឿងដែលមានចងប្រាំងកង់ពីរគឺជាឧបករណ៍សប្រាប់ដាក់ម៉ាស៊ីនឆក់ត្រជាក់។ពួកប្រជានេសាទបានធ្វើសេចក្ដីរាយការណ៍អោយលោក អ៊ុយ សុវណ្ណនី (ធាង) នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរនិងលោក ស៊ិន គក់ ប្រធានបរិស្ថានស្នាក់ការអន្លង់សំណរ។ភ្លាមៗនោះក៏មានមន្ត្រីបរិស្ថានចំនួន២នាក់និងសហគមន៍ចំនួន២នាក់បានមកកាប់បំផ្លាញស៊ីបដែលមានប្រាំងកង់ពីរសម្រាប់ដាក់ម៉ាស៊ីនឆក់ត្រជាក់នៅវេលាម៉ោង១០,០០នាទីព្រឹកថ្ងៃសៅរ៍ទី១៨ខែមិនាឆ្នាំ២០២៣នៅចំណុចទ្រុងជ្រូកដងស្ទឹងជីក្រែងឃុំអន្លង់សំណរស្រុកជីក្រែងហើយបានកាប់បំផ្លាញចោល។
ជាចុងក្រោយប្រជានេសាទសូមណូមពរដល់លោក អ៊ុយ សុវណ្ណនី(ធាង)នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរនិងលោក ស៊ិន គក់ ប្រធានមន្ត្រីបរិស្ថានស្នាក់ការអន្លង់សំណរមេត្តាបន្តសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទប្រភេទឆក់ក្ដៅឆក់ត្រជាក់ជាពិសេសរុញស៊ីបដាក់ម៉ាស៊ីនត្រជាក់ជៀសវាងដូចសម្តីអ្នកទិញត្រីម្នាក់ស្ដីអោយប្រជាពលរដ្ឋថាបើឃើញអ្នកឆក់ត្រីតាមស្ទឹងហាមរញ៉េញ៉ៃព្រោះខ្លួនសូកលុយអោយជំនាញនិងស្ថាប័នពាក់ព័ន្ធអស់ហើយ៕
ស្រុកជីក្រែង(អ៊ុក ផ្លុង)