​ដើមត្នោត​ចំក​ឡែក​មាន​ដើម​តែមួយ​ដុះ​បែកមែក​៩​ដើម​មានជំនឿថា​មាន​ឬ​ទ្ធី​បារមី​

0

​កំពង់ឆ្នាំង ៖ ដើមត្នោត​ដ៏​កម្រ​មាន​និង​ចំឡែក​មួយ​ដើម​មាន​គល់​តែមួយ ដុះ​បែកមែក​តៗ​គ្នា​ដល់​៩​ដើម ដែល​ដើមត្នោត​នេះ​ដុះ​នៅក្នុង ភូមិ​ជំទាវ​សុខ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច​
​ខេត្តកំពង់ឆ្នាំង​។
​ ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជំទាវ​សុខ​បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ដើមត្នោត​នេះ​បាន​ដុះ​ប្រមាណ​ជាង​២០​ឆ្នាំ​មកហើយ ពីមុនមក​ប្រជាពលរដ្ឋ​ក្នុងភូមិ​មិនដែល​បាន​ចាប់អារម្មណ៍​ចំពោះ​ដើមត្នោត​ចំលែក​មួយ​នេះឡើយ​។​ប៉ុន្តែ​មកដល់​ពេល​ថ្មីៗ​នេះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​អុជ​ធូប​បន់ស្រន់ សុំ​ស្ទួ​ស​យក​សំបក​ត្នោត​នេះ​ទៅ​ស្ងោរ​ហូប​ដើម្បី​ព្យាបាល​ជំងឺ ព្រោះ​ពួកគាត់​យល់ថា​ជាដើម​ត្នោត​មាន​ឬ​ទ្ធី​បារមី​អាចជួយ​អោយ​អ្នកភូមិ​របស់គាត់​បាន​ជាសះស្បើយ​ពី​រោគ​គា​ព្យាធិ​បាន និង​ក្រោយពី​ហូប​សំបក​ដើមត្នោត​នេះ​ទៅ​10557370_580799678712519_8634370722675610315_n_1

ពួកគាត់​ភាគច្រើន​បានជា​ពី​ជម្ងឺ​រោគ​គា​។​
​ ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​សំណូមពរ​សុំ​ដល់​ម្ចាស់​ដី និង​ម្ចាស់​ដើមត្នោត​សូមកុំ​អោយ​កាប់​ដើមត្នោត​ចោល និង​សុំអោយ​អាជ្ញាធរ​ដែនដី​ជួយ​អភិរក្ស​កន្លែង​ដើមត្នោត​ចំលែក​នេះ​ទុកអោយ​បាន​ស្អាត​ល្អ ដើម្បី​ធ្វើជា​កន្លែង​គោរពបូជា និង​ទុកអោយ​ប្រជាពលរដ្ឋ​ដែល​មកពី​ខេត្ត​ផ្សេងៗ​ទៀត​មក​មើល និង​បាន​គោរពបូជា​ទាំងអស់គ្នា​៕